Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក រស់ ផា​រិទ្ធិ ជម្រុញ​ឲ្យ​សមាជិក សមាជិកា​នៃ​អង្គសិក្ខាសាលា​ទាំងមូល ចូលរួម​បញ្ចេញមតិ​យោបល់​ឲ្យបាន​ផុលផុស ជួយ​គាំទ្រ​រាល់​គម្រោង​ដែល​បានលើកឡើង​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោក រស់ ផា​រិទ្ធិ អភិបាលរង​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​ក​ត្ដិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នេះ ​បានធ្វើការ​ជម្រុញ​ឲ្យ​សមាជិក សមាជិកា​នៃ​អង្គសិក្ខាសាលា​ទាំងមូល ចូលរួម​បញ្ចេញមតិ​យោបល់​ឲ្យបាន​ផុលផុស ជួយ​គាំទ្រ​រាល់​គម្រោង​ដែល​បានលើកឡើង និង​ធ្វើ​យ៉ាងណា​បង្រួម​សកម្មភាព​ក្រៅ​គម្រោង​ឲ្យនៅ​តិច ដោយ​បញ្ចូល​សកម្មភាព​ទាំងនោះ​ទៅ​ក្នុង​គម្រោង​ឲ្យបាន​ច្រើន ធ្វើយ៉ាងណា​ឲ្យ​ការរៀបចំ​គម្រោង​វិនិយោគ​បី​ឆ្នាំ​រំកិល ២០១៩-២០២១ របស់​ស្រុក កាន់តែ​មាន​ភាព​សុ​ក្រឹត្យ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ធានា​នូវ​ភាពស៊ីចង្វាក់​ប្រទាក់ក្រឡា​គ្នា​រវាង​គ្រប់​អង្គភាព និង​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ជោគជ័យ រួមចំណែក​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​កាន់តែ​រីកចម្រើន ឈាន​ទៅ​កាត់​បន្ថយ​​នូវ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ឆាប់រហ័ស ។​

​លោក​អភិបាល​រង​ខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​អង្គ​សិក្ខាសាលា​សមាហរណ​កម្ម​​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​(២០១៩-២០២១) នៅ​ថ្នាក់​ស្រុក ឆ្នាំ​២០១៨​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលាស្រុក​កំពង់រោទិ៍

​ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី សំណាក់​លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​​ខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ការិយាល័យ​នានា​ជុំវិញ​ស្រុក លោក លោកស្រី​មេឃុំ ស្មៀនឃុំ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ៖ ​សិក្ខាសាលា​សមាហ​រណ​កម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​នៅ​ថ្នាក់​ស្រុក​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង ដើម្បី​ឲ្យ​គម្រោង​សកម្មភា​ព​ជា​អាទិភាព​ស្នើ​ឡើង​នៅ​ថ្នាក់ស្រុក មាន​ភាពស៊ីសង្វាក់​ប្រទាក់ក្រឡា​គ្នា​ទៅ​នឹង​គោល​នយោបាយ​យុទ្ធសាស្ត្រ និង​សកម្មភាព​នានា​របស់​បណ្ដា​មន្ទីរ​-​អង្គភាព​ជំនាញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឈាន​ទៅ​សម្រេចបាន​នូវ​គោលដៅ​រួម​នៃ​ការអភិវឌ្ឍ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​ពិតប្រាកដ​របស់​​ប្រជាពលរដ្ឋ ។

​ដំណើរការ​សិក្ខាសាលា​នេះ ប្រព្រឹត្តទៅ​ដោយ​មាន​ការ​ចុះកិច្ចសន្យា​គាំទ្រ​គម្រោង​រវាង​មន្ទីរជំនាញ និង​អង្គការ​នានា ជាមួយ​នឹង​អង្គភាព​អនុវត្ត​នៅ​ថ្នាក់ស្រុក ក្នុងនោះ​ស្រុក​កំពង់រោទិ៍ មាន​គម្រោង​គាំទ្រ​សរុប ១៦៤​គម្រោង (​ក្នុង​គម្រោង ២៦​គម្រោង និង ក្រៅ​គម្រោង​ចំនួន ១៣៨​គម្រោង​) ៕​ ដោយ ៖ វ៉ៃ​គោ​

spot_img
×