Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ស សុខា និយាយថា បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ ធ្វើ​ចរិត​ក្អេងក្អាង បើក 570 ស្លាក​លេខ ខ​.​ម គឺ​បង្ក​ឲ្យ​ប៉ះពាល់​កិត្តិយស​ខ្លួនឯង ឪពុកម្តាយ និង​អ្នកដទៃ​

spot_img

ភ្នំពេញ ​៖ ពាក់ព័ន្ធ​ករណី​បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ ធ្វើ​ចរិត​ក្អេងក្អាង បើក 570 ស្លាក​លេខ “​ខម​” បុក​រះ​ឡាន​គេ​ជាច្រើន​គ្រឿង ហើយ​ចុះមក​ចង្អុលមុខ​ប៉ូលិស ត្រូវបាន​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ប្រតិកម្ម​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា មិនគួរណា​ប្រើ​ច​រិ​ក​បែប​នេះឡើយ ព្រោះ​វា​គឺ​មិន​ត្រឹមតែ​ប៉ះពាល់​កិត្តិយស​ខ្លួនឯង ឪពុកម្តាយ គឺ​វា​ប៉ះពាល់​អ្នកដទៃ​។​

​លោ​កស សុខា បាន​បញ្ជាក់ថា “​ជិះឡាន​ទំនើប ពាក់​ស្លាក​លេខ “​ខម​” គួរ​ណាស់​ប្រើ​សំដីសំដៅ ឲ្យ​សម​ទៅ​រថយន្ត និង​ស្លាក​លេខ​ផង មិនគួរណា​ប្រើ​ច​រិ​ក​បែប​នេះឡើយ ព្រោះ​វា​គឺ​មិន​ត្រឹមតែ​ប៉ះពាល់​កិត្តិយស​ខ្លួនឯង ឪពុកម្តាយ គឺ​វា​ប៉ះពាល់​អ្នកដទៃ ដែល​គេ​ជិះឡាន​ទំនើប និង​ពាក់​ស្លាក “​ខម​” ឬ “​នប​” ដូច​យើង​ដែរ​”​។​

​ចំណែក​ក្នុង​បណ្តាញ​សង្គម ក៏បាន​លើកឡើង​ផងដែរ​ថា ជួយ​ស៊ែរ​ឲ្យ​ល្បី​ផង​បងប្អូន​! ពិតជា​ថោកទាប​ណាស់​ស្រវឹង​ជោកជាំ ធ្វើ​ច​រឹក​ក្អេងក្អាង បើក 570 ស្លាក​លេខ “​ខម​” បុក​រះ​ឡាន​គេ​ជាច្រើន​គ្រឿង ហើយ​ចុះមក​ចង្អុលមុខ​ប៉ូលីស ជេរ​សុទ្ធតែ​ម៉ែ​គេ និង​សួរ​គេ​ថា “​អា​ឡាន​នឹងធ្វើ​អស់​ប៉ុន្មាន អញ​អ្នកចេញ​”​។​

“​ចេញពី​ផឹកស៊ី​រាំច្រៀង ស្រវឹង​បើកឡាន​៥៧០ ផ្លាកលេខ ខ​.​ម បុក​រះ​ឡាន​គេ ២.៣ គ្រឿង ហើយ​ចង្អុលមុខ​ប៉ូលិស ជេរ​មិន​រើសមុខ​.. គិត​ទៅ អ្នកជិះ​ឡាន​លេខ ខ​.​ម គួបផ្សំ​និង​ស្រា​ទៀត ខ្លាំង​ផស់​គេ​មែន ! បើ​បណ្តោយ​របៀបនេះ ខូច​ពូជ​អស់ហើយ លោក​ម្ចាស់ ។​

​នៅ​បរទេស​គេ​មិន​ដែលមាន​មន្ត្រី យក​រថយន្ត​ផ្លាកលេខ ស្ថាប័នរដ្ឋ​ទៅ​ដើរ ផឹកស៊ី ឬ ទៅ​ចូល​ហាង​គុយទាវ កាហ្វេ ខារ៉ាអូខេ​នោះទេ ព្រោះ​វា​នាំ​ឲ្យ​បាត់បង់ ប៉ះពាល់​ដល់ កិត្តិយស និង សេចក្តីថ្លៃថ្នូរ របស់​ស្ថាប័ន នៃ​មន្ត្រីរាជការ របស់​រដ្ឋ​។ តែ​វា​ចម្លែក នៅ​ប្រទេស​យើង​ឯណេះ​វិញ គេ​បែរជា​នាំគ្នា យក​រថយន្ត​ដែលមាន លេខ​ដូចជា ( ខ​.​ម ន​.​ប រាជការ “​មាន​ចំនួន​ច្រើន​”) ទៅប្រើ​ប្រាស់់ ខុស​ក្បួនច្បាប់ ពេលខ្លះ​យក​រថយន្ត ដែលមាន​ផ្លាកលេខ​ទាំងនោះ ទៅធ្វើ​អំពើ​ខុសច្បាប់​ទៀតផង​។ ព្រោះ​រថយន្ត​ដែលមាន​ផ្លា​លេខ ខ​.​ម ន​.​ប រាជការ​. អាច​គេច​ផុតពី​ការ ត្រួតពិនិត្យ របស់​សមត្ថកិច្ច ហើយ​បើ​គេ​ឃើញ ផ្លាកលេខ​ទាំងនេះ មិនមាន​អ្នកណា​ហ៊ាន ស្ទាក់ចាប់​រឺ​ឃាត់ ដើម្បី​ត្រួតពិនិត្យ​ឡើយ​។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​យប់ ថ្ងៃទី​៨ វិច្ឆិកា ២០១៨ វេលា​ម៉ោង ១១​យប់ នៅ​ប្លុក​បុរី​កីឡា ខណ្ឌ​៧​មករា​។​

​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏បាន​ស្នើ​សូម​ឯកឧត្តម​មាន​ចំណាត់ការ​លើ​ឡាន​បង្ក ក៏ដូចជា​ឡាន​៥៧០ ស្លាក​លេខ ន​.​ប ដែល​បានមក​រំដោះ​ជនបង្ក​ផងដែរ​។ មើលទៅ​គាត់​បាត់​ម្ចាស់ការ​ក្នុង​ខ្លួន​ហើយ គ្រោះថ្នាក់​ណាស់ ស្រវឹង​កុំ​បើកបរ ស្រា​វា​ថ្លៃ តែ​ពេល​ស្រវឹង​ធ្វើឱ្យ​មនុស្ស​…….​។​

​ការលើកឡើង​ខាងលើនេះ បន្ទាប់ពី​មាន​បុរស​ម្នាក់ បើករថយន្ត​សេរី​ទំនើប​ម៉ាក ឡិច​ស៊ិ​ស ៥៧០ មួយគ្រឿង និង​ពាក់​ស្លាក​ខេមរភូមិន្ទ “​ខម​” បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ ថែមទាំង​មិនមាន​ឥរិយាបទ​សម​រម​ទៀតផង ខណៈ​បាន​រេ​ចង្កូត ជ្រុល​ទៅបុក​រះ​រថយន្ដ​ចំនួន​៣​គ្រឿង​ទៀត ដែល​ចត​លើ​ចិញ្ចើមផ្លូវ បណ្ដាលអោយ​រង​ការខូច​ខាត នឹង​បង្កអោយមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ម្តុំ​បុរី​កីឡា តាម​បណ្ដោយ​ផ្លូវ​លេខ​២១១ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ៕ ​ដោយ​ ៖ ​កូ​ឡាប​

 

​ខាងក្រោម​នេះ​ជា​ខ្សែ​វីដេអូ​នៃ​ហេតុការណ៍​នោះ ​៖​

spot_img
×