Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុំ​ជឿ​រឿង​ឆ្នោត បុរស​ម្នាក់ ត្រូវបាន​មិត្តភក្តិ​ឲ្យ​ឆ្នោត​កោស​មួយសន្លឹក ធ្វើ​ជា​កោស​រួច ក៏​បោះ​ទុក​ទៅក្នុង​បា​ឡូ ពុំ​នឹកស្មានថា វា​មាន​តម្លៃ​ដល់​ទៅ ១​លាន​ដុល្លារ​

spot_img

ដំបូង​បុរស​សញ្ជាតិ​អាមេរិក​រូប​នេះ គិតថា ឆ្នោត​ជា​ល្បែង​មួយ​គ្មាន​ប្រយោជន៍​។​

Rose Ibarra ទទួល​រង្វាន់​តម្លៃ​១​លាន​ដុល្លារ​

​ ​តាម​សារព័ត៌មាន UPI បុរស​សញ្ជាតិ​អាមេរិក​ម្នាក់​ត្រូវបាន​មិត្តភក្តិ​ចែក​ឆ្នោត​កោសឲ្យ​មួយសន្លឹក គាត់​ក៏​ធ្វើ​ជា​កោស​រួច​ទម្លាក់​ចូល​ក្នុង​បា​ឡូ ពុំ​នឹកស្មានថា វា​មាន​តម្លៃ​ដល់​ទៅ ១.០០០.០០០​ដុល្លារ​ឯណោះ​។​

​ដំបូង​នាង Rose Ibarra ដែល​ជា​ភរិយា​ពេល​យក​បា​ឡូ​របស់​ប្តី​មក​បោក ក៏​ឃើញ​មាន​ឆ្នោត​កោស​មួយ​សន្លឹក​នៅ​ខាងក្នុង​នោះ នាង​ក៏​កោស​បង្ហើយ ហើយ​ឃើញ​ថា សន្លឹកឆ្នោត​នេះ​ត្រូវ​បាន​ប្រាក់​១​លាន​ដុល្លារ​ឯណោះ​។​

Rose ក៏​បាន​យក​សន្លឹកឆ្នោត​មក​សួរ​ប្តី​។ រីឯ​បុរស​ជា​ស្វាមី​គ្រាន់តែ​ឆ្លើយ​យ៉ាងខ្លី​ថា មាន​មិត្ត​គេ​ឲ្យ គាត់​កោស​ហើយ​គ្រវាត់​វា​ចូល​ក្នុង​បា​ឡូ គិតថា​វា​ពុំ​ត្រូវ​សោះឡើយ​។​

​ប៉ុន្តែ​គំនិត​របស់​លោក​ត្រូវបាន​កាច់​បំបាក់​ចុងក្រោយ Rose ដែល​ជា​ភរិយា -​អ្នក​រក​ឃើញ​សន្លឹកឆ្នោត​កោស​នេះ បាន​ទទួល​ប្រាក់​ចំនួន​១​លាន​ដុល្លារ កាលពី​ថ្ងៃ​ទី ២៧/១១​កន្លងមក​៕​ អាទិត្យ

spot_img
×