Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​អស្ចារ្យ​ណាស់​! ក្មេងប្រុស​កម្ពុជា ធុច សា​លិ​ក ល្បី​អាច​និយាយ​ជាង​១០​ភាសា ឥឡូវនេះ ត្រូវ​ព័ត៌មាន​ថៃ​ចុះផ្សាយ​ដោយ​និយាយថា​… (​វីដេអូ​)

spot_img

​ដោយ​តែ​បាន​ស្ត្រី​ភ្ញៀវទេសចរ​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​បង្ហោះ​វីដេអូ ក្មេងប្រុស​កម្ពុជា​ឈ្មោះ ធុច សា​លិ​ក ដែល​អាចនិយាយបាន​ជា​ង ១០ ភាសា រស់​នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប បាន​កំពុង​ល្បី​យ៉ាងខ្លាំង​នៅលើ​អ៊ី​ន​ធើរ​ណែ​ត ។

​ជាមួយ​ភាពល្បីល្បាញ​របស់ខ្លួន សា​លិ​ក ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​ក្នុង​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​សារព័ត៌មាន​បរទេសមួយ​ចំនួន ក៏បាន​ចាប់អារម្មណ៍ និង​ចុះផ្សាយ​ពី​រូបគេ​ផងដែរ ។ ជាក់ស្តែងៗ ថ្មីៗ​នេះ សារព័ត៌មាន​​ស្ថានីយ៍​ទូរ​ស្សន៍ TNN របស់​ថៃ ក៏បាន​ចុះផ្សាយ​ផងដែរ ។​

​សារព័ត៌​ទូរទស្សន៍​នេះ​បាន​និយាយថា ពិតជា​មិន​សរសើរ​មិនបាន​នោះទេ ចំពោះ​ក្មេងប្រុស​កម្ពុជា​ម្នាក់នេះ ដែល​អាចនិយាយបាន​ជា​ច្រើន​ភាសា​យ៉ាងនេះ ក្នុងនោះ​គាត់​អាច​និយាយ​ភាសា​ថៃ​បាន​យ៉ាង​ល្អ​ផងដែរ ។​

​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «បងថារី ប៉ាស្រីចន្ទ័សុវណ្ណរតនៈពិសិដ្ឋ» បាន​បង្ហោះ​វីដេអូ និង​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​ចេះ​និយាយ​ភាសា​ថៃ​ទៀត ល្បី​ដល់​ថៃ​ហើយ​អាប្អូន​!??? ពេលនេះ​ក្មេងប្រុស​ចេះ​និយាយ​១៥​ភាសា​ល្បី​ដល់​ថៃ​ហើយ ។ តោះ​ស៊ែ​លើកទឹកចិត្ត​ដល់​គ្នា​ផង​ដើម្បី​ឲ​មាន​នាក់​ដែល​គេច​ង់​ជួយ​ក្មេង​ម្នាក់នេះ​ឲ​មាន​ជីវភាព​ប្រសើរឡើង​ហើយក៏​ដើម្បី​ឆ្នៃ​គ្រាប់ពេជ្រ​ឲ​មាន​ពន្លឺ​និង​មានតម្លៃ​??? Following me now ?» ។​

​សូមបញ្ជាក់ថា ប្អូនប្រុស សា​លិ​ក បាននិងកំពុង​ទទួលការ​ចាប់អារម្មណ៍​មកទល់ពេលនេះ គឺ​ដោយ​សារបាន​គុណ​ស្ត្រី​ទេសចរ​ម៉ាឡេស៊ី​ម្នាក់​ឈ្មោះ Venus GWC ​បង្ហោះ​វីដេអូ​ធ្វើតេស្ត​រូបគេ​អាច​និយាយ​ភាសាបរទេស​បាន​យ៉ាងច្រើន ក្នុងនោះ​រួមមាន​៖ Cantonese, Mandarin, Thai, Japanese, Korean, French, Spanish, German, Tagalog, Malay,… ខណៈ​នាង​មកលេង​ខេត្តសៀមរាប កាលពី​សប្តាហ៍​មុននេះ ៕ ដោយ​៖ ចន្ទី​

spot_img
×