Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាក់ជើង ដោយសារ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្ត​និង​ម៉ូតូ នៅ​ឃុំ​អណ្តូងទឹក​

spot_img

​កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​រថយន្ត​សាំ​យ៉ុង ដឹក​អ្នកដំណើរ​ពី​កោះកុង ទៅ​ភ្នំពេញ បាន​បុក​ជាមួយនឹង​ម៉ូតូ វ៉េវ ១​គ្រឿង ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ក្នុងទិសដៅ​ផ្ទុយគ្នា បណ្តាលឲ្យ​រងរបួសម​នុស្ស ១​នាក់​។​

​បើតាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា នៅ​ថ្ងៃ​ទី ១១ ខែវិច្ឆិកា ២០១៨ វេលា​ម៉ោង ១១​ព្រឹក លើផ្លូវ​៤៨ ចន្លោះ​បង្គោល គីឡូម៉ែត្រ ៥២-៥៣ ស្ថិតក្នុង​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ មាន​ករណី​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​រថយន្ត​សាំ​យ៉ុង ដឹក​អ្នកដំណើរ​ពី​កោះកុង​ទៅ​ភ្នំពេញ បាន​បុក​នឹង​ម៉ូតូ វ៉េវ ១​គ្រឿង ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ក្នុងទិសដៅ​ផ្ទុយគ្នា បណ្តាលឲ្យ​ស្ត្រី​ម្នាក់​រងរបួស ។​

​តាម​ការបញ្ជាក់​របស់​កម្លាំង​សមត្ថកិច្ច គឺ ភាគី​ខាង​រថយន្ត សាំ​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ 2A ៥៦៥៧ ពោធិ៍សាត់ បើកបរ​ដោយ​ឈ្មោះ សួន មុំ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​អ្នក​រួម​ដំណើរ​លើ​រថយន្ត ១២​នាក់ បាន​បុក​នឹង​ម៉ូតូ វ៉េវ ១​គ្រឿង ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ លឹម ភឿន ភេទ ស្រី​អាយុ ៥២​ឆ្នាំ ទីលំនៅ​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង រងរបួស​បាក់​ជើងឆ្វេង បាន បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។​​ គ្រោះ​ថ្នាក់​​នេះ ដោយសារ​មូលហេតុ ការបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ។​

​បច្ចុប្បន្ន រថយន្ត និង​ម៉ូតូ ត្រូវបាន​កម្លាំង​ជំ​នាំ​ញ​យើង យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​រងចាំ​ការដោះស្រាយ ៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×