Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រោយ​បង្ហោះ​វីដេអូ​ល្បី ឥ​ឡូ​នេះ ស្ត្រី​ទេសចរ​រូប​ស្អាត​ម៉ាឡេស៊ី ចែករំលែក​សាច់រឿង​លម្អិត ខណៈ​ជួប​ប្អូនប្រុស​សា​លិ ដែល​អាច​និយាយ​ជាង​១០​ភាសា (​វីដេអូ​)

spot_img

​កុមារ​ប្រុស​ស្រី​កម្ពុជា​២​រូប​ដែល​លក់​វត្ថុ​អនុស្សាវរីយ៍ នៅតាម​ប្រាង្គ​ប្រាសាទ​លើទឹក​ដី​អង្គរ បាន​កំពុង​ល្បី​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម បន្ទាប់ពី​ស្ត្រី​ទេសចរ​ជនជាតិ​ម៉ាឡេស៊ី​មាន​រូបឆោម​ដ៏​ស្រស់ស្អាត​ម្នាក់ ឈ្មោះថា Venus GWC បាន​ចែករំលែក​ការ​វីដេអូ​នៃ​សកម្មភាព​ប្រា​ស័​យ​ទាក់ទង​ជាមួយ​ពួកគេ បាន​រីក​រាលដាល​ខ្លាំង​នៅលើ Facebook ។ ហើយ​ខាងក្រោម​នេះ ជា​អ្វីដែល​នាង​បាន​សរសេរ​រៀបរាប់​និយាយ​អំពី​ពួកគេ បន្ទាប់ពី​នាង​បាន​ទៅ​ទស្សនា​នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប កាលពី​សប្តាហ៍​មុន ។​

«​ខ្ញុំ​បាន​ជួប​ក្មេងប្រុស​ស្រី​២​នាក់ នៅឯ​ប្រាសាទតាព្រហ្ម នៅក្នុង​អង្គរវត្ត ។ ក្មេងស្រី​ទី​១​មានឈ្មោះ លី​សា នាង​មាន​អាយុ ៧ ឆ្នាំ ជា​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​ដោយ​ខ្លួនឯង ។ ខ្ញុំ​បាន​ទៅជិត​នាង ហើយ​នាង​បាន​ប្រាប់​ខ្ញុំ​ថា នាង​អាច​ច្រៀង​ចម្រៀង​ឆ្មា​ដ៏​ល្បី​នៅលើ Tik Tok ។ ពួកយើង​បាន​និយាយ​លេងសើច​ជាមួយ​នាង និង​ថត​វីដេអូ​ជាច្រើន​» ។​

Venus បាន​សរសេរ​បន្ត​ក្នុង​ផុស​ថា​៖ «​ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​ស្ទើរ​ពុំគួរ​ឲ្យ​ជឿ​នោះ គឺ​ក្មេងប្រុស​ម្នាក់ទៀត ពិត​ជាមាន​ទេពកោសល្យ​យ៉ាងខ្លាំង ដោយ​គាត់​អាចនិយាយបាន​ជាង ១០ ភាសាបរទេស ។ គាត់​បាន​និយាយ​មកកាន់​ខ្ញុំ​លើកដំបូង​ជា​ភាសា Cantonese ហើយ​បាន​ចែករំលែក​ជាមួយ​ខ្ញុំ នូវ​ភាសាបរទេស​ជាច្រើន​ទៀត​ដែល​គាត់​អាច​និយាយ ។ គាត់​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​ស្ងើចសរសើរ​យ៉ាងខ្លាំង​» ។​

​នៅក្នុង​វីដេអូ​បង្ហោះ​នៅលើ Facebook ដ៏​ល្បីល្បាញ​នេះ ក្មេងប្រុស​ដើរ​លក់​វត្ថុ​អនុស្សាវរីយ៍​ដោយ​ជើង​ទទេ​នេះ បាន​ប្រាប់​នាង​ថា រូបគេ​អាចនិយាយបាន​ជាង ១០ ភាសា ក្នុងនោះ​រួមមាន​៖ Cantonese, Mandarin, Thai, Japanese, Korean, French, Spanish, German, Tagalog, Malay ។​

Venus និយាយថា នាង​បាន​សន្ទនា​ជាមួយ​ប្អូនប្រុស សា​លិ ជា​ភាសា​បារាំង​, ជប៉ុន​, Cantonese, Manarin និង​ថៃ មុនពេល​នាង​ទិញ​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​ពី​គាត់ ។ នាង​ក៏បាន​ឲ្យ​ដឹង​ទៀតថា ប្អូនប្រុស​ម្នាក់នេះ (​ធុច សា​លិ​) បាន​រៀន​ចេះ​និយាយ​ភាសា​អស់​ទាំងនេះ​ពី​ភ្ញៀវ​បរទេស ក្នុងអំឡុងពេល​ដើរ​លក់​វត្ថុ​អនុស្សាវរីយ៍ ៕ ដោយ​៖ ឧ​ត្ត​ម​ (ប្រភព៖ worldofbuzz)

spot_img
×