Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​សន្ដិសុខ​ឯកជន ត្រូវ​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ចូលរួម​ចំណែក​ថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម​

spot_img

​ព្រះសីហនុ ៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បាន​ស្នើ​ដល់ ភ្នាក់ងារ​សន្ដិសុខ​ឯកជន​បាន​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការចូលរួមចំណែក​ថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម ក្រៅ​អំពី​ភារកិច្ច​របស់​ខ្លួន​ដែល​ឈរជើង​នៅតាម​គោលដៅ​គ្រឹះស្ថាន​ឯកជន ដែល​ការចូលរួមចំណែក​នេះ គឺ​ពិតជា​មាន​សារសំខាន់​ក្នុង​ការបំពេញ​ភារកិច្ច​របស់​ខ្លូន ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល ។​

លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ បាន​​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ​ឯក និង​សហគ្រាស​ទាំងអស់​ត្រូវ​មាន​ច្បាប់​ទំលាប់​ត្រឹមត្រូវ ហើយ​ក្រុមហ៊ុន​ណា​ដែល​មិនទាន់មាន​ច្បាប់​ត្រូវ​រួសរាន់​ទៅ​សុំ​ច្បាប់​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ដែល​ក្រុមហ៊ុន​របស់​ខ្លួន​កំពុង​បោះទីតាំង ។ ទន្ទឹម​នឹង​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ហើយ​នោះ ក្រុមហ៊ុន​សន្តិសុខ​ឯកជន និង​សហគ្រាស​ទាំងអស់​ត្រូវ​រៀបចំ​ឯកសណ្ឋាន​បុគ្គលិក​ឲ្យបាន​ស្អាតបាត​សមរម្យ​សក្តិ​សមជា​បុគ្គលិក​សន្តិសុខ​ឯកជន ។​

ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ច្បាប់​ភ្នាក់ងារ​សន្តិសុខ​ឯកជន នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ មានប្រសាសន៍ថា ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ ត្រូវ​ពិនិត្យមើល​ឲ្យបាន​ច្បាស់លាស់ ទៅលើ​សាវតា ប្រវត្តិរូប​របស់​បុគ្គលិ​កម្នាក់ៗ មុន​នឹង​សម្រេច​ចិត្ត​ជ្រើសរើស​ឲ្យចូល​បម្រើ​ការងារ ព្រោះ​ខ្លាចក្រែង​ប៉ះ​ចំ​បុគ្គលិក​ដែល​មាន​ប្រវត្តិ​មិនល្អ ជាហេតុ​នាំឲ្យ​មាន​គ្រោះថ្នាក់​ដល់​ក្រុមហ៊ុន ។

​លោក ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាលជាតិ ក៏​បាន​ណែនាំ​ទៅ​កាន់​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​ផ្ដល់​សេវាកម្ម និង​សហគ្រាស​គ្រឹះស្ថាន ត្រូវ​ចាត់​បញ្ជូន​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​របស់​ខ្លួន មក​ទទួល​ការបណ្ដុះបណ្ដាល តាម​ការស្នើសុំ​របស់​នា​យក​ដ្ឋា​ន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ស្របតាម​អនុក្រឹត្យ ដែល​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទាំងអស់ ត្រូវតែ​ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×