Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥ ចំណុច​នេះ បញ្ជាក់ថា ​អ្នក​ជា​មនុស្ស​ងាយ​ឈឺ​បំផុត​

spot_img

​ប្រព័ន្ធ​ភាពស៊ាំ គឺជា​របស់​ដែល​ការពារ​រាងកាយ មិន​ឲ្យ​ឆ្លង​ជំងឺ និង​ជាតិពុល​ដូចជា វីរុស បាក់តេរី មេរោគ​ផ្សិត និង​ប៉ា​រ៉ា​សិត​ជាដើម​។ មាន​ហេតុផល​ច្រើនណាស់ ដែល​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ចុះ​ខ្សោយ​។ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​អាការៈ ៥ យ៉ាង​ដែល​បញ្ជាក់ថា ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក កំពុងតែ​ចុះខ្សោយ​ហើយ​។​

– បើសិន​ជា​អ្នក ងាយ​នឹង​មាន​ជំងឺ​ផ្តាសាយ ក្អក និង​ឈឺបំពង់ក​ជា​ញឹកញាប់​នោះ វា​ពិត​ជា​សញ្ញា​មួយ​បញ្ជាក់​ថា អ្នក​កំពុងតែ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ហើយ​។​

– ម្យ៉ាងវិញទៀត អ្នក​ក៏​ងាយ​នឹង​មាន​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ដែរ ទោះបីជា​អ្នក​ញ៉ាំ​របស់​អ្វី ត្រជាក់​តិចតួច​ក៏ដោយ​។ ករណីបែបនេះ គ្រូពេទ្យ​បាន​ណែនាំ​ថា អ្នក​គួរតែ​ចៀសវាង​អាហារ​មាន​ជាតិ​សាច់ និង​ញ៉ាំ​បន្លែ​ឲ្យបាន​ច្រើន ជាពិសេស បន្លែ​ពណ៌​បៃតង និង​រមៀត​ជាដើម ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ឡើងវិញ​។​

– បើសិន​ជា​អ្នក​មាន​ដំបៅ ឬ​ដាច់ដោច​ស្បែក​តិចតួច អ្នក​សម្គាល់​ឃើញថា វា​ត្រូវការ​ប្រើពេល​ច្រើន​ថ្ងៃ​ទើប​ជា នោះ​មានន័យ​ថា អ្នក​កំពុងតែ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​ហើយ​។​

– បញ្ហា​ក្រពះ និង​ការ​ឧស្សាហ៍​មាន​អាការៈ​រាករូស គឺជា​សញ្ញា​មួយ នៃ​ការ​ចុះខ្សោយ​របស់​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​។ ក្រៅពី​រាក អ្នក​ក៏​នឹង​ងាយ​កើត​ជំងឺ​នៅ​ផ្លូវទឹក​ម៉ូត និង​ឈឺ​អញ្ចាញធ្មេញ​ដែរ​។​

– ការ​រមាស់​លើ​ស្បែក​ជាប់​រហូត អាច​ជា​សញ្ញា​មួយ​នៃ​ការបង្ក​រោគ​ផ្សិត​។ ដូច្នេះ ស្បែក​ដែល​ងាយ​នឹង​មាន​ការបង្ក​រោគ​ផ្សិត​បែបនេះ ពិតជា​អាច​បញ្ជាក់​ច្បាស់​ថា ប្រព័ន្ធ​ភាពស៊ាំ​កំពុងតែ​ចុះខ្សោយ​ហើយ​។ បើសិនជា​អ្នក​មាន​ប្រតិកម្ម​អា​លែ​ក​ស៊ី ច្រើន​ជាង​មនុស្ស​ធម្មតា វា​អាច​ជា​សញ្ញា​មួយ នៃ​ការ​ចុះខ្សោយ​របស់​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​។ យ៉ាងណាមិញ ការ​ដែល​អា​លែ​ក​ស៊ី មិនមែន​មានន័យថា ប្រព័ន្ធ​ភាពស៊ាំ​កំពុងតែ​ចុះខ្សោយ​ខ្លាំង​នោះ​ទេ​។ ករណីខ្លះ វា​អាច​ជា​សញ្ញា​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ ធ្វើការ​ច្រើន​ជ្រុល​ដែរ ព្រោះ​វា​ជា​របៀប​ដែល​ប្រព័ន្ធ​ភាពស៊ាំ​ការពា​រាងកាយ ឆ្លើយតប​នឹង​ភាពមិនធម្មតា​ណាមួយ​ក្នុង​ខ្លួន​៕ ដោយ ៖ សុភ័ក្ត្រ

​ប្រភព​៖ Health​

spot_img
×