ឆ្នាំជូត ៖ ការងារ ល្អបំផុត គ្រប់យ៉ាងរីកចម្រើនដូចបំណង ។ លុយកាក់ចម្រុងចម្រើន មានអ្នកជួយទំនុកបម្រុងអំពីប្រាក់កាស ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំឆ្លូវ ៖ ការងារ មិនល្អ ដំណើរការខុសផែនការ ។ លុយកាក់ ជាថ្ងៃមិនសមស្របសម្រាប់ការស្វែងរកលាភ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំខាល ៖ ការងារ មិនត្រូវប្រញាប់ប្រញាល់ គួរធ្វើសន្សឹមៗទើបមិនថ្លោះធ្លោយ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនល្អ មិនត្រូវជឿសម្តីអ្នកដទៃជ្រុល ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំថោះ ៖ ការងារ ត្រូវថ្លឹងថ្លែងឲ្យម៉ត់ចត់មុនពេលសម្រេចចិត្តធ្វើរឿងអ្វីមួយ ។ លុយកាក់ ថ្ងៃនេះជួបឱកាសល្អច្រើន ដើម្បីទាញរកចំណូលបន្ថែម ។ មនោសញ្ចេតនា ត្រូវចាប់អារម្មណ៍ដល់មនោសញ្ចេតនារបស់មនុស្សដែលស្រឡាញ់អ្នក ។
ឆ្នាំរោង ៖ ការងារ មិនអំណោយផលល្អ ជួបបញ្ហាប្រឈមច្រើន ។ លុយកាក់ មិនត្រូវបញ្ចេញប្រាក់វិនិយោគ ។ មនោសញ្ចេតនា សុខភាពឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។
ឆ្នាំម្សាញ់ ៖ ការងារ ជួបរឿងរំខានចិត្តច្រើន ។ លុយកាក់ ស្ថានភាពលុយកាក់ធម្មតា មានដំណឹងល្អអំពីការវិនិយោគ ។ មនោសញ្ចេតនា ត្រូវប្រយ័ត្នពាក្យសម្តីកុំឲ្យគូស្នេហ៍អាក់អន់ចិត្ត ។
ឆ្នាំមមី ៖ ការងារគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន គ្មានឧបសគ្គ ។ លុយកាក់ ធូរធារ មានបន្ថែមខ្ទង់ចំណូល ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។
ឆ្នាំមមែ ៖ ការងារ ត្រូវប្រមូលផ្តុំធ្វើការងារឲ្យបានល្អ កុំធ្វេសប្រហែស ។ លុយកាក់ មានបន្ថែមចំណូលច្រើន ។ មនោសញ្ចេតនា រីកចម្រើនគួរឲ្យរំភើប ។
ឆ្នាំវក ៖ ការងារ ប្រយ័ត្នមានអ្នកលួចឈ្នានីសពីក្រោយខ្នង ។ លុយកាក់ មានបន្ថែមប្រាក់ចំណេញពីការវិនិយោគ ។ មនោសញ្ចេតនា កុំឲ្យការងារឥទ្ធិពលដល់មនោសញ្ចេតនា ។
ឆ្នាំរកា ៖ ការងារ ជួបសម្ពាធ ឧបសគ្គច្រើន ។ លុយកាក់ ជាថ្ងៃមិនប្រកបសម្រាប់ការរកស៊ី ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ដល់សុខភាពមនុស្សជាទីស្រឡាញ់របស់អ្នក ។
ឆ្នាំចរ ៖ ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំមានកើតរឿងអ្វីគួរឲ្យបារម្ភ ។ លុយកាក់ មិនស្ថិរភាព ចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំកុរ ៖ ការងារ រីកចម្រើនគួរជាទីមោទនៈ ។ លុយកាក់ ប្រយ័ត្នក្នុងការគ្រប់គ្រងលុយកាក់ បញ្ចៀសធ្លាក់ក្នុងស្ថានភាព “ក្ស័យធន” ។ មនោសញ្ចេតនា ល្អប្រសើរ ៕