Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​៤​នាក់ ជា​អ្នក​ចាត់ការ​ទូទៅ ករណី​ជួល​ស្ត្រី​ខ្មែរ​ពពោះ​ជំនួស ត្រូវ​បញ្ជូន​ទៅ​តុលាការ​

spot_img

​ភ្នំពេញ ៖ មនុស្ស​ចំនួន​៤​នាក់ ជា​អ្នក​ចាត់ការ​ទូទៅ​ករណី​ស្ត្រី​ពពោះ​ជំនួស កាលពី​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី ដើម្បី​ធ្វើ​ការសាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ ។ ចំណែក​ស្ត្រី​ពពោះ​ជំនួស​ចំនួន​១១ នាក់ ក៏​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ ក្រោយពេល​សាកសួរ មេការ និង​អ្នកចាត់ការ​៤​នាក់​រួចរាល់ ។​

​នគរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា ស្ត្រី​ជា​មេការ​ម្នាក់​ឈ្មោះ ខៀវ ផល្លា អាយុ​៣២​ឆ្នាំ និង​ម្នាក់​ឈ្មោះ សុខ អឿន អាយុ​៤ ឆ្នាំ ចំណែក​អ្នក​ចាត់ការ​ទូទៅ​ម្នាក់​ឈ្មោះ ចេង សំអុល ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​រត់​ឡាំប្រឺតា​កង់​បី​ឥណ្ឌា និង​ម្នាក់​ឈ្មោះ អ៊ា ម៉ាន់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​រត់​ឡាំប្រឺតា​កង់​បី​ឥណ្ឌា ។

​ករណី​ស្ត្រី​រកស៊ី​ពពោះ​ជំនួស​នេះ​នៅ​កម្ពុជា ត្រូវបាន​ចាត់ទុក​ថា​ជា​អំពើ​ខុសច្បាប់ ខណៈ​ដែល​ក្រសួង​មហាផ្ទៃ កំពុងតែ​ធ្វើការ​ចងក្រង​ច្បាប់ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម ពី​អភិបាល​ខណ្ឌ​សែន​សុខ និង​អធិការនគរបាល​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​មួយ​កន្លែង ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ពាក់ព័ន្ធ​ករណី​ស៊ីឈ្នួល​ពពោះ​ជំនួស ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​១៥​នាក់​។ ក្នុង​ចំណោម​មនុស្ស​ស្រី​ទាំង​១៣​នាក់​នោះ មាន​មនុស្ស​១១​នាក់ កំពុងតែ​មាន​ផ្ទៃពោះ ដែលជា​អ្នក​រកស៊ី​ពពោះ​ជំនួស​ផ្ទាល់​តែម្ដង ហើយ​២​នាក់​ផ្សេង​ទៀត ជា​ចុងភៅ​។ ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ពាក់​ពន្ធ​ករណី​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន​និង​អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ ។ កិច្ចសហការ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​ធ្វើឡើង​នៅ​ចំណុច​ចំនួន​៣​កន្លែង ក្នុង​ទឹកដី​ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ ។ ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥​នាក់ ក្នុងនោះ​មាន​អ្នកមើលការខុសត្រូវ​(​មេការ​ស្ត្រី​)២​នាក់ អ្នក​រត់​ម៉ូតូ​កង់​បី ២​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​(​ស្ត្រី​ពពោះ​ជំនួស​)​ចំនួន​១១ នាក់ ។ វត្ថុតាង​ដកហូត​មាន លិខិតឆ្លងដែន ១​ក្បាល ឯកសារ​ពេទ្យ​មួយចំនួន​(​ស៊ី​រាំង និង​ថ្នាំពេទ្យ ប្រើ​រួច និង​មិន​ទាន់​ប្រើ​) និង​ម៉ូតូ​កង់​បី ចំនួន​២​គ្រឿង​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×