Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកួត​កីឡាតេ​ក្វាន់​ដូ​ជ្រើសរើស​ជើង​ឯកជាតិ​ឆ្នាំ​ ២០១៨

spot_img

​ភ្នំពេញ ​៖ ការប្រកួត​កីឡាតេ​ក្វាន់​ដូ​ជ្រើសរើស​ជើង​ឯកជាតិ​ឆ្នាំ​២០១៨ ប្រព្រឹត្ត​ទៅ​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាល​ប៊ូ​យ៉ុង​-​ខ្មែរ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ លើ​២២​វិញ្ញាសា ក្នុងនោះ​មេគុន ៥​វិញ្ញាសា និង​ប្រកួត​១៧​វិញ្ញាសា ដោយ​មាន​ការចូលរួម​ប្រកួត ២៨​ក្លឹប​។​

​ការប្រកួត​នេះ ត្រូវបាន​ប្រកាស​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​តេក្វាន់​ដូ​ជាតិ រួមជាមួយ Dr.CHUNGWON CHOUE ប្រធាន​សហព័ន្ធ​តេក្វាន់​ដូ​ពិភពលោក នា​រសៀល​​​ថ្ងៃ​សៅរ៍ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ការប្រកួត​ដែល​ធ្វើ​នៅ​អគារ​តេក្វាន់​ដូ​ប៊ូ​យ៉ុងនោះ មាន​ក្លិប​ចូលរួម​មាន​ក្លិប​ចំនួន​២៨​ចូលរួម ដែល​ក្នុងនោះ​២៣​ក្លិប​នៅ​ភ្នំពេញ និង​ក្លិប​៥ មក​ពី​បណ្តាល​ខេត្ត ដែល​មាន​កីឡាករ​-​កីឡា​ការិនី​២២៦​នាក់ កើន​ជាង​ឆ្នាំ​២០១៧ ចំនួន​៣៨​នាក់ នៅលើ​វិញ្ញាសា​ចំនួន​២២​វិញ្ញាសា រួម​មាន មេគុន ៥​វិញ្ញាសា និង​ប្រយុទ្ធ​១៧​វិញ្ញាសា​។​

​លោក​Chung Won Choue​បាន​កោតសរសើរ លោក​ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​តេក្វាន់​ដូ ក្រោម​ការដឹកនាំ​របស់​លោក ធ្វើឲ្យ​កម្ពុជា ទទួល​បាន​មេដាយមាស​ដំបូង កម្រិត​អាស៊ី​កាល​ឆ្នាំ​២០១៤ លើ​ប្រភេទ​កីឡាតេ​ក្វាន់​ដូ គឺ​កីឡាការិនី​ស៊ន សៀវ​ម៉ី​ដែល​កូន​ខ្មែរ​ពិតៗ​៕​ ដោយ​ ៖ ​កូឡាប​

 

spot_img
×