Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការ​ឃុំ​អ្នកបើកបរ​ម្នាក់ ដាក់​ពន្ធនាគារ​ព្រៃ​ស បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា បណ្តាលឲ្យ​ស្លាប់​អ្នកដទៃ

spot_img

​ភ្នំពេញ​ ៖ លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួ​ងរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាប់ចោទ​ម្នាក់​ជា​អ្នកបើកបរ ពីបទ​៖​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​បណ្តាលឲ្យ​ស្លាប់​អ្នក​ដទៃ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​៥០​ម៉ែត្រ ប្រសព្វ​ផ្លូវ​បេតុង ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ បទល្មើស​ព្រហ្មទណ្ឌ​មានចែង​និង​ផ្តន្ទាទោស តាម​បញ្ញត្តិ​មាត្រា​៨៥​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​

​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​មានឈ្មោះ ម៉ៃ សាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកបើកបរ រស់នៅ​ភូមិ​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។ ច​ប្ចុ​ច្ប​ន្ន​ស្នាក់នៅ​ភូមិ​ត្រពាំង​បា​គូ ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។ លោក ហម ម៉េង​សែ បាន​បង្គាប់​ឲ្យ​បញ្ជា​ឲ្យ​ភ្នាក់ងារ មាន​សមត្ថកិច្ច​នៃ​កងកម្លាំង​សាធារណៈ ធ្វើ​ការឃុំ​ខ្លួន​ជន​ត្រូវ​ចោទ ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ដោយ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​ផ្លូវច្បាប់ ហើយ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ត្រូវ​ទ​ទទួល​និង​ឃុំ​ខ្លួន​ជន​រូប​នេះ​៕ ដោយ​ ៖​ កូឡាប​

spot_img
×