Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​ថាសហោះ​របស់​មនុស្ស​ភព​ដទៃ​នៅ Ireland ?

spot_img

​ពី​ឡុ​ត​ជាច្រើន​នាក់​បាន​សម្លឹង​ឃើញ​បណ្តា​វត្ថុ​ជះ​ពន្លឺ​ភ្លឺ​ចិញ្ចាច ហើយ​ចលនា​យ៉ាង​លឿន​នៅ​តំបន់​ភាគ​និ​តី​Ireland ។​

ទម្រង់​ថាសហោះ​របស់​មនុស្ស​ភព​ដទៃ​ដែល​ពី​ឡុ​ត​ជាច្រើន​បាន​សម្លឹង​ឃើញ​

តាម BBC, ស្ថាប័ន​អាកាសចរណ៍ Ireland (IAA) កំពុង​ស៊ើប​អង្ក​ត​ព័ត៌មាន​អំពី​វត្ថុ​ហោះហើរ​មិនទាន់​កំណត់​បាន (UFO) នៅ​តំបន់​ឆ្នេរសមុទ្រ​ភាគ​និរតី​ប្រទេស​នេះ​។​

​បណ្តា​រូបភាព​ចម្លែកៗ​ត្រូវបាន​អ្នកបើកបរ​យន្តហោះ​មួយចំនួន ក្នុងនោះ​មាន​យន្តហោះ​របស់​ក្រុមហ៊ុន British Airways បាន​កត់​ត្រាទុក​នៅវេលា​ម៉ោង ៦:៤០​នាទី ថ្ងៃទី​៩​វិ​ចិ្ឆ​កា (​ម៉ោង​ប្រចាំ​តំបន់​) ហើយ​បាន​រាយការណ៍​ដល់​ផ្នែក​សម្របសម្រួល​ចរាច​ណ៍​អាកាស​។​

​ក្រុម​អ្នកបើកបរ​ទាំងនោះ​បាន​សួរថា តើ​មាន​សមយុទ្ធ​អ្វី​ដែរឬទេ ប៉ុន្តែ​ចម្លើយ​គឺ​ពុំមាន​សមយុទ្ធ​អ្វី​ឡើយ ។​

​អ្នកបើកបរ​យន្តហោះ​មួយក្រុម​ទៀត​កំពុងធ្វើដំណើរ​ពី Montreal (Canada) ឆ្ពោះទៅ Heathrow អង់គ្លេស​ឱ្យដឹងថា មាន​វត្ថុ​ហោះហើរ​មួយ​ចលនា​ផ្នែក​ខាងឆ្វេង​របស់​យន្តហោះ ហើយ​ជះ​ពន្លឺ​យ៉ាងខ្លាំង​មុនពេល​វា​គេច​ចេញទៅ​។​

​អ្នកបើកបរ​យន្តហោះរ​បស់​ក្រុមហ៊ុន Virgin ក៏​បានឃើញ​បាតុភូត​ដូចគ្នា​ដែរ ហើយពី​ឡុ​តរបស់​ក្រុមហ៊ុន​មួយទៀត​ឱ្យដឹងថា ខ្លួន​បាន​ប្រទះ​វត្ថុ​ចម្លែក​មួយ​ហោះហើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ២​ដង (Virgin) ៕​សូ​យ​ន​

spot_img
×