Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ញើ​កូន​អោយ​ម៉ែ​មើល ភ្លេចខ្លួន​ចៅ​លង់ទឹក​ស្លាប់​

spot_img

​ស្វាយរៀង ៖ កុមារា​អាយុ​៤​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​ខណៈ​ដែល​ម្តាយ​រវល់​ធ្វើការ​រកស៊ី​ដោយ​បាន​យក​កូន​មក​ផ្ញើ​និង​យាយ ខណៈ​ដែល​យាយ​រវល់​ភ្លេចខ្លួន​មួយ​ភ្លែត​ចៅ​ក៏​លង់ទឹក​ស្លាប់បាត់​។​

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ ព្រៃ​តា​អី ស្រុក ស្វាយទាប ខេត្ត​ស្វាយរៀង (​ផ្ទះ​យាយ​របស់ខ្លួន​) ។​

​បើ​យោង​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ៖ កុមារា​រងគ្រោះ​មាន​ឈ្មោះ តា​ក ចាន់នី​ន អាយុ ៤ ឆ្នាំ ភេទ​ប្រុស បាន​លង់ទឹក​ស្រះ​ស្លាប់​ចម្ងាយ​ពី​ផ្ទះ​ប្រហែល ៥០​ម៉ែត្រ នៅត្រង់​ចំណុច​ភូមិ​ស្វាយ​ផ្អែម ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។ ដែល​មាន​ម្តាយ​ឈ្មោះ សាក់ យូ​រី អាយុ​២៦ (​មេម៉ាយ​) មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​។ ក្រោយ​ពី​ដឹង​ថា​មាន​ករណី​លង់ទឹក​ស្លាប់​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​លើ​សាកសព ដោយ​សព​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក ដោយ​ខ្លួនឯង​មែន​។​

​បច្ចុប្បន្ន​សព​របស់​កុមារា​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×