Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់​គ្មាន​ពាក់អាវ មានតែ​ខោ​លី​អូ ក្បែរ​ព្រែក​បឹង​ក្វាង​ក្រុង​បាវិត​សង្ស័យ​ខ្យល់គរ​

spot_img

ស្វាយរៀង​ ៖ ​បុរស​ម្នាក់ ត្រូវបាន​គេ​ឃើញ​ដេកស្លាប់​គ្មាន​ពាក់​អាវ មានតែ​ខោ​លី​អូ ក្បែរ​ព្រែក​បឹង​ក្វាង​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ម្នាក់ បាន​ដឹក​ក្របី​ទៅ​ចង​នៅ​ព្រែក​បឹង​ក្វាង​ហើយក៏​បាន​ស្រែកហៅ​បងប្អូន​ប្រជាពលរដ្ឋ​មក​មើល​កាលពី​វេលា​ម៉ោង​ ៦និង៣០​នាទី​ព្រឹក​ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុះ​ក្បៃរ​ព្រែក​បឹងក្វាង ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​បើតាម​សមត្ថកិច្ច​នគរបាល​ក្រុង​បាវិត​បាន​អោយដឹងថា​បុរស​ដែល​ប្រទះឃើញ​ស្លាប់​នោះ​មាន​ឈ្មោះ​អិន សូ​វៀត អាយុ​៣៨​ឆ្នាំ រស់​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

ប្រភព​បានឲ្យដឹង​ទៀតថា បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​មនុស្ស​ស្លាប់​នៅ​ទីតាំង​ខាងលើ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សហការ​ជាមួយ​កម្លាំង​ក្រុង​បាវិត ព្រមទាំង​គ្រូូពេទ្យ​ជំនាញក៏​បាន​ចុះ​ទៅ​ដល់​គោលដៅ ទីតាំង​ដែល​ជនរងគ្រោះ បាន​ដេកស្លាប់​ហើយ​កម្លាំង​ជំនាញ​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ធ្វើ​កោសល​វិច័យ​សាកសព​ពុំ​មាន​ស្លាកស្នាម ឬ​ដាច់​រលាត់​ត្រង់​ចំណុច​ណា​នោះទេ សមត្ថកិច្ច​ក៏​បាន​ដាក់​ការសង្ស័យថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ ព្រោះ​ជនរងគ្រោះ​ចូលចិត្ត​ពិសា​ស្រា​ជា​ប្រចាំ​។​

​បន្ទាប់ពី​ធ្វើ​កោសល​វិច័យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×