Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ចាស់​ហើយ​នៅតែមាន​ចំណង់​ផ្លូវភេទ​ទៀត ពេល​ប្រពន្ធ​បដិសេធ​រួមភេទ​ជាមួយ ផ្ទុះ​កំហឹង​ទាញ​កាំបិត​ចាក់​សម្លាប់​យ៉ាង​សាហាវ​

spot_img

​ឥណ្ឌូនេស៊ី​៖ បុរស​ជា​ប្តី​ឈ្មោះ Andi Soto អាយុ ៨០ ឆ្នាំ ម្នាក់ ត្រូវបាន​ឃាត់ខ្លួន បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​សម្លាប់​ប្រពន្ធ​របស់ខ្លួន​អាយុ ៦០ ឆ្នាំ ដែល​បានរួម​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល ៤០ ឆ្នាំ មកហើយ ព្រោះតែ​បដិសេធ​រួមដំណេក​ជាមួយ​គាត់ ។​

​មេប៉ូលីស​ឈ្មោះ Abdul Rahim បាន​ឲ្យ​ដឹងថា​៖ «​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​អំឡុងពេល​ថ្ងៃ ។ ផ្អែក​តាម​ចម្លើយសារភាព​របស់ Soto, នោះ​ដោយសារតែ​ប្រពន្ធ​របស់គាត់​បដិសេធ​រួមភេទ​ជាមួយ គាត់​ក៏បាន​ផ្ទុះ​កំហឹង​យក​កាំបិត​ចាក់​.​ករ​បស់​ប្រពន្ធ​របស់គាត់​តែម្តង​» ។​

​យោងតាម Sinar Harian ប្តី​ប្រពន្ធ​វ័យ​ចំណាស់​នេះ ធ្លាប់បាន​លែងលះគ្នា​អស់​រយៈពេល ២ ខែ កន្លងមកហើយ មុនពេល​ពួកគេ​សម្រេចចិត្ត​យកគ្នា​វិញ ។ ផ្អែក​តាម​របាយការណ៍​ព័ត៌មាន ដំបូង Soto បាន​អនុវត្ត​ពិធី​អធិស្ឋាន​របស់គាត់ ខណៈ​ប្រពន្ធ​របស់គាត់​ដេក ។ ហេតុការណ៍​បន្ទាប់មក បានកើត​ឡើង នៅពេល​ប្រពន្ធ​របស់គាត់​ភ្ញាក់​ពី​ដំណេក ហើយ​តា Soto ក៏​ស្នើសុំ​គាត់​រួមភេទ​ជាមួយ បន្ទាប់​បញ្ចប់​អធិស្ឋាន ។​

​ដើម្បី​ឲ្យ​យល់​កាន់តែច្បាស់​ពី​មូលហេតុ​នៃ​សកម្មភាព​ដ៏​សាហាវ​របស់ Soto អាជ្ញាធរ​ក៏បាន​សម្រេច​ធ្វើតេស្ត​សុខភាព​ផ្លូវចិត្ត​ប្រឆាំង​គាត់ ។​

​ទន្ទឹម​នោះ​ផងដែរ កូនប្រុស​របស់ Soto ក៏បាន​ពន្យល់ថា ឪពុក​របស់គាត់​ធ្លាប់​ត្រូវបាន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ មុនពេល​បញ្ចេញ​សកម្មភាពរ​វើ​រ​វើ​យ និង​រករឿង​អ្នកដទៃ ។ សូម្បី​សមាជិកគ្រួសារ​ក៏​ត្រូវបាន​និយាយថា​ខ្លាច​គាត់​ដែរ ។ ប៉ុន្តែ គាត់​បាន​អះអាងថា សកម្មភាព​ឪពុក​របស់គាត់​នៅពេល​ខ្លះ​ធម្មតា ។

​ទោះយ៉ាងណា Soto ត្រូវបាន​ចោទប្រកាន់​ក្រោម​មាត្រា ៤៤ នៃ​ការប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ដែល​គាត់​អាច​ប្រឈម​ជាប់ពន្ធនាគារ ១៥ ឆ្នាំ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ worldofbuzz)​

spot_img
×