Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករ​នៅ​ផ្សារ​ក្តាម​ខេត្ត​កែប​បន្លំ​ភ្នែក​ជញ្ជីង​, លោកស្នងការ​៖ បើ​នៅ​តែ​ប្រព្រឹត្តិ​មិន​គោរព​តាម និង​សម្រេច​សុំ​គោលការណ៍ ពី​ថ្នាក់លើ ដើម្បី​បិទ​របរ​អាជីវកម្ម​

spot_img

​ខេត្ត​កែប ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប នៅ​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​នេះ បាន​ផ្សាយ​ថា ក្រោយពី​មាន​ការប្តឹងតវ៉ា​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ អំពី​បញ្ហា​ការប្រកប​អា​ជី​កម្ម លក់ដូរ របស់​អាជីវករ​នៅ​ផ្សារ​ក្តាម ដោយ​ថ្លឹង​របស់​លក់​មិន​ប្រក្រតី​(​បន្លំ​ភ្នែកជញ្ជីង​)
​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៨ លោក​ឧត្តមសេនីយ៍ត្រី បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប លោក​ស្នងការរង និង​មន្ត្រីនគរបាល​ពាក់ព័ន្ធ បាន​ចុះ​ជួប​ដើម្បី​ត្រួតពិនិត្យ និង​ណែនាំ​ដល់​អាជីវករ​តំបន់​ទេសចរណ៍​ខាងលើ​។​

​លោក​ឧត្តមសេនីយ៍ត្រី បែន តារា បាន​ផ្សព្វផ្សាយ​ណែនាំ រាល់​ការលក់ដូរ​និង​ផលិតផល មិន​ត្រូវ​ឱ្យមាន​ការបន្លំ​ទៅលើ​អ្នក​ទិញ ក៏ដូចជា​ភ្ញៀវទេសចរ​នោះទេ ជាពិសេស​បន្លំ​ភ្នែកជញ្ជីង និង​ត្រូវ​ដាក់​បង្ហាញ​តម្លៃ នៃ​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន បន្ថែម​ពី​នេះ​លោកស្នងការ ក៏មាន​វិធានការ​អប់រំ​លើក​ទី​១-២ បើ​នៅ​តែ​ប្រព្រឹត្តិ​មិន​គោរព​តាម និង​សម្រេច​សុំ​គោលការណ៍ ពី​ថ្នាក់លើ ដើម្បី​បិទ​របរ​អាជីវកម្ម​នេះ ទាំងស្រុង​តែ​ម្តង​។​

ដោយឡែក​លោក​ឧត្តមសេនីយ៍ ស្នងការ​នគរបាល​ខេត្ត ក៏​បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ប្រចាំការ នៅ​តំបន់ឆ្នេរ និង​ផ្សារ​ក្តាម ឲ្យ​បន្ត​ពង្រឹង​ការគ្រប់គ្រង​សន្តិសុខ សុវត្ថិភាព​នៅ​គ្រប់​គោលដៅ និង​ជម្រុញឲ្យមាន​ការបង្កើ​ត​បណ្តាញ​សន្តិសុខ​ស្ម័គ្រ​ចិត្ត នៅតាម​មូលដ្ឋាន​តាមរយៈ ការចូលរួម​ពី​ប្រជាពលរដ្ឋ ប្រតិបត្តិ​ករ​ទេសចរណ៍ និង​អាជីវករ​ផងដែរ ដើម្បី​ឱ្យមាន​សន្តិសុខ សុវត្ថិភាព​ល្អ ជា​ការទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យមក​សម្រាកកម្សាន្ត​កាន់​ច្រើន​ឡើង​បន្ត​ទៀត​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×