Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ផ្កាយ​៣​នឹម ម៉េង លួច​ចាក់ដី​លុប​ប្រឡាយ​រំដោះ​ទឹក ជិត​បាន​សម្រេច អភិបាលខណ្ឌ​មានជ័យ​បញ្ជា​ឱ្យ​ទៅ​ឲ្យ​ផ្អាក ដោយ​ដកហូត​រថយន្ត​ដឹក​ដី​យី​ឌុប​ចំនួន​៦​គ្រឿង​

spot_img

ភ្នំពេញ ​៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ក្រោម​ការបញ្ជា​ពី​លោក​ពេជ្រ​កែវ មុន្នី​អភិបាលខណ្ឌ​មានជ័យ​នៅ​ព្រឹក​ថ្ងៃទី១៣ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨​នេះ ​បាន​ចុះ​ទៅឲ្យ​ក្រុមហ៊ុននឹម ម៉េង​បញ្ឈប់​ចាក់ដី​លុប​ប្រឡាយ​រំដោះ​ទឹក​ជាបន្ទាន់ ខណៈ​ដែល​ពួកគេ​ចាក់​លុប​ប្រឡាយ​បាន​ប្រមាណ​ជិត​៥០​ភាគរយ​ហើយ​នោះ​។​

សកម្មភាព​រំ​លាភ​យក​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​លោក​ផ្កាយ​៣​នឹម ម៉េង​នេះ ធ្វើឡើង​ស្របពេល​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​តែ​ស្តា​ប្រព័ន្ធ​ប្រឡាយ​មួយចំនួន​នៅក្នុង​ក្រុង​ដើម្បី​រំដោះ​ទឹកភ្លៀង​នា​រដូវវស្សា ។​ប៉ុន្តែ​បែរជា​លោក​ផ្កាយ​៣​នឹម​ម៉េង លួច​ចាក់ដី​លុប​ប្រឡាយ​រំដោះ​ទឹក​នៅ​ចំណុច​ភូមិ​ដំណាក់​ធំ​២​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​ទៅវិញ ។​

សកម្មភាព​នេះ​បាន​ធ្វើឡើង​អស់​រយៈពេល​២​ថ្ងៃ​មក​ហើយ ទើប​ប្រជាពលរដ្ឋ​មាន​ការភិតភ័យ​ខ្លាច លិចលង់​ផ្ទះសម្បែង​របស់​ពួកគាត់​នៅ​រដូវវស្សា​ខាងមុខ ក៏​បាន​រាយការណ៍​ជូន​លោក​ចៅសង្កាត់​ស្ទឹង​មានជ័យ​៣ ហើយ​លោក​ចៅសង្កាត់​ក៏​បាន​រាយការណ៍​ព័ត៌មាន​នេះ ជូន​លោក​ពេជ្រ​កែវ​មុន្នី​អភិបាលខណ្ឌ​មានជ័យ​។​

នៅពេលដែល​លោក​អភិបាលខណ្ឌ​មានជ័យ​ទទួលបាន​ព័ត៌មាន​ថា មាន​ការចាក់​ដី​លុប​ប្រឡាយ​រំដោះ​ទឹក ហើយ​គណៈ​បញ្ជា​ការឯកភាព​ខណ្ឌ​មានជ័យ បាន​ដឹកនាំ​កម្លាំង​ចុះ​បញ្ឈប់ និង​ឃាត់​រថយន្ត​ដឹក​ដី​យី​ឌុប​ចំនួន​៦​គ្រឿង ទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​មានជ័យ ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕ ដោយ​ ៖ ​រចនា​

spot_img
×