Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ឈ្មោះ​កូន​តាម Hitler ត្រូវ​ចោទ​ប្រកាន់ទោស​នៅ​ប្រទេស​អង់គ្លេស​

spot_img

ជនល្មើស​ទាំងពីរ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចូលរួម​ក្នុង​អង្គការ​ឆ្វេងនិយម​មួយ ដែល​ប្រទេស​អង់គ្លេស​បាន​ហាមឃាត់ ព្រោះតែ​វា​មាន​ចរិត​រើសអើង​ជាតិ​សាសន៍ សម្អប់​ជនជាតិ​ជ្វី​ហ្វ ព្រមទាំង​រើសអើង​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​។​

ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​បង្ហោះ​រូបភាព​ជាច្រើន​គាំទ្រ​ដល់​អង្គការ​ឆ្វេងនិយម​

​​នៅ​ថ្ងៃទី​១៣​វិច្ឆិកា ស្ថានីយ CNN បាន​ចុះផ្សាយ​ព័ត៌មាន​ឱ្យដឹងថា តុលាការ​នៅ​ទីក្រុង Birmingham ប្រទេស​អង់គ្លេស ទើប​ធ្វើការ​ចោទប្រកាន់​ទោស​ចំពោះ Adam Thomas អាយុ​២២​ឆ្នាំ និង Claudia Patatas អាយុ​៣៨​ឆ្នាំ ដែល​បាន​ចូលរួម​ក្នុង​អង្គការ​ឆ្វេងនិយម National Action ត្រូវបាន​អង់គ្លេស​ហាមឃាត់​មិន​ឱ្យធ្វើ​សកម្មភាព​តាំងពី​ឆ្នាំ​២០១៦​មក​។​

​តុលាការ​ឱ្យដឹងថា ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​បានដាក់​ឈ្មោះ​កូន​ថា Adolf Hitler ព្រោះតែ​Thomas គោរពបូជា​ចំពោះ​មេខ្លោង ហ្វា​ស៊ី​ស​អាល្លឺម៉ង់ ។​បណ្តា​រូបភាព​ដែល​ប្រមូលបាន​ពី​ផ្ទះ​របស់​ពួកគេ បង្ហាញឱ្យឃើញ Thomas គ្រង​ខោអាវ​ស​របស់​ពួក Ku Klux Klan (KKK) ដែលជា​អង្គការ​សម្ងាត់​របស់​ក្រុម​ជន​ចាត់ទុកថា​ជនជាតិ​ស្បែក​សគឺ​ល្អ​លើសលប់ ។​

​ចំណែក Patatas​វិញ បាន​សាក់​រូប​សញ្ញា​ហ្វា​ស៊ី​ស​នៅ​វិមាន​Wewelsburg ប្រទេស​អាល្លឺម៉ង់ ដែល​ធ្លាប់ជា​កន្លែង​បញ្ជាការ​នៃ​កងកម្លាំង​បញ្ជា​ផ្ទាល់​ដោយ Hitler ៕​លី​សា​

spot_img
×