Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន​! ទូរទស្សន៍​ពណ៌​មាន​វត្តមាន​ជាង ៥០​ឆ្នាំ​ហើយ តែ​ប្រជាជន​អង់គ្លេស​ជិត ១០.០០០​នៅតែ​ចូលចិត្ត​មើល​ទូរទស្សន៍​ស​ខ្មៅ​

spot_img

​ទោះបីជា​មាន​វត្តមាន​ទូរទស្សន៍​ពណ៌​ជាង ៥០​ឆ្នាំ ក៏​នៅ​មាន​ប្រជាជន​ជាង ៧.០០០​នាក់ នៅក្នុង​ចក្រភព​អង់គ្លេស​ប្រើប្រាស់​ទូរទស្សន៍​ស​ខ្មៅ​ដដែល​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​នាយកដ្ឋាន​ចុះបញ្ជី​ទូរទស្សន៍ នៃ​ប្រទេស​នេះ​។​

​បច្ចុប្បន្ន​ការប្រើប្រាស់​ទូរទស្សន៍ LCD ស្តើងៗ​មើល​ទៅ​ត្រជាក់​ភ្នែក និង​ការប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូន មាន​ការកើនឡើង​យ៉ាង​ខ្លាំង ប៉ុន្តែ​​ផ្ទះ​ចំនួន ៧.១៦១​ខ្នង​នៅក្នុង​ចក្រភព អង់គ្លេស​មិន​អើពើ​នឹង​បច្ចេកវិទ្យា​ទំនើប​នាពេល​បច្ចុប្បន្ន​នោះ​ទេ ហើយ​ពួកគេ​នៅតែ​ប្រើ​ប្រាស់​ទូរ​សទស្ស​ន៍ស​ខ្មៅ​ដដែល​។​

​ការ​មិន​ចាប់​អារម្មណ៍​នឹង​បច្ចេកវិទ្យា​ទំនើប ជា​ពិសេស​ការវិវត្តន៍​របស់​ទូរទស្សន៍​ទំនើប​គឺជា​រឿង​ប្លែក​មួយ ដែល​សារ​តែ​ប្រជាជន​ទាំងនោះ​នៅតែ​ចូលចិត្ត​ទូរទស្សន៍​ស​ខ្មៅ ខណៈ​ប្រជាជន​ភាគច្រើន​ឈ្លក់​វង្វេង​នឹង​បច្ចេកវិទ្យា​៕ សុភ័ក្ត្រ

​ប្រភព​៖ Newssky​

 

spot_img
×