Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចិន​ដ៏​ស្រស់​ស្អាត​ម្នាក់ ជាប់គុក​អស់ ៥​ថ្ងៃ​លេង​ ដោយសារកាយវិការ​មិន​គោរព​ដល់​បទ​ភ្លេងជាតិ​

spot_img

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ដ៏​ល្បី និង​ស្រស់​ស្អាត​ម្នាក់​នៅក្នុង​ប្រទេស​ចិន ត្រូវបាន​អាជ្ញាធរ​ចិន​ ​ចាប់ឃុំខ្លួន​អស់​រយៈពេល ៥​ថ្ងៃ ដោយសារ​តែ​ធ្វើ​កាយវិការ​មិន​គោរព​ដល់​ភ្លេងជាតិ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលីស​នៅ​ទីក្រុង​ស៊ា​ង​ហៃ​។​

​កញ្ញា​ដ៍​ស្រស់​ស្អាត​ម្នាក់​នោះ​មានឈ្មោះ​ថា Yang Kaili មាន​អាយុ ២០​ឆ្នាំ​។ នាង​បាន​បង្ហោះ​វីដេអូ​​របស់​នាង​បញ្ចេញ​សម្លេង និង​ធ្វើ​កាយវិការ​ក្រវី​ដៃ មុន​ពេល​បទ​ភ្លេងជាតិ​ត្រូវ​បាន​ច្រៀង​ឡើង​។​

​បន្ទាប់មក កញ្ញា​សាច់​សខ្ចី​រូបនោះ បាន​និយាយ​ហេ​ឡូ​ទៅកាន់​អ្នកគាំទ្រ​របស់​នាង​។​

​សូមបញ្ជាក់​ថា កាលពី​ឆ្នាំមុន ទីក្រុង​ប៉េង​កាំ​ង​បាន​ចេញ​ច្បាប់​មួយ ដោយ​បញ្ជាក់​ថា នរណា​ក៏​ដោយ​ឲ្យតែ​ហ៊ាន​ចំអកដ​ល់​បទ​ភ្លេងជាតិ (March of the Volunteers) អាច​នឹង​ត្រូវ​ជាប់គុក​រយៈពេល​រហូតដល់ ១៥​ថ្ងៃ​។​

​ប៉ូលីស​ស៊ា​ង​ហៃ​បញ្ជាក់ថា កញ្ញា Yang Kaili មិន​គោរព​ដល់​បទ​ភ្លេង​ជាតិ និង​ធ្វើឲ្យ​មាន​ការស្អប់ពី​សំណាក់​ប្រជាជន​៕ សុភ័ក្ត្រ

​ប្រភព​៖ newssky​

 

spot_img
×