Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តែងតាំង​កូនលោក​ ជាម យៀប គឺ​លោក​ជាម ច័ន្ទ​សោភ័ណ្ឌ ជា​អភិបាលខេត្ត​ត្បូងឃ្មុំ​ថ្មី ជំនួស​លោក​លី ឡេង​

spot_img

​ភ្នំពេញ ​៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង​លោក ជាម ច័ន្ទ​សោភ័ណ្ឌ ជា​អភិបាលខេត្ត​ត្បូងឃ្មុំ​ថ្មី ជំនួស​លោក លី ឡេង ដែល​ត្រូវ​តែងតាំង​មុខតំណែង​ថ្មី​។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

​សូមជម្រាបថា មុន​ពេល​តែងតាំង​នេះ លោក ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាលរង​ខេត្ត​ត្បូងឃ្មុំ បន្ទាប់​ពី​ផ្លាស់ប្តូរ​មក​ពី​ខេត្ត​បាត់ដំបង​។ ដោយឡែក​លោក លី ឡេង ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បញ្ជាក់ថា ត្រូវបានតែងតាំង​ជា​នាយក​ខុទ្ទកាល័យ​លោក ស៊ឹម កា អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា​។​

​សម្រាប់​ការប្រកាស​ចូល​កាន់តំណែង​ជា​ផ្លូវការ នឹង​ធ្វើឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។ នេះ​បើ​យោងតាម​លិខិត​ជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ផ្ញើជូន​អភិបាលខេត្ត​ត្បូងឃ្មុំ​៕ ​ដោយ ​៖ ​រចនា​

 

spot_img
×