Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូក «​ង​» វែង​ជាង​គេ​លើ​លោក ជាប់​ឯតទគ្គ​កម្ម​ពិភពលោក World Guinness Record

spot_img

​ព្រៃវែង ​៖ ​ទូក «​ង​» វែង​ជាង​គេ​ដែល​ផលិត​ដោយ​កូន​ខ្មែរ ដែល​មាន​ប្រវែង​ជិត​១០០​ម៉ែត្រ និង​មាន​ចំណុះ​ទូក​១៧៩​នាក់​នោះ ត្រូវ​បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក World Guinness Record ជា​ផ្លូវកា​រហើយ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

​ពិធី​បំបែក​កំណត់ត្រា​ពិភពលោក​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហា​ផ្ទៃ និង​លោកជំទាវ និង​មាន​ការចូលរួម​ពី លោក Pravin Patel អ្នក​វិច្ឆ័យ World Guinness Record ដែល​ប្រារព្ធ​ធ្វើ​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាងកើត​។​

​សម្រាប់​ពិធី​ដែល​ជា​មោទនភាព​ថ្មី​របស់​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​នេះ ក៏​មាន​ការចូលរួម​ពី លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ផលិត​ទូក «​ង​» វែង​ជាង​គេ​នៅលើ​ពិភពលោក ព្រមទាំង​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

លោក Pravin Patel បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ទូក ង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ប្រវែង​៨៧.៣​ម៉ែត្រ ត្រូវបាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក World Guinness Record ជា​ផ្លូវកា​រហើយ​»​។​

ទូក «​ង​» របស់​កម្ពុជា​ដែល​បំបែក​ឯតទគ្គ​កម្មនេះ ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែល​មាន​អត្ថន័យ​ថា «​ទូកង​របស់​កូន​ខ្មែរ​រស់នៅ​ក្នុង​ដែនដី​កម្ពុជា​»​។​

ទូក​នេះ មាន​ប្រវែង​រហូតដល់​៨៧,៣​ម៉ែត្រ ទទឹង​១,៩៤​ម៉ែត្រ និង​ជម្រៅ​០.៨​ម៉ែត្រ ត្រូវ​រចនា​ឡើង​ដោយ​ផ្នែក​ខាង​ក្បាលទូក ធ្វើ​ជា​ក្បាល​នាគ និង​កន្ទុយ​ហង្ស ប្រកប​ដោយ​ក្បូរក្បាច់​រចនា​ល្អ​ប្រណិត ដែល​ផ្ទុក​បាន​ចំណុះ រហូតដល់​១៧៩​នាក់​ឯណោះ ដោយ​១០០​នាក់​មក​ពី​ទាហានជើងទឹក និង​៧៩​នាក់ មក​ពី​នគរបាល​ជើង​ទឹក​៕ ដោយ ៖ កូឡាប

 

spot_img
×