Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ​បង្ហាញ​ឈ្មោះ​ទីតាំង​ស្ថានីយ៍​ប្រេងឥនន្ទៈ​នៅ​ក្នុង​ខេត្ត​ ដែល​ខុស​ប្រក្រតី​មិន​អនុលោមភាព​ផ្នែក​បរិមាណ​និង​គុណភាព​បន្លំ​ភ្នែក​អតិថិជន​

spot_img

​តាកែវ ៖ ប្រតិបត្តិការ​រយៈពេល​មួយ​ថ្ងៃ​ពេញ ថ្ងៃទី​១៣ ខែវិច្ឆិកា ២០១៨​នេះ លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋាន​កិច្ចការ​ការពារ​អ្នកប្រើប្រាស់ និង​បង្ក្រាប​ការ​ក្លែងបន្លំ រួមជាមួយ​និង​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ និង​រថយន្ត​ពិសោធន៍ ប្រេង​ឥន​ន្ទៈ​របស់​អគ្គនាយកដ្ឋាន​កម្ម​កុងត្រូល បាន​ចុះ​ពិនិត្យមើល​នៅ​តាម​ស្ថានីយ៍ប្រេងឥន្ទៈ​ចំនួន ១៣​ទីតាំង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ ចាប់​ពី​គល់ស្ពាន​ស្លាគូ មក​ដល់​អង្គតាសោម និង​ចាប់ពី​អង្គតាសោម ចូល​មក​ទី​រួម​ខេត្ត​ក្នុង​ក្រុង​ដូន​កែវ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ ។

ក្នុង​នោះ​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​រកឃើញថា ម្ចាស់​ស្ថានីយ៏​ប្រេងឥន្ទៈនៅ​ក្នុង​ខេត្តតាកែវ ចំណោម​១៣​ស្ថានីយ៏ មាន​ស្ថានីយ៏ប្រេងឥន្ទៈ​ចំនួន ៩ គឺ​នៅតែ​ខុស និង​ក្លែងបន្លំ​ភ្នេក​របស់​បងប្អូន​ប្រជា​ពលរដ្ឋ ដោយ​ស្ថានីយ៏​ចាក់ប្រេង​របស់​ពួកគាត់ គឺ​មិន​មាន​អនុលោមភាព​ផ្នែក​បរិមាណ និង​ខ្លះទៀត​ថែមទាំង​មិន​មាន​អនុលោមភាព​ផ្នែក​គុណភាព​ថែមទៀត ដោយ​ក្នុង​ការចាក់​ប្រេង​ចំនួន ១០០​លីត្រ គឺ​មាន​ខ្លះ​បាត់​ចំនួន​ប្រេង ចាប់ ពី​ចន្លោះ ៧​លីត្រ​ទៅ ៩​លីត្រ ឯណោះ ។ ហើយ​ទន្ទឹម​នឹង​ការកើតមាន​បញ្ហា​នេះ​កើតឡើង មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​បាន​អញ្ជើញ​រាល់​គ្រប់​ម្ចាស់​ស្ថានីយ៍ប្រេងឥនន្ទៈ​ទាំងអស់​នៅក្នុង​ខេត្ត មក​ធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ អំពី​ការ​ក្លែងបន្លំ​ជាមួយនិង​ម្ចាស់​ស្ថានីយ៍អស់​រយៈពេល​ជា​ច្រើនខែ និង​ការអប់រំ​ណែនាំ​ក្នុង​ការចុះ​ពិនិត្យ​នៅ​តាម​ស្ថានីយ៍ជា​លើក​ទី ០១​ម្តង​រួចមកហើយ លោក ប៉ោ លាង​គង់ បាន​អះអាង​ថា និង​បង្ហាញ​ឈ្មោះ​ម្ចាស់​ស្ថានីយ៍ប្រេង​ទាំងនេះ​នៅគ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ ដើម្បី​អោយ​មហាជន​បាន​ដឹង​ច្បាស់ មិន​តែ​ប៉ុណ្ណោះ​និង​យក​ប្រេង​សាំង ប្រេងម៉ាស៊ូត លើ​ស្ថានីយ៏​ដែល​មិន​អនុវត្ត​តាម​នោះ​ទៅពិនិត្យ​បន្ត​នៅ​ឡា​បូ ក្នុង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ថែមទៀត នៅពេល​មាន​លទ្ធផល​យ៉ាងណា មន្ត្រី​ជំនាញ​និង​ចុះ​អនុវត្ត​ច្បាប់​ផ្ទាល់​ជាមួយ​និង​ម្ចាស់​ស្ថានីយ៍​តែម្តង ។​

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ប្រាប់​អោយ​ក្រុម​អ្នក​សារ​ព័ត​មាន​បាន​ដឹង​នៅ​រសៀល​ថ្ងៃទី ១៣​នេះ​ថា ឆ្លងកាត់​ការត្រួត​ពី​និត្យ​ស្ថានីយ៏​ប្រេងឥន្ទៈនៅ​ក្នុង​ខេត្តតាកែវ នេះ គឺ​យើង​បាន​ធ្វើការ​ពិនិត្យ​ទៅលើ​ស្ថានីយ៏​ចាក់ប្រេង​ចំនួន ១៣​ទីតាំង ក្នុងនោះ​មាន ០៤​ទីតាំង​គឺ​អនុវត្ត​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដារ ដែល​ក្រសួង​បានកំណត់ ដោយឡែក​ចំពោះ​ម្ចាស់​ស្ថានីយ៏ប្រេងឥន្ទៈ​ចំនួន ០៩ គឺ​ត្រូវបាន​រកឃើញ​ថា​ក្នុងនោះ​មាន ២​ស្ថានីយ៍ មិន​អនុលោមភាព​ផ្នែក​បរិមាណ​ផង និង​គុនភាព​ផង {​បានន័យថា មិន​គ្រប់​លីត្រ ហើយ ប្រេងសាំង​ធម្មតា ដាក់​ស្លាក​ថា​ប្រេងសាំង​ស៊ុប​ពែ បន្លំ​ភ្នែក​អតិថិជន និង ០៧​ស្ថានីយ៍​ទៀត មិន​អនុលោម​ទៅលើ​បរិមាណ ដោយ​ប្រេង​ចាក់​មិន​គ្រប់ រ​ង្វា​ស់រ​ង្វាល់ ដោយ​ក្នុង​ប្រេង​ចំនួន ១០០​លីត្រ បាត់​ប្រេង​ចាប់ពី​ចន្លោះ ៧​លីត្រ ឡើងទៅ ៩​លីត្រ ដែល​នេះ​គឺជា​ចំនុច​ក្លែងបន្លំ​ភ្នែក​របស់​អតិថិជន​មួយ និង​ការ​កេញចំណេញ​ពី​ម្ចាស់​ស្ថានីយ៍ប្រេងឥន្ទៈ​ទាំងនោះ ។

លោក ប៉ោ លាង​គង់ បាន​បញ្ជាក់​អោយដឹងថា ចំពោះ​ស្ថានីយ៍ប្រេងឥន្ទៈ​ទាំង ០៩​នោះ មាន ៥​ស្ថានីយ៍ដែល​ខុស​ទៅលើ​បរិមាណ​និង​គុណ​ភាព​ធ្ងន់ធ្ងរ ដោយ​ក្នុង​ការចាក់​ប្រេង​ចំនួន ១០០​លីត្រ គឺ​មាន​ខ្លះ​បាត់​ចំនួន​ប្រេង ចាប់ ពី​ចន្លោះ ៧​លីត្រ​ទៅ ៩​លីត្រ ទី​០១ ស្ថានីយ៍​ប្រេង ឈាវ លាំ​ង ស្លាគូ ទី​០២ ស្ថានីយ៍ប្រេង ជៀក ច្រូ​វ ទី​០៣ ស្ថានីយ៍ប្រេង សុ​ភក្តិ តាកែវ ទី​០៤ ស្ថានីយ៍ប្រេង​ដំណាក់​សេក និង​ទី​០៥ ស្ថានីយ៍ប្រេងឥនន្ទៈ​អង្គ​តា​សោម ។ ដោយឡែក ០៤​ទីតាំង​ទៀត ខុស​លើ​បរិមាណ​ដែរ​តែ​មាន​កម្រិត​ទៀប​បំផុត ដែល​ចាក់​ប្រេង ១០០​លីត្រ បាត់​ប្រេង​ចាប់ ១​លីត្រ ទៅ​៣​លីត្រ រួមមាន ទី​០១ ស្ថានីយ៍​ប្រេង តេ​ឡា​អង្គតាសោម ទី​០២ ស្ថានីយ៍ប្រេង ១​មករា ទី​០៣ ស្ថានីយ៍ប្រេង ម៉ា​រី​យ៉ាន ទី​០៤ វណ្ណៈ​ស្រី​នាង ស្លាគូ ៕ ដោយ ៖ តាកែវ​

spot_img
×