Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​សរសើរ​មិនបាន​! ស្អាត​ហើយ មាន​សមត្ថភាព​សម្តែង​កាយសម្ព័ន្ធ​ដោយ​ប្រើ​ជើង​ដ៏​អស្ចារ្យ​ទៀត (​វីដេអូ​)

spot_img

​វីដេអូ​នៃ​ស្រី​ស្អាត​ម្នាក់​សម្តែង​នៅលើ​ដងផ្លូវ ជាមួយ​ទេពកោសល្យ​កាយវិការ​ដ៏​ទាក់ទាញ និង​ជាពិសេស​ការបញ្ចេញ​សមត្ថភាព​កាយសម្ព័ន្ធ​ដោយ​ប្រើ​ជើង​ដ៏​ស្ទាត់ជំនាញ​របស់​នាង ក្នុងការ​សម្តែង​ជាមួយ​របស់​ធ្ងន់ៗ​ផ្សេងៗ បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​កោតសរសើរ​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម Youtube ។​

​អ្នក​សម្តែង​ស្រី​វ័យក្មេង​រូប​ស្រស់​សោភា​នេះ ត្រូវបាន​គេ​ស្គាល់​ថា​មានឈ្មោះ Antipode Li Wwei Yang ជនជាតិ​តៃវ៉ាន់ ។

យ៉ាងណាមិញ ​ជាមួយ​ការសម្តែង​អស្ចារ្យ​របស់​នាង អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណែ​ត​ជាច្រើន​បាន​ចូល​ខ​មិន​កោតសរសើរ​ស្រដៀងៗ​គ្នា​ថា នាង​ពុំ​ត្រឹម​តែមាន​ទេពកោសល្យ និង​ជំនាញ​កាយសម្ព័ន្ធ​ក្នុងការ​សម្តែង​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​រូប​សម្រស់​ស្រស់ស្អាត​គួរ​ឲ្យ​ស្រលាញ់​ផងដែរ ។

ប៉ុន្តែ ជាមួយ​ការ​ឈុត​សម្តែង​យក​ជើងទ្រ​បង្វិល​កូនក្មេង​២​នាក់​របស់​នាង បានធ្វើ​ឲ្យ​មាន​អ្នកព្រួយបារម្ភ​ខ​មិន​ថា «​សូម​ឪពុកម្តាយ​ប្រុងប្រយ័ត្ន​ផង​! ព្រោះ​វា​អាច​ប្រឈម​ហានិភ័យ​ដល់​អាយុជីវិត​កូនៗ​របស់​អ្នក សម្រាប់​ការសម្តែង​ដោយ​ពុំមាន​មួកសុវត្ថិភាព​ការពារ​បែបនេះ​» ៕ ដោយ​៖ ចន្ទី​

spot_img
×