Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​ពូកែ​ពី​ថ្នាក់​ទី ២ ដល់​ថ្នាក់​ទី ៦ ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​សាលាបឋមសិក្សា​ព្រះសីហនុ ទទួលាបាន​រង្វាន់​លើក​ទឹកចិ​ត្ត​ពី​គណៈ​គ្រប់គ្រ​ង​សាលា​

spot_img

​ខេត្ត​ស្វាយរៀង ៖ ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​មាតា បិតា​សិស្ស ក៏ដូចជា​ប្អូនៗ​ក្មួយៗ​សិស្សានុសិស្ស ដែល​រៀន​ពូកែ​ទទួលបាន​ចំណាត់ថ្នាក់​ល្អ (​ពី​លេខ​១​ដល់​លេខ​៣ ) សំ​រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩ នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ គណៈ​គ្រប់គ្រង​សាលាបឋមសិក្សា​ព្រះសីហនុ​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង បាន​រៀបចំ​ពិធី​ប្រគល់​និង​ទទួល​រង្វាន់​សិស្ស​ពូកែ​ចំនួន​៦០​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣១​នាក់​។​

​តាម​ប្រសា​ស​ន៏​របស់​លោកស្រី ទុំ ទីណា នាយិកា​សាលា បឋមសិក្សា​ព្រះសីហនុ​ស្ថិតក្នុង​ភូមិ​មេភ្លើង​សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយ​រៀង​បានឱ្យដឹងថា ៖ សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ សាលា​មាន​សិស្ស​សរុប​ចំនួន​៨៤៥​នាក់ ក្នុងនោះ​សិស្សស្រី​ចំនួន ៤១០ នាក់ ចាប់ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ៦ ដោយ​មិន​ទាន់​រាប់បញ្ចូល​សិស្ស​មត​តេ​យ្យ​សិក្សា​នៅ​ឡើយ ហើយ​មាន​បុគ្គលិក​សិក្សា​ចំនួន ៤២ នាក់ ស្រី​ចំនួន ២៨ នាក់​។​

​លោកស្រី​នាយិកា​សាលា​បាន​មានប្រសាសន៍​ឱ្យដឹង​ទៀត​ថា ៖ ចំពោះ​ការ​ចែក​រង្វាន់​សំរាប់​សិស្ស​ពូកែ​ដែល​រៀន​ទទួលបាន​ចំណាត់​ល្អ​(​ពី​លេខ​១​ដល់​លេខ​៣) នាពេលនេះ​គឺ​ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​មាតា​បិតា អាណាព្យាបាល​សិស្ស ក៏ដូចជា​ខ្លួន​សិស្ស​ផ្ទាល់​ឱ្យ​ចូលរួម​ជាមួយ​សាលា​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ដែល​វិស័យ​ជា​អាទិភាព​ទាំង​៤​របស់​រាជរដ្ឋាភិបាល គឺ​ផ្លូវ , ទឹក , ភ្លើង និង​ធនធានមនុស្ស​ដើម្បី​ជា​ទំពាំង​ស្នង​ឬ​ស្សី​ទៅ​ថ្ងៃ​អនាគត​ហើយ​ការចែក​រង្វាន់​សិស្ស​ពូកែ​នាពេលនេះ​ក៏​មិនមែន​ជា​លើក​ទី​១​នោះដែរ គឺ​ធ្វើ​ជា​រៀងរាល់ឆ្នាំ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ៖ សម្រាប់​ឆ្នាំ​សិក្សា​២០១៨.២០១៩​នេះ​សាលា​បឋមសិក្សា​ព្រះសីហនុ​ក្រុង​ស្វាយរៀង​ទទួលបាន​នូវ​ចំណងដៃ​ដ៏​ថ្មីស្រឡាង​គឺ​សមិទ្ធផល​អគារ​ថ្ម​កម្ពស់ ២ ជាន់ មាន ២០ បន្ទប់ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​បណ្ឌិត ប៊ុន រ៉ានី ទុក​ជា​ចំណងដៃ​ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​សម្រាប់​ក្មួយៗ ចៅៗ បាន​រៀនសូត្រ តទៅ​ថ្ងៃ​ខាង​មុខ​បាន​យូរអង្វែង​៕ វ៉ៃ​គោ​

 

spot_img
×