Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សណ្ឋាគារ​លំដាប់​ផ្កាយ និង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​មួយ​កន្លែង នឹង​បង្ហាញ​រាង​នៅ​ចំ​កណ្កាល​ក្រុងព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ លោក​ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រុមហ៊ុន​លោក នឹង​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​មួយកន្លែង មាន​ទីតាំង​នៅ​អូរ​៣ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដើម្បី​បំរើ​សេចក្តីត្រូវការ របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​។​ ​ព្រម​ជាមួយគ្នានេះ ក៏​នឹង​សាងសង់​អាគារ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​មួយ​កន្លែង​ទៀត នៅ​ក្បែរ​សណ្ឋាគារ​ប្រណិត​នោះ​ថែម​ទៀត​។​​

លោក​ឧកញ៉ា ទៀ វិចិត្រ បានឱ្យ​ដឹង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថា សណ្ឋាគារ​លំដាប់​ផ្កាយ​ខាងលើនេះ កំពស់ ១៨​ជាន់ មាន​បន្ទប់​ស្នាក់នៅ​ជាង ៣០០​បន្ទប់ និង​បំពាក់​បន្ថែម នូវ​ហេ​ដ្ឋា​រចនាសម្ពន្ធ័​មួយ​ចំនួ​ន​ទៀត​សម្រាប់​ភ្ញៀវ ដែល​មក​សំរាក​។ លោក​ឧកញ៉ា​បន្តថា សណ្ឋាគារ​នេះ គ្រោង​ចំណាយពេល​សាងសង់​រយៈពេល​២​ឆ្នាំ ដោយ​ចំណាយ​ថវិកា​វិនិយោគ​លើ​ការសាងសង់​ជាង​១ ៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

លោក​ឧកញ៉ា ទៀ វិចិត្រ ឱ្យដឹង​ថា​ដូច្នេះ រួច​បន្ថែមថា ការវិនិយោគ​សាងសង់​សណ្ឋាគារ​ខ្នាត​ធំ​ខាងលើនេះ គឺជា​ការចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ក្នុង​ខេត្ត​ព្រះសីហនុ ស្រប​ពេល​បច្ចុប្បន្នភាព ខេត្ត​ទេសចរណ៍​ម​ជាប់​សមុទ្រ​មួយនេះ កំពុង​ខ្វះ​បន្ទប់​ស្នាក់​នៅ សម្រាប់​ភ្ញៀវ​ទេសចរ ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ មាន​ការខ្វះខាត​។ ជាពិសេស ក៏​ស្រប​ពេល​កំណើន​អ្នកវិនិយោគ​ពី​បរទេស បាន​កើនឡើង​ច្រើន​នាពេល​បច្ចុប្បន្ន​នេះ​។​

លោក​ឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា គម្រោង​ខាងលើ​នេះ គឺជា​គម្រោង​ទី​២ ក្នុង​វិស័យ​ទេសចរណ៍ បន្ទាប់ពី​ក្រុមហ៊ុន របស់​បាន​ស្ថាបនា​រមណីយដ្ឋាន​”​ម៉ាហ្វីយ៉ា​រី​ហ្សត​” មាន​ទីតាំង​នៅ​ឆ្នេរ​ឋានសួគ៌ សង្កាត់​កោះរ៉ុង និង​កំពុង​បើក​បំរើ​សេវា​ស្នាក់​នៅ​​ជូន​​​ភ្ញៀវ​ទេសចរ​សម្រុះ​ជាតិ​សាសន៍​។​

​សម្រាប់​ប្រតិបត្តិការ​សេវាកម្ម​សណ្ឋាគារ​សង់​ថ្មី​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា ធ្វើឡើង​ដោយ​ផ្តោត​ជា​សំខាន់​សម្រាប់​បម្រើ​សេចក្តីត្រូវការ របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ ដែល​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​នា​ថ្ងៃ​ខាងមុខ​៕ ដោយ​៖ ដែន សីមា​

   

spot_img
×