Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នឹង​មាន​ជំនួប​ទ្វេភាគី ជាមួយ​ប្រមុខ​គណៈប្រតិភូ នៃ​ប្រទេស​មួយចំនួន​

spot_img

​ភ្នំពេញ ​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នេះ គឺ​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ភាពរឹងមាំ និង នវានុវត្តន៍​របស់​អា​ស៊ាន​»​។ ការអញ្ជើញ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​លោក លី សៀន​ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ប្រទេស​សិង្ហ​បុរី​រយៈពេល​៣​ថ្ងៃ​(១៣-១៥) វិច្ឆិកា ឆ្នាំ​២០១៨​។​

​ក្រៅពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ហើយ​នោះ សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ជាច្រើន​ផ្សេង​ទៀត​ដូចជា​៖ កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​អូស្ត្រាលី អម​ដោយ​អាហារ​ពេលព្រឹក , កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២១, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២០ , កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី លើក​ទី​៣ , កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២១ , កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​ឥណ្ឌា អម​ដោយ​អាហារ​ពេលព្រឹក , កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​៦, កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូក​៣ លើក​ទី​២១ , កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​១៣ (​ពេញអង្គ​) , កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (​ចង្អៀត​) អម​ដោយ​​អាហារ​ថ្ងៃត្រង់ , និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ នៃ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ លើក​ទី​២​។​

​ស្រប​ពេល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​ក្នុង​ប្រជុំ និង​កម្មវិធី​មួយចំនួន​ទៀត​ដូចជា​៖ កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ធុរកិច្ច​អាស៊ាន​, កម្មវិធី​អាហារ​ការងារ​ថ្ងៃត្រង់ រៀបចំ​ដោយ​លោក លី សៀន​ឡុង សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន , ពិធី​លៀង​សាយ​ភោជន៍ (Gala Dinner) រៀបចំ​ដោយ​ប្រធាន​កិច្ចប្រជុំ សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន , និង​ជំនួប​ទ្វេភាគី ជាមួយ​ប្រមុខ​គណៈប្រតិភូ នៃ​ប្រទេស​មួយចំនួន​ផងដែរ​៕​ ដោយ ៖ បញ្ញាស័ក្តិ

  

spot_img
×