Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅសង្កាត់​បាវិត​ចាត់វិធានការ​ណ៍ក្តៅ​ចំពោះ​អាជីវករ​នៅ​ផ្សារ​តា​ពៅ​ដែល​លក់ដូរ លើ​ចិញ្ចើម​ផ្លូវ លើ​លូ ជាហេតុ​បង្ក​អោយមាន​ការកកស្ទះ​ផ្លូវ​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោក សាញ់ សាខុន ចៅសង្កាត់​បាវិត​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​រៀបចំ​ធ្វើ​សណ្តាប់ធ្នាប់​នៅ​ម្តុំ​ផ្សារ​តា​ពៅ​ស្ថិតក្នុង​ភូមិ តា​ពៅ សង្កាត់ បាវិត ក្រុង បាវិត ខេត្ត​ស្វាយរៀង​ដោយ​កន្លងមក​មាន​បង​ប្អូន​អាជីវករ​ជា​អ្នក​លក់ដូរ​បាន​យក​មុខទំនិញ​ផ្សេងៗ​មក​លក់ លើ​ចិញ្ចើមថ្នល់ លើ​លូទឹក​និង​ធ្វើអោយ​ផ្លូវ​រួម​តូច​បណ្តាល​អោយ​មាន​ការ​កកស្ទះ​ចរាច​រណ៍ បាត់បង់​សោភ័ណ្ឌភាព និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប​សាធារណៈ​ជា​ដើម​។​

​លោក សាញ់ សាខុន ចៅសង្កាត់​បាវិត​បាន​អោយ​ក្រុម​អ្នក​សារព័ត៌មាន​ដឹងថា​៖​នា​ពេល​កន្លងមក​គឺ​ខាង​សង្កាត់​បាន​ចុះ​ធ្វើ​ការណែនាំ​និង​បាន​ប្រាប់​ដល់​បងប្អូន​អាជីវករ​ដែល​លក់ដូរ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ​និង​លើ​លូរ​ជាដើម​ហើយ​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ​ដែរ​ប៉ុន្តែ​ពេល​ដែល​អាជ្ញាធរ​ចេញ​វិញ​បាត់​គឺ​លក់​ដដែល​។​

​លោក​ចៅសង្កាត់​បាន​បន្ត​ទៀតថា ​៖​ ដើម្បី​បញ្ចៀស​និង​បង្ការ​នូវ​ការកកស្ទះ​ចរាច​រណ៍​កើតមាន​ឡើង​និង​រក្សាបាន​នូវ​សោភ័ណភាព បរិស្ថាន​អនាម័យ​ល្អ សូមអោយ​បងប្អូន​អាជីវករ​ទាំងអស់​ត្រូវ​រុះរើ ឆ័ត្រ តូប​លក់ដូរ ចេញ​ពី​លើ​ចិញ្ចើម​ផ្លូវ​ដោយ​ថយ​អោយ​ផុត​ពី​លូរ​ទឹក​និង​ផ្លូវទឹក​ជាពិសេស​ងាយស្រួល​ក្នុងការ​ធ្វើ​ចរាចរណ៍រ​បស់​បងប្អូន​ប្រជាពលរដ្ឋ​និង​ពេល​មាន​ភ័យ​អាសន្ន​ណាមួយ​កើតមាន​ឡើង​ដូចជា គ្រោះ​អគ្គីភ័យ មាន​អ្នក​ជម្ងឺត្រូវការ​សង្គ្រោះ​បន្ទាន់​។​ល​។​

​លោក​ចៅសង្កាត់​បាន​បន្ថែ​ម​ទៀតថា​៖​នាពេល​ខាងមុខ​នេះ​អាជ្ញាធរ​និង​រៀបចំ​ឈូ​សឆាយ​ពង្រីក​ផ្លូវ​នៅ​ម្តុំ​ផ្សារ​តា​ពៅ​នេះ​ដោយ​មាន​ការជួសជុល​ផ្លូវ​ដោយ​ក្រាល​ថ្ម​មិច​ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ងាយស្រួល​ធ្វើ​ដំណើរ​។​

​បើ​តាម​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ពួកគាត់​បាន​សាទរ​ចំពោះ​អាជ្ញាធរ​ដែល​បាន​ចាត់វិធានការណ៍​និង​ចុះ​ធ្វើ​សណ្តាប់ធ្នាប់​ជា​ពិសេស​​គឺ​បាន​ឈូ​សឆាយ​ពង្រីក​ផ្លូវ​អោយ​បាន​ធំ​ជាង​មុន​និង​ផ្លូវ​ស្អាត​ងាយស្រួល​ធ្វើដំណើរ​លែង​កកស្ទះ​ទៀតហើយ​។​ហើយ​ពួកគាត់​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែល​បាន​គិតគូរ​ជួសជុល​ផ្លូវ​និង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ដោយ​កន្លង​មក​ផ្លូវ​នៅ​ម្តុំ​នេះ​ធ្វើដំណើរ​មិន​រួច​ទេ​គឺ​មាន​ការកកស្ទះ​ដោយសារ​ការ​ដាក់​លក់​ពាស​ពេញ​ផ្លូវ​ប៉ុន្តែ​ឥលូវ​បាន​អាជ្ញាធរ​បាន​ធ្វើ​ហើយ​ ៕ ដោយ ៖ ​វ៉ៃ​គោ​

 

spot_img
×