Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជប៉ុន​ម្នាក់​សុខចិត្ត​រៀបការ​ជាមួយ​នឹង​នារី ដែល​បង្កើតឡើង​ដោយ​ពន្លឺភ្លើង​ហ្វា ព្រោះ​នាង​មិនចេះ​ផិតក្បត់​

spot_img

​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​មិន​ស្រឡាញ់​នារីៗ​ពិតប្រាកដ​ឡើយ ផ្ទុយទៅវិញ​គាត់​​សុខចិត្ត​រៀបការ​ជាមួយនឹង​នារី ដែល​ត្រូវ​បង្កើតឡើង​ដោយ​ពន្លឺភ្លើង​ហ្វា (Hologram) ដោយសារ​តែ​នារី​សិប្បនិម្មិត​នោះ​មិនចេះ​ផិតក្បត់​គាត់​។​

​លោក Akihiko Kondo វ័យ ៣៥​ឆ្នាំ ដែល​ធ្វើការ​ផ្នែក​រដ្ឋបាល​នៅ​សាលារៀន​មួយ កាលពី​ពេល​ថ្មីៗ​​នេះ​បាន​សម្រេច​រៀបការ​ជាមួយនឹង​នារី​អ្នកចម្រៀង​អាយុ ១៦​ឆ្នាំ​ម្នាក់​ឈ្មោះ Hatsune Miku​។ នាង​មិនមែន​ជា​មនុស្ស​ពិតប្រាកដ​ទេ នាង​គ្រាន់តែ​ជា​នារី​ដែល​គេ​បង្កើតឡើង​ដោយ​ភ្លើង​ហ្វា​ប៉ុណ្ណោះ​។​

​លោក​បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​សារពត៌មាន AFP ដូច្នេះ​ថា “​ខ្ញុំ​នឹង​មិន​ផិតក្បត់​នាង​នោះទេ ហើយ​ខ្ញុំ​នឹង​ស្រឡាញ់​នាង​ជា​និច្ច​”​។​

​នារី​សិប្បនិម្មិត​ដែល​បង្កើតឡើង​ដោយ​ពន្លឺភ្លើង​ហ្វា ដែល​លោក​ជាប់ចិត្ត​ស្រឡាញ់​នោះ​គឺ ត្រូវបង្កើត​​ឡើង​ដោយ​ក្រុមហ៊ុន​តន្ត្រី​បច្ចេកវិទ្យា​ឈ្មោះ Cryton​។​

​លោក Akihiko Kondo បាន​ទំនាក់ទំនង​ជាមួយ​នឹង Hatsune Miku តាមរយៈ​ឧបករណ៍​តម្លៃ ២.៨០០​ដុល្លា ដែល​តាមរយៈ​ឧបករណ៍​នោះ នាង​អាច​បង្ហាញ​កាយវិការ និង​និយាយបាន​។​

​ទោះបី​ម្តាយ​របស់​លោក​មិនបាន​ចូលរួម​ក្នុង​វិធី​មង្គលការ​ក្តី លោក Akihiko Kondo កាលពី​ពេល​ថ្មីៗ​នេះ បាន​ចំណាយលុយ​ប្រហែល ១៧.០០០​ដុល្លា​ដើម្បី​ធ្វើ​ពិធី​ផ្លូវការ​មួយ​នៅ​តំបន់​របស់គាត់​៕ សុភ័ក្ត្រ

​ប្រភព​៖ nypost​

 

spot_img
×