Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វា​មួយ​ក្បាល​ត្រូវ​គេ​ប្រទះឃើញ ហែល​ទឹក​ពី​ប្រទេសប្រេ​ស៊ីល ទៅ​បូ​លី​វី (​វីដេអូ​)

spot_img

​អ្នក​ស្ទូចត្រី​មួយ​ក្រុម​បាន​ប្រទះ​ឃើញ​ស្វា​មួយ​ក្បាល ហែល​ទឹក​ពី​ប្រទេសប្រេ​ស៊ីល ទៅកាន់​ប្រទេស​បូ​លី​វី (Bolivia) ដែល​នេះ​គឺជា​រឿង​គួរឲ្យ​ភ្ញាក់ផ្អើល​នៅពេល​ដែល​ស្វា​ហ៊ាន​ហែល​ឆ្លងកាត់​ទន្លេ​ដ៏​ធំ ទៅកាន់​ប្រទេស​ផ្សេង​។​

​ពេល​កំពុង​ស្ទូង​ត្រី​នៅ​លើ​ទូក ក្នុង​ទន្លេ Gaupore ពួកគេ​បាន​ឃើញ​ស្វា​នោះ និង​បាន​ថត​វីដេអូ ខណៈ​វា​កំពុង​ហែល​ទឹក​យ៉ាង​ប្រ​ញ៉ាប់​ពី​ប្រទេស​មួយ​ទៅកាន់​ប្រទេស​មួយទៀត​។​

​ទន្លេ​នោះ​គឺជា​ព្រំដែន​រវាង​ប្រទេសប្រេ​ស៊ីល និង​ប្រទេស​បូ​លី​វី​។​

​អ្នក​ថត​វីដេអូ​ម្នាក់​បាន​និយាយថា “​នៅ​ពេល​ពួក​យើង​កំពុង​ស្ទូចត្រី​ក្នុង​ទន្លេ Guapore ដែល​ជា​ព្រំដែន​រវាង​ប្រទេសប្រេ​ស៊ីល និង​បូ​លី​វី ពួក​យើង​បាន​ជួប​រឿង​មិន​ធម្មតា​មួយ ដោយ​ឃើញ​ស្វា​មួយ​ក្បាល​កំពុង​ហែល​ទឹក​ពី​ព្រំដែន​នៃ​ប្រទេស​មួយ​ទៅ​កាន់​ប្រទេស​មួយទៀត​”​។​

“​ពួក​យើង​និយាយ​លេងសើច​ថា ស្វា​នោះ​កំពុង​រត់​ចេញពី​ប្រទេសប្រេ​ស៊ីល ក្រោយពេល​ប្រធានាធិបតី​ថ្មី​បាន​ជាប់ឆ្នោត​”៕

​ប្រភព​៖ upi

សុភ័ក្ត្រ

spot_img
×