Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​កង​អន្ក​រាគ​មន៍ បុក​ទ្រូងផ្លូវ មុខ​ក្រសួង​មហាផ្ទៃ

spot_img

​ភ្នំពេញ ​៖ រថយន្ដ​កង​អន្ក​រាគ​មន៍​មួយគ្រឿង ដែល​មាន​បិទ​អក្សរ​ប៉ូលិស និង​មាន​បំពាក់​សឺ​រ៉ែ​ន​លើ​ដំបូល បាន​បើក​ទៅ​បុក​របាំង​ថ្ម ទ្រូងផ្លូវ​នៅ​ចំណុច​ខាង​មុខ​ក្រសួង​មហាផ្ទៃ បណ្ដាលឲ្យ​រង​ការខូច​ខាត​ផ្នែក​ខាង​មុខ​យ៉ាង​យ៉ាងដំណំ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១ និង​៤៥ នាទី​យប់ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ដ​កង​អន្ក​រាគ​មន៍​មួយគ្រឿង បាន​ធ្វើដំណើរ​ពី​ទិសដៅ​ពី​ជើង​មក​ត្បូង មកដល់​ចំណុច​កើតហេតុ​ក៏​បាន​មក​បុក​របាំង​ថ្ម​ពុះ ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ដរង​កាខូចខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ ចំណែកឯ​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រំកិនល​ទៅ​ម្ខាង​ខូចខាត​តិចតួច ។ តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គ្មាន​មនុស្ស​រងរបួស​ទេ ចំណែកឯ​ម្ចាស់​រថយន្ដ​បង្ក​រត់គេចខ្លួន​បាត់​។ សមត្ថកិច្ច​ជំនាញ បាន​ចុះ​មក​វាស់វែង​យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់ ៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×