Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​! យុវជន​ឥណ្ឌូនេស៊ី​មួយចំនួន កំពុង​ញៀន​ខ្លាំង​យក «​សំឡី​អនាម័យ​» ដាំទឹក​ផឹក ជំនួស​ឲ្យ​គ្រឿងញៀន និង​ស្រា (​វីដេអូ​)

spot_img

​យុវជន​មួយចំនួន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​រកឃើញ​កំពុង​ប្រើប្រាស់​សំដី​អនាម័យ ធ្វើជា​ជម្រើស​ដ៏​ថោក​មួយ ជំនួស​ឲ្យ​ទិញ​គ្រឿងញៀន និង​ស្រា ។​

​ក្មេង​ជំទង់ៗ​មកពី​តំបន់​ផ្សេងៗ​នៅក្នុង​ប្រទេស​នេះ ត្រូវបាន​គេ​រាយការណ៍​ថា អាច​ញៀន​ខ្លាំង តាមរយៈ​ការយក​សំដី​អនាម័យ​ប្រើប្រាស់​រួច​ដាំ​ឲ្យ​ពុះ ហើយ​យក​ទឹក​របស់​វា​ផឹក ។​

​កាសែត The Straits Times បាន​រាយការណ៍​ថា យុវជន​ឥណ្ឌូនេស៊ី​ជាច្រើន​មកពី Jakarta, Bekasi នៅក្នុង West Java និង Kudus នៅក្នុង Central Java មាន​អាយុ​ចន្លោះ​ពី ១៣ ទៅ ១៦ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ បន្ទាប់ពី​តាម​ទាន់​ពួកគេ​កំពុង​សាកល្បង​ជាមួយ «​វិធី​ដ៏​មិនធម្មតា​» នេះ ។​

​យោងតាម​លោក Suprinarto ប្រធាន​ភ្នាក់ងារ​គ្រឿងញៀន​ជាតិ​នៅក្នុង​ខេត្ត Central Java, នោះ​ក្ល័​រ (​ធាតុគីមី​) ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ល្បាយ​ដាំ​ពុះ គឺអាច​ធ្វើ​ឲ្យ​មាន​ស្មារតី​រវើរវាយ និង​បង្កើត​អារម្មណ៍ «​ហោះហើរ​» ស្រដៀង​គ្នា​នឹង​ការប្រើប្រាស់​គ្រឿងញៀន​ផងដែរ ។​

​លោក Suprinarto ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា​៖ «​ទ្រនាប់​សំដី​អនាម័យ​» ប្រើប្រាស់​រួច ដែល​ពួកគេ​រើសយក​ចេញពី​កន្លែង​សំរាម ត្រូវ​បានដាក់​នៅក្នុង​ទឹក​ដាំ​ពុះ ។ ហើយ​បន្ទាប់​ទុក​វា​ឲ្យ​ត្រជាក់ ពួកគេ​ក៏​យក​ទឹក​របស់​វា​ផឹក​រួមគ្នា​» ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ nextshark, worldofbuzz)​

spot_img
×