Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​នឹងសិក្សា​លើ​ប្រធានបទ​សំខាន់ៗ ចំនួន​៤​ចំណុច ក្នុង​ការផ្តល់​កិច្ចសហប្រតិបត្តិការ វិធានការ​នានា ដែល​ត្រូវ​ឆ្លើយតប​ទៅនឹង​ការ ប្រែប្រួល​អាកាសធាតុ លើ​វិស័យ​កសិកម្ម

spot_img

​ភ្នំពេញ​ ៖ ពាក់ព័ន្ធ​នឹង​ប្រធានបទ​សំខាន់ៗ ចំនួន​៤​ចំណុច ក្នុង​ការផ្តល់​កិច្ចសហប្រតិបត្តិការ វិធានការ​នានា ដែល​ត្រូវ​ឆ្លើយតប​ទៅនឹង​ការ ប្រែប្រួល​អាកាសធាតុ លើ​វិស័យ​កសិកម្ម ការសិក្សា​ពី​ការរៀបចំ ធ្វើ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ​នោះ លោកស្រី​នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍ​អាស៊ី បាន​ឯកភាព​ទាំងស្រុង នូវ​រាល់​ចំណុច​សំខាន់ៗ ដែល​លោក​រដ្ឋមន្ត្រី បានលើកឡើង និង​យក​ចំណុច​ទាំង​នោះ ទៅ​ពិភាក្សា​ជាមួយ​ក្រុមការងារ​ជំនាញ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​ការគាំទ្រ​។​

​នៅ​ទីស្តីការក្រសួង​នា​រសៀល​ថ្ងៃ​ចន្ទ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​អនុញ្ញា​ឲ្យ​លោកស្រី Sunniya Durrani-Jamal និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ធ្វើ​ការណែនាំ​ខ្លួន​ដោយ​លោកស្រី ទើប​ត្រូវបាន​តែងតាំង ជា​នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នា​ឱកាស​នេះ លោកស្រី Sunniya Durrani-Jamal បាន​កោតសរសើរ​ចំពោះ​ការ​វិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កសិកម្ម ដែល​ជា​ចលករ​មួយ​ដ៏​សំខាន់ ជួយ​គាំទ្រ​ប្រាក់​ចំណូល​ក្នុង​គ្រួសារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន នា​ឆ្នាំ​កន្លងមក​។ លោកស្រី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា វិស័យ​កសិកម្ម គឺជា​វិស័យ​មួយ ដែល​ធនាគារ​អភិវឌ្ឍ​អាស៊ី ផ្តល់​អាទិភាព​ខ្ពស់ ដោយ​បាន​ដាក់បញ្ចូល នៅក្នុង​គោលនយោបាយ​ភាព​ជា​ដៃគូ រវាង​ប្រទេស​កម្ពុជា និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​ថ្មី សម្រាប់​រយៈពេល ៥​ឆ្នាំ​។ ក្នុងឱកាស​នៃ​បេសកកម្ម​របស់​លោកស្រី នៅ​កម្ពុជា លោកស្រី​បាន​សន្យាថា នឹង​ផ្តល់​កិច្ច​សហប្រតិបត្តិ និង​បន្ត​ការគាំទ្រ​ឲ្យអស់​លទ្ធភា​ព ជាមួយ​ក្រសួង ធ្វើយ៉ាងណា​រួមចំណែក​អភិវឌ្ឍ​វិស័យ​នេះ ឲ្យមាន​ការរីកចម្រើន​។​

​មានមតិ​ស្វាគមន៍ លោក​រដ្ឋមន្ត្រី ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​ក្នុងនាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ធនាគារ​អភិវឌ្ឍ​អាស៊ី ដែល​កន្លងមក​បាន​ជួយ​គាំទ្រ យ៉ាង​ក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​បាន​ជួយ​ឧបត្ថម្ភ ទាំង​បច្ចេកទេស និង​ថវិកា ដើម្បី​អនុវត្ត​គម្រោង​នានា ដែល​ពាក់ព័ន្ធ​វិស័យ​កសិកម្ម ។ ស្តែង​ចេញ​ពី​លទ្ធផល​គម្រោង ដែល​សម្រេចបាន បាន​រួមចំណែក​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ លោក​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់​ថា ធនាគារ​អភិវឌ្ឍ​អាស៊ី នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ប្រទេស​ឲ្យមាន​ការ រីកចម្រើន​បន្ថែម​ទៀត ជា​ពិសេស​ជួយ​ឧបត្ថម្ភ​គាំទ្រ លើ​វិស័យ​កសិកម្ម ទាំង​ក្នុង​ពេល​បច្ចុប្បន្ន ក៏ដូចជា​ពេល​អនាគត​។ ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​រដ្ឋមន្ត្រី បាន​លើកយក​ប្រធានបទ​សំខាន់ៗ ដើម្បី​ដាក់ជូន​លោកស្រី ពិនិត្យ​លទ្ធភាព និង​ពិចារណា ក្នុង​ការផ្តល់​កិច្ចសហប្រតិបត្តិការ រួមមាន​ទី​១-​វិធានការ​នានា ដែល​ត្រូវ​ឆ្លើយតប​ទៅនឹង​ការ ប្រែប្រួល​អាកាសធាតុ លើ​វិស័យ​កសិកម្ម ទី​២-​ពិនិត្យ និង​ធ្វើ​ការសិក្សា​ពី​ការរៀបចំ ធ្វើ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ ទី​៣-​ជួយ​មាន​វិធានការ​នានា ដែល​ឈាន​ដល់​ការទប់ស្កាត់ ផលប៉ះពាល់ លើ​ផលិតកម្ម​ដំឡូង​មី ដោយសារ​ជំងឺ​ម៉ូ​សា​អ៊ិក​ដំឡូង​មី និង​ផែនការ​គ្រប់គ្រង​ជំងឺ ទី​៤-​ជួយ​រិះរក​វិធានការ​នានា ដែល​ឈានទៅដល់​ការសហការ បាន​ពេញលេញ ពី​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ធ្វើ​កសិកម្ម ឲ្យទទួល​បាន​ទិន្នផល​ខ្ពស់ និង​កាត់បន្ថយ​ការចំណាយ ឲ្យបាន​ជា​អតិបរិមា លើ​ការងារ​គ្រប់គ្រង​ទឹក និង​ដំណាំ និង​ទី​៥-​ផលិតភាព​ផលិតកម្ម និង​ទីផ្សារ​កសិផល របស់​ប្រជាកសិករ និង​សហគមន៍​។ ជា​ការឆ្លើយតប លោកស្រី បាន​ឯកភាព​ទាំងស្រុង នូវ​រាល់​ចំណុច​សំខាន់ៗ ដែល​លោក​រដ្ឋមន្ត្រី បានលើកឡើង និង​យក​ចំណុច​ទាំង​នោះ ទៅ​ពិភាក្សា​ជាមួយ​ក្រុម ការងារ​ជំនាញ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​ការគាំទ្រ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×