Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ត្រី​បា​ឡែ​ន​ដ៏​ធំ​១​ក្បាល មក​ទើរ​នៅលើ​ឆ្នេរ​ខ្សាច់ ត្រូវបាន​ពលរដ្ឋ​ហ្វីលីពីន នាំគ្នារុញ​ចូលក្នុង​ទឹក​ជ្រៅ​វិញ (​វីដេអូ​)

spot_img

​ពលរដ្ឋ​រាប់សិប​នាក់ នៅក្នុង​ទីក្រុង​មួយ​នៃ​ប្រទេស​ហ្វីលីពីន បាននាំគ្នា​ប្រញាប់ប្រញាល់​ទៅកាន់​ឆ្នេរសមុទ្រ ដើម្បី​សង្គ្រោះ​ត្រី​បា​ឡែ​ន​១​ក្បាល​ប្រវែង​ជិត ៨ ម៉ែត្រ ដែល​កំពុង​ប៉ែល​ប៉ោល​នៅក្នុង​ទឹកសមុទ្រ​រាក់ ។​

​វីដេអូ​នេះ​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ដែល​ត្រូវបាន​ថត​នៅឯ​ឆ្នេរសមុទ្រ​នៃ​ក្នុង​ទីក្រុង Ozamiz បានបង្ហាញ​ពលរដ្ឋ​យ៉ាងច្រើន ជួយ​ត្រី​បា​ឡែ​ន Bryde ដែល​អ្នកនេសាទ​ក្នុង​តំបន់​បាន​ប្រទះឃើញ​វា​កំពុងស្ថិត​នៅក្នុង​ទឹក​រាក់​ឆ្នេរសមុទ្រ ។​

​វីដេអូ​ក៏បាន​បង្ហាញ​ពលរដ្ឋ​រួម​កម្លាំង​គ្នា រុញ​ត្រី​បា​ឡែ​ន​នោះ​ចូល​ទឹក​ជ្រៅ ដើម្បី​វា​អាច​ហែល​ចាកចេញ​ទៅវិញ ។​

​ក្រុម​អ្នកជំនាញ​និយាយថា ត្រី​បា​ឡែ​ន Bryde នេះ ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ អាច​វង្វេងវង្វាន់​ស្មារតី ដោយសារតែ​ឥទ្ធិពល​នៃ​ការផ្លាស់ប្តូរ​បម្រែបម្រួល​អាកាសធាតុ នៅលើ​មហាសមុទ្រ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ upi)​

 

spot_img
×