Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ម្នាក់ លួច​ធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន ហើយ​សមត្ថកិច្ច​រក​កាំភ្លើង​៣​ដើម​ក្នុង​បន្ទប់​

spot_img

​ពោធិ៍សាត់​ ៖ បុរស​ម្នាក់​មាន​មុខរ​បរ​លក់​ចាប់ហួយ លួច​ធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន ហើយ​បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​សន្និដ្ឋាន ករណី​នេះ​កើតឡើង​ដោយសារ​អត្តឃាត​ជន​មាន​វិបត្តិ ទើប​បណ្តាល​ឲ្យ​សម្រេចចិត្តលួ​ច​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​បែបនេះ ហើយ​នៅពេល​ដែល​សមត្ថកិច្ច​ជំនាញ ចុះទៅ​ពិនិត្យ​ក្នុង​បន្ទប់​របស់​ជន​អត្តឃាត សមត្ថកិច្ច​បាន​រកឃើញ កាំភ្លើង​ចំនួន​៣​ដើម កាំភ្លើង​ខ្យល់​វែង បាញ់​គ្រាប់​សំណរ ចំនួន​២​ដើម និង​កាំភ្លើងខ្លី​ជ័រ​មួយ​ដើម បាញ់​គ្រាប់កង់​។​

​បុរស​រូប​នោះ ឈ្មោះ ស្រ៊ី វិសាល​អាយុ​៣០​ឆ្នាំ មានមុខ​របរ​លក់​អ៊ី​វ៉ាន់​ចាប់ហួយ រស់នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ បាន​លួច​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន នៅ​ចំណុច​ក្នុង​បន្ទប់ដេក កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​តាម​ការរៀបរាប់​របស់​ឈ្មោះ សុខ ស្រី​ដែន ត្រូវជា​ប្រពន្ធ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ឲ្យដឹងថា មុនពេល​កើតហេតុ ប្តី បាន​ចូល​ដំណេក លុះដល់​ថ្ងៃ​កើតហេតុ កូនស្រី​របស់​គាត់ បាន​រុញ​ទ្វារ​បន្ទប់ដេក ក្នុង​គោលបំណង​ទៅ​យក​សៀវភៅ តែ​ទ្វារ​បន្ទប់​ជាប់​សោ និង​គន្លឹះ​ខាងក្នុង ក៏​ស្រែកហៅ​ម្តាយ​ឲ្យមក​ជួយ​បើកទ្វារ លុះ​បើក​បាន​ក៏​ប្រទះ​ឃើញ​ប្តី​របស់​ខ្លួន ចងក​ស្លាប់​បាត់បង់​ជីវិត ធ្វើឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​ប្តឹង​ទៅ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​លោក​វរសេនីយ៍ទោ មាស ម៉ុល នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ប្រាប់ឲ្យដឹង​ថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ សមត្ថកិច្ច​ជំនាញ​បាន​សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ដល់​កន្លែងកើតហេតុ ពិនិត្យ​សាកសព ហើយ​បាន​អះអាងថា ជនរងគ្រោះ​ស្លាប់ នៅវេលា​ម៉ោង​៦​ព្រឹក ព្រោះ​មាន​វិបត្តិ ទើប​បណ្តាលឲ្យ​ជនរងគ្រោះស​ម្រេច​ចិត្ត​លួច​ធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​បែប​នេះ ។ នៅ​ពេល​ពិនិត្យ​ក្នុង​បន្ទប់​ជនរងគ្រោះ សមត្ថកិច្ច​បាន​រកឃើញ កាំភ្លើង​ចំនួន​៣​ដើម កាំភ្លើង​ខ្យល់​វែង បាញ់​គ្រាប់​សំណ ចំនួន​២​ដើម និង​កាំភ្លើងខ្លី​ជ័រ​មួយ​ដើម បាញ់​គ្រាប់កង់ សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់ កសាង​សំណុំរឿង បញ្ជូន​មក​រក្សាទុក​នៅ ការិយាល័យ​នគរបាល​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើ​ការស្រាវជ្រាវ​បន្ត រីឯ​សាកសព​ត្រូវបាន​ប្រគល់​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×