Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ប្រជុំ​កំណត់​ថ្ងៃ​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​១ នីតិកាល​ទី​៦ និង​របៀបវារៈ​សម័យ​ប្រជុំ​

spot_img

ភ្នំពេញ ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​កំណត់​ថ្ងៃ​បន្ត​សម័យប្រជុំ និង​របៀបវារៈ​សម័យ​ប្រជុំ​រដ្ឋសភា លើក​ទី​១ នីតិកាល​ទី​៦ នៅ​វិមាន​រដ្ឋ​សភា​។​

​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ បានអនុម័ត កំណត់​ថ្ងៃ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក ដោយ​មាន​របៀបវារៈ​ចំនួន​៤​ដូចខាងក្រោម​៖

១-​ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។​

២-​ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៧​។​

៣-​ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ ចំណូល​។ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ស្តី​ពី​ការចៀសវាង​ការយកពន្ធ ត្រួត​គ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​។​

៤-​ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សិន្ធិសញ្ញា​ស្តី​ពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី​។​

​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មកាធិ​ការអចិ​ន្ដ្រៃ​យ៍ នៃ​រដ្ឋសភា ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន អង្គប្រជុំ​បាន​ធ្វើ​ការពិភាក្សា និង​អនុម័ត​តាម​របៀបវារៈ ដោយ​មាន​លទ្ធផល​ដូចខាងក្រោម ​៖

១ ៖​ អង្គប្រជុំ​បាន​អនុម័ត​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ នូវ​៖ សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ។ សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៧ ។

សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ ៖ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និង​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ស្តី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សិន្ធិ សញ្ញា​ស្តី​ពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី​។​

២៖​អង្គប្រជុំ​បាន​អនុម័ត​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​មាន​របៀបវារៈ​ដូចខាងក្រោម ៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩​។ ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៧​។ ការពិភាក្សា និង​អនុម័តសេចក្តី ព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ស្តី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិប កេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិ សញ្ញា ស្តី​ពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សហព័ន្ធរុស្ស៊ី​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ថ្ងៃ​អង្គារ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​សេចក្តីជូនដំណឹង​ស្តីពី រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ៖

 

    

 

spot_img
×