Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកយាយ លោកតា​នៅ​ផ្ទះ​ខ្ទម មាន​ទំនាស់​ដីធ្លី​ជាមួយ លោក អៀង សុធា​រ៉ា ប្រធាន​ក្រុមហ៊ុន អៀង​គ្រុប ជាង​១០​ឆ្នាំ

spot_img

​ខេត្ត​ព្រះសីហនុ ៖ ជាមួយ​នឹង​ទំនាស់​ដីធ្លី​យ៉ាង​ក្តៅ ដែល​កំពុង​មាន​ការចែក​ចាយ​ព័ត៌មាន លើ​បណ្តាញ​ទំនាក់​ទំ​ង​សង្គម​ហ្វេ​សប៊ុក​នោះ លោកស្រី​ហង់ បូរី បាន​សរសេរ​លើ​ផេក​ផ្លូវការ​ថា ថ្ងៃទី​១២​វិច្ឆិកា​២០១៨​នេះ ខ្ញុំ​បាន​មកជួប​វីរ​នារី និង​វីរជន ដែល​ជា​កម្លាំង​ភ្នាក់ងារ​ស៊ើបការណ៍​ផ្តល់​ព័ត៌ នៅ​ប៉ោយ​យាយ​ម៉ី ត្រូវបាន​លោក​អៀង សុធា​រ៉ា វាត​យក​ដី​របស់​គាត់​ជាង​១០​ឆ្នាំ​មកហើយ​។​

​លោកស្រី បាន​បន្ថែមថា លោក​អៀង សុធា​រ៉ា បាន​វាត​យក​ដី​របស់​គាត់​ជាង​១០​ឆ្នាំ​មកហើយ ។ ផ្កាយ​បី Nouth vanna វ័យក្មេង ធ្វើការ​ទើបតែ​១៧​ឆ្នាំ ពាក់​ផ្កាយ​បី​សម្តី​ព្រហើន​កោងកាច បំផ្លាញុះ​ញង់​បំផ្លញ​ទឹកចិត្ត​ខ្ញុំ​ដែល​ខំ​ដើរ រក​កូនចៅ​ចាស់​រាប់​ឆ្នាំ​ដើម្បី​សុំ ខមាទោស និង​ជូន​ចំណីចំណុក​បន្តិច​បន្ទួ​ចដល់​ពួកគាតតែ ត្រូវ​ក្មេង​ផ្កាយ​៣ Nouth vanna រូបនេះ ប្រមាថមើលងាយ​ទឹកចិត្ត​មនុស្សធម៌​របស់ខ្ញុំ ។ បើ​ខ្ញុំ​និយាយ​មិន​ខុស​ទេ គឺ​គេ​នេះ​ច្បាស់​ជា​ដើរ​កាង ព្រុះ​ការពារ​ឆ្អឹង ចូល​មក​ខុស​រឿង ចូល​មក​បង្ក​ជម្លោះ​ក្នុងផ្ទះ របស់ខ្ញុំ ចាំ​ខ្ញុំ​ឡាយ​ជំរាប​ជូន​បងប្អូន​”​។​

​សូមបញ្ជាក់​ថា ខណៈ សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញ​ដីកា​កោះហៅ លោក តា ឈ្មោះ នាង ឃិន​និង​លោក យាយ​ឈ្មោះ លាង​ឃី ឡើង​សវនាការ​ក្នុង​រឿង​ទំនាស់​ដីធ្លី​ជាមួយ លោក អៀង សុធា​រ៉ា ប្រធាន​ក្រុមហ៊ុន អៀង គ្រុប កាលពី​រសៀល ថ្ងៃទី​១៨ ខែកក្កដា​ឆ្នាំ ២០១៨ កន្លងទៅនេះ លោក កង ឆន អាយុ​៧៦ ឆ្នាំ អតីត​មេភូមិ កែវផុស សម័យ​រដ្ឋ​កម្ពុជា នឹង លោក សន សារឿ​ន អាយុ​៦៧​ឆ្នាំ ជា​អតីត​ទា​ហ៊ាន​សម័យ រដ្ឋ​កម្ពុជា ឈរជើង នៅ​តំបន់ ភូមិ​កែវផុស​(​តំបន់​ពយ​យាយ​ម៉ី​) ពួកគាត់ បាន​ចេញមុខ ធ្វើ​ជា​សាក្សី​ឲ្យ​លោក យាយ លោក តា ដើម្បី​ស្វែង រក​ភាពយុត្តិធម៌​ចំពោះ​មុខ​ច្បាប់ ពីព្រោះ សំណុំរឿង​ទំនាស់​ដីធ្លី រវាង លោក យាយ លោក តា ជាមួយ​លោក អៀង សុធា រ៉ា បានអូសបន្លាយ អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ ដូចជា​មិន​ទាន់​ទទួលបាន​ពន្លឺយុត្តិធម៌​អ្វី​បន្តិច​សោះ​។​

​លោក សន សារឿ​ន អាយុ ៦៧​ឆ្នាំ ជា​អតីត ទា​ហ៊ាន​សម័យ​រដ្ឋ​កម្ពុជា ឈរជើង​ការពារ ខ្សែក្រវ៉ាត់​ភូមិសាស្ត្រ ភូមិ​កែវផុស (​តំបន់​ពយ​យាយ ម៉ី )​បានបញ្ជាក់​ថា ដី​លោកតា ឈ្មោះ នាង ឃិន និង​លោកយាយ​ឈ្មោះ លាង​ឃី នៅ​ចំណុច​ទីតាំង​ទំនាស់​ខាងលើនេះ ជា​ដី ទា​ហ៊ាន ចែក​ឲ្យ​ពួក​គាត់​តាំង​ពី​ឆ្នាំ ១៩៨៦ មកម្ល៉េះ​គឺមាន ទំហំ​ប្រមាណ​ជិត ៥​ហិកតា ហើយ រូបលោក ផ្ទាល់ ជា​អ្នក​វាស់វែង ដោយ មាន​ព្រំប្រទល់ ខាងលិច ទល់នឹង អណ្តូងទឹក​នឹង​សមុទ្រ ខាងកើត​ទល់​នឹង​ផ្លូវ​ឡាន ខាងជើង ទល់​នឹង​អូរ នឹង​ខាងត្បូង ទល់នឹង ចំណុច​ឈរជើង​របស់​ទា​ហ៊ាន​សម័យ​នោះ​តែម្តង ។ ចំពោះ​មួល​ហេតុ ដែល​លោក ទិម យុន ជា​មេបញ្ជាការ​សឹក​រង សម័យ​នោះ ប្រគល់​ដី​ឲ្យ យាយ​តា ដោយសារ លោក យាយ លោក តា បាន​ជួយ ដល់​ជីវភាព​ទា​ហ៊ាន​បាន ច្រើន ដូចជា បន្លែ ត្រី​សាច់​ជាដើម នឹង​ជា​មនុស្ស​សំខាន់ ក្នុង​ការផ្តល់​ព័ត៌មាន ពាក់ព័ន្ធ​ទា​ហ៊ាន ខ្មែរក្រហម ។​

​ដោយ ឡែក​សំរាប់​លោក កង ឆន អាយុ​៧៦ ឆ្នាំ អតីត មេភូមិ កែវផុស សម័យ​រដ្ឋ​កម្ពុជា បច្ចុប្បន្ន ជា​មន្ត្រី​ក្រុមប្រឹក្សា ឃុំ​កែវផុស ក៏​បាន​ធ្វើ​ការបញ្ជាក់ យ៉ាងច្បាស់ ចំពោះ​មុខ​ក្រុម​អ្នក​សា​ព័ត៌មាន​ដែរ​ថា លោក តា ឈ្មោះ នាង ឃិន​និង​លោក យាយ​ឈ្មោះ លាង ឃី ពិតជា​បាន​រស់នៅ និង​កាន់កាប់់ ធ្វើការ​ដាំ​ដុះ​លើ ទីតាំង​ដី​ទំនាស់ ខាងលើ នេះ​តាំង​ឆ្នាំ​១៩៨៦ សម័យ​រដ្ឋ​កម្ពុជា ពិត​ប្រាក​មែន ពីព្រោះ លោក សម័យ​នោះ​ជា​មេភូមិ មានរឿង​អី​ដែល​លោក​មិនដឹង ដូចនេះ​អ្វីដែល លោក អៀង សុធា​រ៉ា​ធ្វើការ​ប្តឹងផ្តល់ ចោទថា លោកយាយ លោក តា រស់នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ខ្លូន នោះ វា​ជា​រឿង​អយុត្តិធម៌​បំផុត សំរាប់ លោក យាយ លោក តា ។ ដូច​ច្នេះ ដើម្បី​ភាព​យុ​ត្តិ ដល់ លោកយាយ លោក តា​វិញ លោក សង្ឃឹមថា សាលាដំបូង ខេត្ត ព្រះសីហនុ មេត្តា ពិនិត្យឡើងវិញ ហើយ​ម្យ៉ាងទៀត ឯកសារ ផ្លូវច្បាប់ ដែល​បញ្ជាក់ ពី​ភាព ត្រឹមត្រូវ របស់លោក យាយ លោក តា ក្នុងការ​កាន់កាប់​ដី បានដាក់​ជួន សាលាដំបូង​អស់ ហើយ ហើយ​រឿង​នេះ លោក បាន​ត្រៀម​ខ្លូន​គ្រប់​ពេល​ក្នុង​ការបំភ្លឺ បើសិន តុលាការ តម្រូវ​។​

​ដោយឡែក​សម្រាប់​លោក អៀង សុធា​រ៉ា​ប្រធាន​ក្រុមហ៊ុន​អៀង​ធារ៉ា​គ្រុប ជុំវិញ​បញ្ហារ​នេះ លោក​បាន​ធ្វើ​ការបញ្ជាក់​ថា ដី​ចំណុច​ទំនាស់​ខាងលើនេះ​ជា​ដី​ក្រុមហ៊ុន​របស់​លោក លោក​មាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ស្របច្បាប់ តាំងពីរ​ឆ្នាំ​១៩៩៥​មកម្ល៉េះ ចំណែក​លោក​តា​ឈ្មោះ នាង ឃិន និង​លោកយាយ​ឈ្មោះ លាង ឃី​មិនមាន​ប្លង់​កម្មសិទ្ធិ​នោះទេ ដូចនេះ​បើ​និយាយ​ពី​ផ្លូវច្បាប់ គឺ​លោក​អៀង សុធា​រ៉ា មាន​គ្រប់គ្រាន់​។​

​ជាមួយគ្នា​នេះ​មន្ត្រី​ក្រុមប្រឹក្សា​ស្រុក​ស្ទឹងហាវ សូម​មិន​បញ្ចេញ​ឈ្មោះ​ក៏​បាន​និយាយ រៀបរាប់​ប្រាប់​ឲ្យដឹង​ផងដែរ​ថា រឿង​ដី​លោក យាយ លោក តា ខាងលើ អ្នកស្រុក ស្ទឹងហាវ ន​ណា​ក៏​គេ​ដឹង និង​ស្គាល់​ច្បាស់​ពី​សាវតា​រដែរ ដូចនេះ​ពាក់ព័ន្ធ​រឿងរ៉ាវ​ការប្តឹង​ផ្តល់​រវាង​លោក យាយ​លោកតា​និង​លោក​អៀង សុធា​រ៉ា ប្រធាន​ក្រុមហ៊ុន​អៀង​គ្រុប បើ​ប្រព័ន្ធ​អនុវត្តន៍​ច្បាប់​មាន​ភាពយុត្តិធម៌​មិន​លំអៀង មិន​ប្រកាន់​បក្ខ​ពូក មិន​ឃុបឃិត​គ្នា មិន​ប្រព្រឹត្តិ​អំពើពុករលួយ ហើយ​ប្រកាន់​យក​តែ​ភាពត្រឹមត្រូវ​នោះ​លោកយាយ​លោកតា ដែល​ជា​ជនរងគ្រោះ​នឹង​ទទួលបាន​យុត្តិធម៌​យ៉ាង​ពិតប្រាកដ ពី​ព្រោះ​រាល់​ឯកសារ​ពាក់ព័ន្ធ​ដែល​លោកយាយ លោកតា​មាន​សុទ្ធសឹង​ជា​ឯកសារ​ផ្លូវច្បាប់​ទាំងអស់ សូម្បី​តែ​ឯកសារ​កំណត់ហេតុ​របស់​មន្ត្រី​ជំនាញ​ភូមិបាល​ស្រុក​ស្ទឹង​ហាវ គឺ​លោក ស៊ិន សឿន ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា រវាង​ដី​លោក អៀង សុធា​រ៉ា និង​ដី​លោកយាយ​លោកតា​មិនមាន​អ្វី​ពាក់ព័ន្ធ​គ្នា​ទេ ពីព្រោះ​ដី​លោក​អៀង សុធា​រ៉ា មាន​ព្រំ​ជាប់​ពី​ក្រោយ​ដី​យាយ​តា ដោយ ដី​លោក អៀង ធា​រា ចំនួន ៥​ប័ណ្ណ មាន​ទំហំ តែ​៣៨ ហិកតា​ទេ ។ ហើយ​សំណុំរឿង​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​កំពុង​រង់ចាំ​មើល​និតិ​វិធី​របស់​សាលាដំបូង​ខេត្ត ព្រះសីហនុ ផងដែរ​។​

​ករណីនេះ លោក អៀង សុធា​រ៉ា តំណាង​ឲ្យ​ម្ចាស់​ដី​ចំការ​ទាំងអស់ ដែល​មាន​ទីតាំង​ស្ថិតនៅ​ពយ​យា​ម៉ី ឃុំ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ចេញ​មុខ​បកស្រាយ​ការពិត និង​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ដោយ​គ្មាន​ភ័ស្ដុ និង​សំអាង​ច្បាប់​ដែលថា លោក​បាន​រំលោភ​ដី​យាយ​តា​ពីរ​នាក់​ប្ដី​ប្រពន្ធ នៅ​ពយ​យា​ម៉ី កាលពី​ជាង​១០​ឆ្នាំមុន​។​

​បើ​តាម​លិខិត​បំភ្លឺ​ដែល​ដកស្រង់​ចេញ​ពី​អង្គភាព Fresh News បាន​ផ្សាយ​ថា ទទួល​បាន​លោក អៀង សុធា​រ៉ា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​សប៊ុក កាល​ពី​ម្សិលមិញ ដោយ​ចោទប្រកាន់​រូប​ខ្ញុំបាទ ពី​បទ​រំលោភ​យក​ដី​យាយ​តា​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ គឺជា​រឿង​មិន​ពិត និង​ការផ្សាយ​ដោយ​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ បាន​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ខ្ញុំបាទ​”​។​

​លោក អៀង សុធា​រ៉ា បាន​អះអាង​ទៀតថា យាយ​តា​ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​ចូលខ្លួន​ជា​តួរ​សម្ដែង​ក្នុង​សាច់​រឿង​នេះ តាំងពី​ឆ្នាំ​២០១០​រហូតមក ដែល​មាន​មេក្លោង​ជា​អ្នក​រៀបចំ​ឲ្យ​សម្ដែង ដើម្បី​ទាក់ទាញ​ក្ដី​អាណិត​ពីសា​ធារ​ជន ក្នុងន័យ​បន្លំ​ការពិត ឆ្លៀត​ប្រើល្បិត​រំលោភ​យក​ដី​ច្បាប់​របស់​លោក និង​អ្នក​ផ្សេង​ទៀត​តែប៉ុណ្ណោះ ហើយ​យាយ​តា​ក៏​ជា​ជនរងគ្រោះ ក្រោម​កលល្បិច​របស់​ជ​ន​ខិលខូច​ជា​មេក្លោង។​

​លោក​បន្ថែមថា ក្រុម​ជនខិលខូច​ក្រោម​ការរៀបចំ​របស់​មេក្លោង បាន​ប្រើ​វិធីសាស្ដ្រ​នេះ ជា​ល្បិច​បោក​ប្រាប់​ដ៏​ឆ្លាត និង​ទាន់សម័យ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍ និង​កេង​យក​ប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​រំពឹងថា បើ​ឈ្នះ​បាន​ដី ចាញ់​បាន​ប្រាក់ ឬ​ក្ដី​សន្ដោស​ប្រណី​ពី​ថ្នាក់ដឹកនាំ និង​មហាជន​ទូទៅ​ជា​ដើម​។​

​សូមជម្រាបថា ការ​ចេញ​មក​បកស្រាយ ដោយមាន​សំអាង​ច្បាប់​មក​ជាមួយ របស់លោក អៀង សុធា​រ៉ា បាន​ធ្វើឡើង​បន្ទាប់​ពី​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​គណនី Facebook ឈ្មោះ Hang Borey បាន​ធ្វើ​ការផ្សាយ​ផ្ទាល់ ដោយ​ចោទប្រកាន់​មក​លើ​រូប​លោក ពី​បទ​រំលោភ​យក​ដីរ​បស់​យាយ​តា នៅ​ពយ​យាយ​ម៉ី កាលពី​ជាង​១០​ឆ្នាំមុន​៕ ​ដោយ ​៖​ រចនា​

 

spot_img
×