Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា បើក​វេទិការ “​ស្វែងយល់​ពី​ការសិក្សា ការ​រើស​មុខវិជ្ជា និង​សញ្ញាបត្រ​មកពី​អាមេរិក​”

spot_img

(​ភ្នំពេញ​) ៖ សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (University of Arizona) និង​សាកលវិទ្យាល័យ AUPP បាន​ប្រកាស​បើក​វេទិការ​ចំហរ​មួយ​នៅ​សបា្តហ៍​ក្រោយនេះ ដើម្បី “​ស្វែងយល់​ពី​ការសិក្សា ការជ្រើសរើស​មុខវិជ្ជា និង​អត្ថប្រយោជន៍​នៃ​សញ្ញាបត្រ​មកពី​អាមេរិក​” ។​

លោកស្រី Hillary Vance នាយិកា​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា ប្រចាំ​នៅ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា ” U.S. Education Talk នឹង​អនុញ្ញាត​ឱ្យ​សិស្ស និស្សិត និង​អាណាព្យាបាល​ស្វែង​យល់​ឱ្យ​កាន់តែ​ច្បាស់​ពី​ការ​សិក្សារ​ដែល​នាំទៅ​ដល់​ភាពជោគជ័យ ដូច​ជា​ការជ្រើសរើស​មុខ​វិជ្ជា​ត្រូវ ការជ្រើសរើស​សាកលវិទ្យាល័យ​ត្រូវ និង​ការទទួល​បាន​សញ្ញាបត្រ​ដែល​គេ​ទទួលស្គាល់​ជា​សកល និង​ឱកាស​ប្រកួតប្រជែង​រក​ការងារ​ធ្វើ​បន្ទាប់​ពី​ការ​សិក្សា​ចប់​”​។​

U.S. Education Talk នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង ២:០០ រហូតដល់ ៤:០០ រសៀល នៅ​សាកលវិទ្យាល័យ AUPP​។​

សិស្ស និស្សិត និង​អាណាព្យាបាល​ដែល​មាន​បំណង​ចូលរួម​ស្តាប់ និង​មាន​ចម្ងល់​នានា​ជុំវិញ​ការសិក្សា​ទាំង​នៅ​អាមេរិក​និង​នៅ​កម្ពុជា អាច​ចូលរួម​ដោយ​សេរី​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​ទូរ​សព្ទ​លេខ​៖ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១៕​ ​ដោយ​៖​ កូឡាប​

   

spot_img
×