Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មិន​ជឿថា​លោក Trump នឹង​ជាប់ឆ្នោត​សាជាថ្មី​

spot_img

កាសែត Themalaymail បាន​ដកស្រង់​សម្តី​នាយករដ្ឋមន្ត្រី Malaysia Mahathir Mohamad ដែល​ឆ្លើយតប​នឹង​កិច្ចសម្ភាសន៍​របស់​ស្ថានីយទូរទស្សន៍ CNBC របស់​អាមេរិក​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឱ្យដឹងថា លោក​នឹងមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ប្រសិនបើ​លោក​Trump ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី​អា​មេ​រិ​នៅ​អាណ​តិ្ត​ទី​២​នោះ​។​

រូប​ប្រធានាធិបតី​អាមេរិក Donald Trump

​ការវាយតម្លៃ​របស់​នា​យក​រដ្ឋមន្ត្រី Mahathir Mohamad ត្រូវបាន​លើកឡើង​ដោយ​ផ្អែកលើ​ការដែល​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​Trump បាន​បាត់បង់​សិទ្ធិ​ត្រួតត្រា​រដ្ឋសភា​ក្នុងការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ដែល​ទើបតែ​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​៦ ខែវិច្ឆិកា​កន្លងមក​។​

​តាម​លោក Mahathir ការបោះឆ្នោត​នេះ​គឺជា​ការធ្វើប្រជាមតិ​មួយ​ចំពោះ​គោលនយោបាយ​របស់​ប្រធានាធិបតី Trump ។​

​មេដឹកនាំ​ម៉ាឡេស៊ី ក៏​សន្និដ្ឋានថា ប្រសិនបើ​លោក​Trump លែង​ធ្វើជា​ប្រធានាធិបតី​អាម​រិ​ក នោះ​សង្គ្រាម​ពាណិជ្ជកម្ម ជាមួយ​ចិន​ក៏​នឹង​បញ្ចប់ ហើយ​ព្រឹត្តិការណ៍​នេះ​កំពុង​ជះឥទ្ធិពល​ដល់​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។​

​តាម​ប្រធានាធិបតី Mahathir នោះ​គណបក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​របស់​អាមេរិក នឹង​លែង​បន្ត​ការដាក់ ទណ្ឌកម្ម​ចំពោះ​ប្រទេស​ចិន ប្រសិនបើ​លោក​Trump រង​បរាជ័យ​ក្នុង​កិច្ចខិតខំ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី អាណត្តិ​ទី​២​។​

​លោក Mahathir ក៏​សម្តែង​ការមន្ទិលសង្ស័យ​អំពី​ជំនួប​ខាងមុខ​ក្នុង​ក្របខ័ណ្ឌ G20 រវាង​លោក​Trump និង​ប្រធាន​រដ្ឋ​ចិន Xi Jinping អាចជួយ​កាត់បន្ថយ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ ៕​សូ​យ​ន​

spot_img
×