Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ទម្លាក់​គ្រាប់បែក​អា​មេ​រិច ចូលរួម​សមយុទ្ធ​វាយប្រហារ នៅ​កូរ៉េ​ខាងត្បូង​

spot_img

​យោធា​អា​មេ​រិច​បាន​បើក​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដ៏​មាន​អនុភាព​បំផុត​មួយ​គ្រឿង លើ​ប្រទេស​កូរ៉េខាងត្បូង ដែល​ការហោះហើរ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការចូលរួម​ធ្វើ​សមយុទ្ធ​វាយប្រហារ ដែនអាកាស​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ពីមុនមក​។ វត្តមាន​របស់​យន្ត​ទម្លាក់​គ្រាប់បែក​ប្រភេទ B-1B នៅ​ឧបទ្វីប​ត្រូវបាន​គេ​មើលឃើញថា ជាការ​ព្រមាន​ដល់​ប្រទេស​កូរ៉េខាងជើង​។​

យ​ន្តទំលាក់គ្រាប់បែកប្រភេទ B-1B

​កូរ៉េខាងត្បូង និ​សម្ព័ន្ធមិត្ត​របស់ខ្លួ​ន​គឺ​អា​មេ​រិច កំពុង​ធ្វើ​សមយុទ្ធ​ដែនអាកាស​ចាប់តាំងពី​ថ្ងៃ​ច័ន្ទ​មក ហើយ​សមយុទ្ធ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​។ សមយុទ្ធ​នេះ​កើត​ឡើង​មួយ​សប្តាហ៏​ប៉ុណ្ណោះ​ក្រោយពេល​ទីក្រុង​ព្យុង​យ៉ាង​បានបាញ់​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ ដែល​ខ្លួន​អះ​អាច​ថា ជា​ប្រភេទ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ប្រភេទ​ថ្មី ដែល​អាច​វាយប្រហារ​អា​មេ​រិច​បាន​។​

​អា​មេ​រិច​ពីមុន​ក៏​ធ្លាប់​បង្ហាញ​វត្ត​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់ខ្លួន​ផងដែរ ដើម្បី​បង្ហាញ​អនុភាព​ដាក់​កូរ៉េខាងជើង ក្រោយ​ពេល​របប​នេះ​បាន​បាញ់​សាក​មី​ស៊ី​ល ឬ​នុយក្លេអ៊ែរ​រួច​។​

​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា យន្តហោះ​ទម្លាក់​គ្រាប់បែក​អា​មេ​រិច​បាន​ចូលរួម​ក្នុង​សមយុទ្ធ​ទំលាក់​គ្រាប់បែក​ជាមួយនឹង យន្តហោះ​ចំបាំង​កូរ៉េខាងត្បូង និង​អា​មេ​រិច​ជាច្រើន​គ្រឿង នៅក្នុង​ខេត្ត​កាំ​ង​វុន (Gangwon) ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​កូរ៉េខាងជើង​។​

​យន្តហោះ​ជាង ២០០​គ្រឿង ព្រម​ទាំង​កងទ័ព​រាប់​ពាន់​នាក់​បាន​ចូលរួម​ក្នុង​សមយុទ្ធ​ដែល​អាកាស​នេះ ដែល​មានឈ្មោះ​ថា Vigilant Ace​។​

​ព្យុង​យ៉ាង ដែល​ជា​ទម្លាប់​តែងតែ​ថ្កោលទោស​សមយុទ្ធ​រួម​គ្នា​រវាង​អា​មេ​រិច និង​កូរ៉េខាងត្បូង និង​បាន​ហៅ​សមយុទ្ធ​នោះ​ថា​ជាការ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​សង្គ្រាម​ឈ្លានពាន​កូរ៉េខាងជើង​។ របប​នេះ​ក៏​បាន​ហៅ​សមយុទ្ធ​រួម​គ្នា​បច្ចុប្បន្ន​ថា​ជា​ការ​បង្ករឿង​ឲ្យមាន​សង្គ្រាម​នុយក្លេអ៊ែរ​៕ សុភ័ក្ត្រ​

 

spot_img
×