Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​អសន្តិសុខ​នៅតែមាន និង​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ ក្នុង​​វេទិកាសាធារណៈ ខណ្ឌ​សែន​សុខ​

spot_img

​​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បានរៀបចំ បើកឱកាស ដល់​ប្រជាពលរដ្ឋ​បានលើកឡើង នូវ​កង្វល់ ក៏ដូចជា​សំណូមពរ របស់ខ្លួន ក្នុង​វេទិកា សាធារណៈ នៅ​ខណ្ឌ សែន​សុខ ដើម្បី​ឲ្យ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន បាន​ដោះស្រាយ និង​ពិភាក្សា ស្វែងរក​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ ។​

​នៅក្នុង​វេទិកា​នេះ ត្រូវបាន​រៀបចំ​ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ ដោយ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ និង​លោកស្រី​កែវ សុខ​ពិសី អភិបាលរង រាជធានី​ភ្នំពេញ ព្រមជាមួយ ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​មួយចំនួន ដោយ​ក្នុង​នោះ ប្រជាពលរដ្ឋ បានបង្ហាញ នូវ​ក្តី​កង្វល់ ប្រឈម ទៅលើ​បញ្ញា​អសន្តិសុខ ដែល​នៅតែ​កើតមានឡើង ទោះបីជា​អាជ្ញាធរ បាន​ដោះស្រាយ​ជូន ជា​បន្តបន្ទាប់​ហើយ​ក្តី​នោះ ។ បញ្ហា​ប្រឈម ដែល​នៅ​សេសសល់ ដូចជា​បញ្ហា​គ្រឿងញៀន បញ្ហា​ចោរលួច ចោរឆក់ ចោរប្លន់ បញ្ហា​ល្បែងស៊ីសង កត់​កន្ទុយលេខ នៅតែ​ជា​ការព្រួយបារម្ភ សម្រាប់​ប្រជាពលរដ្ឋ ។​

​ដោយឡែក បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ មក​ពី​ខ្វះ​ការប្រុងប្រយ័ត្ន មិន​គោរព​ច្បាប់​ច​រា​រណ៍ បើកបរ​គ្មាន​ពាក់មួក​សុ​វត្ដិ​ភាព នាំឲ្យ​មាន​ការបាត់បង់​អាយុជីវិត និង​ខូតខាត​ទ្រព្យសម្បត្តិ នៅ​មានកំ​រឹត​ខ្ពស់​នៅឡើយ ។ ចំណែក​ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ស្ពាន ស្ពាន​អាកាស មណ្ឌល​សុខភាព​សាធារណៈ ការប្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ នៅតែ​ជា​បញ្ហា ដែល​ត្រូវ​យកចិត្ត​តុ​ក​ដាក់ និង​បន្ត​ធ្វើ​ព្រមទាំង​សេវា ប្រមូល​សំរាម កំពុង​ត្រូវបាន​ពង្រឹង ក្នុង​ការអនុវត្ត ជា​បន្តបន្ទាប់​ក៏​ដោយ ក៏​បញ្ហា​ប្រឈម​ទាំងនេះ ទាមទារអោយ​មាន​ការចូលរួម យ៉ាងសកម្ម ពី​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន អោយបាន​ច្រើន​ជាង​នេះ ។​

​ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ ប្រជាពលរដ្ឋ ដែល​នៅក្នុង​វេទិកាសាធារណៈ មួយចំនួនធំ បន្ត​ស្មើ​សុំ នូវ​ការកសាង​ផ្លូវ ប្រព័ន្ធ​លូ ជូន​ដល់​ពួកគាត់ ដែល់​កន្លងមក លោក​អភិបាល​រាជធានី ក៏​ដូចជា​អភិបាល​ខណ្ឌ បាន​កសាង​ជូន​ពួកគាត់​ខ្លះៗ​មកហើយ នៅឡើយ​កន្លែង​មួយ​ចំនួន ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ដែល​នៅ​ខ្វះ​ប្រពន្ធ​លូ និង​ផ្លូវ ដោយ​ឲ្យតែ​មាន​ភ្លៀង​ធ្លាក់​ម្តងៗ តែងតែ​នៅសល់​ទឹក​ដក ពិបាក​ក្នុងការ​ធ្វើ​ដំណើរ ។ ក្នុងនោះ នៅ​មាន​សហគមន៍​មួយចំនួន សំណូមពរ អោយ​អភិបាល​រាជធានី ពិនិត្យ​ទៅលើ​លទ្ធភាព ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ពេញលេញ ជូន​ពួកគាត់ ។​

​ឆ្លើយតប​នឹង​សំណូមពរ​ទាំងឡាយ លោក ម៉ូ​វ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ បាន​ទទួលយក នូវ​សំណូមពរ និង​ការស្នើសុំ​ទាំងអស់ ដោយ​មាន​សំណូមពរ​ខ្លះ អាច​ដោះស្រាយបាន ត្រូវបាន​ដោះស្រាយ​ភ្លាមៗ​ផងដែរ និង​សំណូមពរ​មួយចំនួន ត្រូវការ​ការពិភាក្សា ក៏​ដូចជា​សិក្សា​ជាក់ស្តែង និង​បញ្ចូន​មក​អភិបាល រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​និង​សម្រេច ថា​ត្រូវ​ដោះស្រាយ​ជូន តាម​របៀប​ណា និង​ពេលណា ជូន​ដល់​ប្រជាពលរដ្ឋ ។ នៅក្នុង​នោះ​ដែរ បើ​តាម​ការឆ្លើយតប របស់​លោក​អភិបាល ខណ្ឌ​សែន​សុខ ឃើញថា ការស្នើសុំ ពាក់ព័ន្ធ និង​ហេដ្ឋារចនាសម្ព័ន្ធ ភាគច្រើន ត្រូវបាន​លោក​អភិបាលខណ្ឌ ឲ្យដឹង​ថា​សុទ្ធ​តែ​ស្ថិត​ក្នុង គម្រោង​ដែល​បាន​អនុម័ត្ត ដោយ​គ្រាន់តែ ត្រូវ​ការសិក្សា​រៀបចំ ចាប់ផ្តើម​សាងសង ក្នុងពេល​ណាមួយ​ឆាប់ៗ​នេះ​តែប៉ុណ្ណោះ​៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×