Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ចំនួន​១១​នាក់ ពាក់ព័ន្ធ លួច ប្រើប្រាស់​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ ត្រូវ​បញ្ជូន​ទៅ​តុលាការ​

spot_img

​ភ្នំពេញ​ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់​ទៅ​កាន់​តុលាការ​ពាក់ព័ន្ធ​នៅ​ក្នុង​សំណុំរឿង​០៣​ករណី​ផ្សេង​គ្នា ដូចជា លួច ប្រើប្រាស់​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ កាលពី​ថ្ងៃ​ចន្ទ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ករណី​ទី​១-​អំពើ​លួច​មាន​ចំនួន​២​នាក់ ករណី​ទី​២-​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មាន​ចំនួន​៨​នាក់ និង​ករណី​ទី​៣-​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​មាន​ម្នាក់​ផងដែរ​។​

​បើ​តាម​នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​បានឲ្យដឹងថា ទាំង​៣​ករណី​ខាងលើ​នេះ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បង្ក្រាប​បាន​កន្លងមក​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ហើយ​បាន​បញ្ចាប់​នីតិវិធី សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ន​សង្ស័យ​ទាំង​១១​នាក់​ខាង​នេះ​រួម​និង​វត្ថុតាង​មួយចំនួនទៀត​ទៅ​តុលា​នៅ​ថ្ងៃ​នេះ​តែម្តង​។​

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគ​បាល​ខណ្ឌ​សែន​សុខ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​ទាំងអស់ សូមជួយ​សហកា​រណ៍ និង​ផ្តល់​ព័ត៌មាន​មក​កម្លាំង​សមត្ថកិច្ច​ផង ប្រសិន​បើ​បងប្អូន​ដឹងថា​មាន​ក្មេង​ទំនើង ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់ ឬ​ចែកចាយ​នូវ​សា​ធាតុ​ញៀន និង​បទល្មើស​ផ្សេងៗ ដើម្បីឲ្យ​កម្លាំង​របស់លោ​ក ចុះ​ទៅ​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×