Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាចហ្មេសលោកព្រះ! ​ឪពុក​ម្នាក់​​ទះកំផ្លៀង និង​បង្ខំ​កូនស្រី​តូច​ឲ្យ​លុតជង្គង់​ចុះដី ព្រោះ​​ខឹង​​នាង​​ធ្វើ​​រឿង​​​​មិន​​គប្បី​​មួយ​​ដាក់… (​វីដេអូ​)

spot_img

​ការដាក់ទណ្ឌកម្ម​ទៅលើ​ក្មេង នៅពេលដែល​ពួកគេ​បានធ្វើ​ខុស អាច​ជាការ​ប្រដែប្រដៅ ឲ្យ​ពួកគេ​កែ​រក​ផ្លូវត្រូវ​នៅ​ថ្ងៃក្រោយ ប៉ុន្តែ សូម​ធ្វើ​ឲ្យ​ប្រាកដថា វា​ជាការ​ដាក់ទណ្ឌកម្ម​មួយ​ដ៏​សមរម្យ ។​

​ថ្មីៗ​នេះ គេហទំព័រ Stomp បាន​ចុះផ្សាយ​ឲ្យ​ដឹងថា បុរស​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ទះកំផ្លៀង និង​បង្ខំ​ក្មេងស្រី​តូច​ម្នាក់ លុតជង្គង់​នៅ​ទីកន្លែង​សាធារណៈ ខណៈ​ស្ត្រី​ម្នាក់​ដែល​ស្ថិតនៅ​ជាមួយគ្នា​នោះ បាន​ត្រឹម​ឈរ​មើល​ពុំ​អាចជួយ​បាន ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​កន្លែង​ចត​រថយន្ត​មួយកន្លែង នៅក្នុង IKEA Tampines ប្រទេស​សិង្ហ​បុរី កាល​យប់​ពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​អ្នក​ដែល​បានឃើញ និង​ថត​វីដេអូ​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​ប្រាប់ Stomp ថា ហេតុការណ៍​ទាំងស្រុង​នោះបាន​កើតឡើង​នៅវេលា​ម៉ោង ៩ យប់ ។ អ្នក​ថត​នោះបាន​ប្រាប់​ឲ្យ​ដឹងថា​៖ «​បុរស​នោះ​ត្រូវ​បានឃើញ​ស្រែក​ខ្លាំងៗ និង​ទះកំផ្លៀង​ក្មេងស្រី​នោះ ដែល​ត្រូវបាន​ជឿថា​ជា​កូនស្រី​របស់គាត់ និង​បញ្ជា​ឲ្យ​នាង​លុតជង្គង់​នៅលើ​ដី​» ។​

​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា គាត់​ពុំ​ដឹង​ច្បាស់​ពី​មូល​ហេតុដែល​នាំ​ឲ្យ​បុរស​ជា​ឪពុក​រូបនោះ ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ដាក់​កូនស្រី​របស់ខ្លួន​បែបនេះ​ទេ ។ នាង​តូច​នោះ​មើលទៅ​មាន​អាយុ​ប្រហែល ៥ ទៅ ៦ ឆ្នាំ ។​

​គាត់​បន្តថា​៖ «​ខ្ញុំ​ពុំ​ដឹងថា បុរស​ជា​ឪពុក​នោះ​ផ្ទុះ​កំហឹង​ដាក់​កូនស្រី​រឿង​អ្វី​ទេ ប៉ុន្តែ គ្រាន់តែ​លឺ​គាត់​និយាយថា​៖ ‘​ប៉ា​ស្រលាញ់​កូន ប៉ុន្តែ កូនស្រី​មិនអាច​និយាយ​រឿង​បែប​អស់​ទាំងនេះ​ដល់​ប៉ា​ឡើយ ហើយ​វា​លែង​ជា​តួនាទី​របស់​ម្តាយ​ឯង​ទៀត​ហើយ គឺ​វា​ជា​តួនាទី​របស់​ប៉ា…​!!’» ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ worldofbuzz)​

spot_img
×