Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​ពល​ដ្ឋ​មាន​បញ្ហា​សុខភាព ត្រូវ​ទៅ​ពិនិត្យ​និង​ព្យាបាល នៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ និង​ប្រុងប្រយ័ត្ន​ជំងឺ​រាតត្បាត ក្រោយ​ទឹកជំនន់​ស្រក​

spot_img

​ត្បូងឃ្មុំ ៖ លោក​រដ្ឋមន្ត្រី​សុខាភិបាល បាន​ថ្លែង​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប្រសិនបើ​មាន​បញ្ហា​សុខភាព ត្រូវ​ទៅ​ពិនិត្យ​និង​ព្យាបាល នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ ហើយ​លោក​ក៏​បាន​អំពាវនាវ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​សុខភាព ក្រោយ​ទឹកជំនន់​ស្រក និង​ក្នុង​រដូវ​ងារ អាច​មាន​ជំងឺ​រាតត្បាត​មួយចំនួន​កើតមាន​។​

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ទទួលរង​ផលប៉ះពាល់ ដោយសារ​ទឹកជំនន់​កន្លងមក ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​សុខភាព ពេល​ទឹកជំនន់​ស្រក​ទៅវិញ និង​ក្នុង​រដូវ​ធ្លាក់​ខ្យល់ នឹង​អាច​មាន​ជំងឺ​រាតត្បាត​មួយចំនួន កើតឡើង ដូចជា ជំងឺរាក ជំងឺគ្រុនឈាម ជំងឺ​កមរមាស់ ជំងឺ​ព្រូន ផ្ដាសាយ និង​ផ្លូវដង្ហើម ជាដើម​។​

​ក្នុងឱកាស​ចុះ​ចែក​អំណោយ​ឱសថ សម្ភារ​បរិក្ខារ​អនាម័យ មុង ដែល​មាន​ការ​សហ​ឧបត្ថម្ភ ពី​អង្គការ Direct Relief និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ក្រោយ​រងគ្រោះ​ផលប៉ះពាល់ ដោយ​ទឹកជំនន់​សរុប​ចំនួន ៦៤៧​គ្រួសារ នៅ​កោះត្រែង ក្នុង​ឃុំ​ពីរ ស្រុក​ក្រូចឆ្មារ ខេត្ដ​ត្បូងឃ្មុំ ចំនួន នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់ថា ដើម្បី​ទប់ស្កាត់​បញ្ហា​សុខភាព​ទាំងអស់​នេះ បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​អនុវត្តន៍​វិធានការ​ការពារ​សុខភាព ឲ្យបាន​ខ្ជាប់ខ្ជួន​។ វិធានការ​ការពា​រសុខ​ភាព ដូចជា ត្រូវ​បន្ត​បរិភោគ​ចំណីអាហារ​ស្អាត​-​ឆ្អិន​ល្អ ពិសា និង​ប្រើប្រាស់​ទឹកស្អាត ព្រមទាំង​អនាម័យ​ខ្លួនប្រាណ និង​ឧស្សាហ៍​សំអាត​ដៃ​នឹង​សាប៊ូ រាល់ពេល​ចំអិន​អាហារ មុន​ពេល​បរិភោគ និង​ក្រោយ​ពេល​បន្ទោបង់​។ ត្រូវ​សម្រាន្ត​ក្នុង​មុង ដើម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុនចាញ់ និង​ជំងឺ​ផ្សេងៗ ដែល​ឆ្លង​ដោយសារ​មូស​ទោះ ជំងឺ​មិន​សូម​ជា​កើតមាន​នៅក្នុង​រដូវ​នេះ​ក្ដី​។ ត្រូវ​ពិនិត្យមើល​ផ្ទះសម្បែង ប្រុងប្រយ័ត្ន​ក្រែង​មាន​សត្វ​ពស់ ឬ​សត្វ​អសិរ្ពិ​ស​ផ្សេងៗ នៅ​ទីនោះ ដែល​អាច​ចឹក ទិច ឬ​ខាំ​។ ត្រូវ​សំអាត​បរិស្ថាន​ជុំវិញ​ផ្ទះ និង​ក្នុង​ផ្ទះ ព្រោះ​ក្រោយពេល​ទឹក​ស្រក​ទៅ បាន​បន្សល់​នូវ​ភាពកខ្វក់ កាក​សំណល់ និង​មេរោគ​ជាច្រើន​។ ត្រូវ​លុបថ្លុក ឬ​កន្លែង​ដែល​មាន​ទឹក​ដក់​ជុំវិញ​ផ្ទះ នាំឱ្យ​មាន​ដង្កូវទឹក នាំឱ្យ​កើត​មូស​ខ្លា និង​មូស​ដែកគោល ដែល​បង្ក​ឱ្យ​មាន​ជំងឺគ្រុនឈាម គ្រុនចាញ់ និង​ជំងឺ​ផ្សេងៗ​។ ចាំបាច់​ត្រូវ​ស្តារ និង​សំអាត​អណ្តូងទឹក​ឡើងវិញ មុន​នឹង​ប្រើប្រាស់​។ ជួសជុល និង​សង់​បង្គន់​ឡើងវិញ ដោយ​ជានិច្ចកាល ត្រូវ​បន្ទោបង់​ក្នុង​បង្គន់​គ្រប់ពេល​។ ហាល​កំរាល ឬ​សម្ភារៈ​ប្រើប្រាស់​ដែល​សើម និង​បើកទ្វារ បើក​បង្អួច​ទាំងអស់ ឱ្យមាន​លំហូរ​ខ្យល់ ចេញចូល​គ្រប់​គ្រាន់​ក្នុងផ្ទះ ដើម្បី​កុំឱ្យ​ដុះ​ផ្សិត ដែល​បង្ក​ឲ្យមាន​ជំងឺ​រាករូស និង​ជំងឺ​ផ្លូវដង្ហើម​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×