Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​អាល្លឺម៉ង់​ម្នាក់ ក្លាយ​ជា​ចោរ វាយ​ប្លន់​យក​ម៉ូតូ​ពលរដ្ឋ​ខ្មែរ ជិះ​តាម​ផ្លូវ​យកទៅ​លាក់​នៅផ្ទះ​ជួល​

spot_img

​មណ្ឌលគិរី ៖ ជនជាតិ​អាល្លឺម៉ង់​ម្នាក់ បាន​វាយ​ប្លន់​យក​ម៉ូតូ​របស់​ពលរដ្ឋ​ខ្មែរ ដែល​ជិះ​តាមផ្លូវ រួច​ជិះ​ម៉ូតូ​យក​ទៅ​លាក់ទុក​នៅ​ផ្ទះជួល​របស់​ខ្លួន​រួច ដោះ​គ្រឿងបន្លាស់​ម៉ូតូ​ចេញ ក្នុង​គោលបំណង​មិន​ឲ្យ​ម្ចាស់​រកឃើញ ។​

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​១១​និង​៤៦​នាទី ស្ថិតនៅ​ភូមិ​ចំ​បក់ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។​

ជនសង្ស័យ​ឈ្មោះ christopher alexender (​គ្រីស្តូហ្វើ អា​លិច​សែនឌ័​រ​) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​អាល្លឺម៉ង់ ស្នាក់នៅ​បណ្តោះ អាសន្ន​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ដើម​ស្រ​ល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី កាន់​លិខិតឆ្លងដែន​លេខ C4KX801XC ។ ដោយ​មូលហេតុ ដើរ​ជាមួយ​ឆ្កែ​តាម​ដងផ្លូវ រួច​ឆ្កែ​រត់​ចូល​ម៉ូតូ​តែ​មិន​ងាប់​ឆ្កែ​នោះទេ តាម​ការ​ធ្វើ​តេស្ត​ទឹកនោម​បង្ហាញថា ជន​នេះ​មាន​សារធាតុ​ញៀន ជា​វិជ្ជមាន ។ ជនសង្ស័យ​ខាងលើ ត្រូវបាន​នាំ​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×