Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រូសូត្រស្ដាំ​គង់នៅ​វត្ត​ស្វាយ​ជ្រំ ចាប់រំលោភ​ក្មេងស្រី ត្រូវ​តុលាការ​កោះហៅ ឪពុក​ក្មេងស្រី ចូល​សវនាការ ករណី​ជេរប្រមាថ​ព្រះសង្ឃ ជូន​ជី​តាជី

spot_img

​កណ្ដាល​ ៖ រឿងក្ដី​ពាក់ព័ន្ធ​នឹង​ការចាប់រំលោភ ចម្រូងចម្រាស់ រវាង​នារី​វ័យក្មេង​ម្នាក់ និង​ព្រះសង្ឃ លន់ សុវណ្ណ​ដា គ្រូសូត្រស្ដាំ​គង់ នៅ​វត្ត​ស្វាយជ្រំ ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល បាន​ប្តឹង​ទៅ ប្តឹង​មក រវាង​ភាគី​ទាំងពីរ​។​ ​នារី​ម្នាក់ បាន​ប្ដឹង​លោក​គ្រូសូត្រស្ដាំ នៅ​វត្ត​ស្វាយជ្រុំ មក​សមត្ថកិច្ច​និង​តុលាការ​ដើម្បី​ឲ្យ​រក​យុត្តិធម៌​ឲ្យ​ខ្លួន ដោយ​ចោទ​ព្រះសង្ឃ​សូត្រ​ស្ដាំ​ព្រះនាម លន់ សុវណ្ណ​ដា បាន​ចាប់រំលោភ​នាង​បាន​សម្រេច​ក្នុង​កុដិ រហូត​មាន​ទំ​នាក់ ទំនង​ស្នេហា​ជាមួយគ្នា អស់​រយៈពេល​៥​ឆ្នាំ និង​បាន​រំលូតកូន​នោះ នៅ​ថ្ងៃ​ទី ១៤ វិច្ឆិកា​នេះ សាលាដំបូង​ខេត្តកណ្ដាល បើក​សវនាការ​សួរដេញដោល​ឪពុក​ក្មេងស្រី​ម្នាក់​ដែល​អះអាង​ថា ត្រូវ​ព្រះ​សង្ឃ លន់ សុវណ្ណ​ដា គ្រូសូត្រ​ស្ដាំ នៅ​វត្ត​ស្វាយជ្រំ ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ចាប់រំលោភ​ជាច្រើន​លើក​ដោយ​អវត្តមាន​សង្ឃ​សង្ស័យ​។​

​សាច់ញាតិ​ព្រះសង្ឃ លន់ សុវណ្ណ​ដា ឈ្មោះ​នី ដែល​គណៈកម្មការ​វត្ត​ស្វាយជ្រំ បាន​ដាក់ពាក្យ​ប្ដឹង​ឈ្មោះ ស៊ុន សូត​សុផល ហៅ ស៊ុន ប៊ុច ភេទ​ប្រុស​អាយុ ៤៧ ឆ្នាំ​មាន​ទីលំនៅ​នៅ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ត្រូវជា​ឪពុក​ក្មេងស្រី​ម្នាក់​ជាប់ចោទ​ពីបទ ប្រមាថ​ចំពោះ​ព្រះសង្ឃ ដូនជី និង​តាជី ប្រព្រឹត្ត​នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ កាលពី​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ ២០១៨ តាម​បញ្ញត្តិ​មាត្រា ៥១៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ការប្ដឹង​បក​វិញ​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក​ស៊ុន សូត​សុផល ជា​ឪពុក​ក្មេងស្រី​ម្នាក់​ឈ្មោះ ស​.​ច ឆ​.​វ អាយុ ១៩ ឆ្នាំ កាលពី​ថ្ងៃ​ទី ២២ ខែ​មេសា បាន​ស្រែក​នៅក្នុង​វត្ត​ស្វាយ​ជ្រំ ទាមទារ​រក​យុត្តិធម៌​ជូន​កូនស្រី​របស់​ខ្លួន ដោយ​ចោទប្រកាន់​គ្រូសូ​ត្រស្តាំ និង​ជា​សមណ​និស្សិត​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល និង​ត្រូវ​ជា​ក្មួយបង្កើត​របស់​ព្រះគ្រូ​ចៅអធិការ​វត្ត​ស្វាយជ្រំ និង​ជា​អនុគណ​ស្រុក​ខ្សាច់កណ្តាល ដោយ​ចោទ​ថា បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី អស់​រយៈពេល ៥ ឆ្នាំ​រហូត​មាន​កូន និង​ត្រូវ​រំលូត​ចោល​។​

​លោក ឈួន សុភា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល បាន​ចេញ​ដីកា​កោះហៅ​ជនជាប់ចោទ​ឲ្យចូល​រួម​សវនាការ ចុះ​ថ្ងៃ​ទី ៣ តុលា បានបញ្ជាក់​ថា​៖ “​បង្គាប់​មក​ឈ្មោះ ស៊ុន សូត​សុផល ហៅ ស៊ុន ប៊ុច ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​លើ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ដើម្បី​ចូល​ទៅ​កាន់​ទីកន្លែង​សាល​សវនាការ នៃ​សាលាដំបូង​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅវេលា​ម៉ោង ៩​ព្រឹក នៅ​សាល​សវនាការ​លេខ ២ ជា​កំហិត​ដើម្បី​ធ្វើការ​ជំនុំជម្រះ​”​។​

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល បាន​លើកឡើង​ថា ការចេញ​ដីកា​នេះ យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​​លេខ ១៨៧ ចុះ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៨ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដែល​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលា​ការ​ព្រហ្មទណ្ឌ នៃ​សាលាដំបូង​ខេត្ត​កណ្តាល​ដើម្បី​ជំនុំជម្រះ​ពីបទ ប្រមាថ​ចំពោះ​ព្រះសង្ឃ ដូនជី និង​តាជី ប្រព្រឹត្ត​នៅ​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ តាម​បញ្ញត្តិ​មាត្រា ៥១៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែ​វិច្ឆិកា​នេះ បន្ទាប់​ពី​បញ្ចប់​សវនាការ​នេះ លោក ស៊ុន សូត​សុផល ហៅ ស៊ុន ប៊ុច ជា​ឪពុក​នារី​រងគ្រោះ​បាន​ថ្លែងថា លោក​គ្រាន់តែ​ស្រែក​តវ៉ា ដើម្បី​ទាមទារ​រក​យុត្តិធម៌​ឲ្យ​កូនស្រី ដែល​ព្រះសង្ឃ​អង្គ​នេះ បាន​រំលោភ​តែប៉ុណ្ណោះ ប៉ុន្ដែ​បែរជា​ក្លាយទៅជា​ជនជាប់ចោទ​បែបនេះ​ទៅ​វិញ​។ លោក​បាន​បន្ថែមថា បាន​ស្នើ​ឲ្យ​តុលាការ​នាំ​ខ្លួន​ជនសង្ស័យ មក​តតាំង​គ្នា តើ​រឿង​នេះ​ពិត​ឬ​មិន​ពិត ហើយ​លោក​បាន​ស្នើ​អ្នកពាក់ព័ន្ធ ចុះ​ទៅ​ស្រាវជ្រាវ​នៅ​វត្ត​ស្វាយជ្រំ​នេះ គឺ​មិន​មាន​យាយជី តាជី​នោះ ដែល​ប្តឹង​ចោទប្រកាន់​ខ្ញុំ ហើយ​បើ​វត្ត​ស្វាយ​ជ្រំ មាន​យាយជី​តាជី​ពិតមែន ខ្ញុំ​សុខ​ទទួលទោស​ទាំងអស់​។ លោក បាន​អរគុណ​ដល់​ចៅក្រម​ជំ​នុះ​ជម្រះ បាន​សួរ​ខ្ញុំ​តាម​ច្បាប់​​ត្រឹមត្រូវ និង​ក៏​មិន​មាន​ការឃុំ​ខ្លួន​ខ្ញុំ​ដែរ​។ លោក បាន​ថ្លែងថា ថ្ងៃនេះ ចៅក្រម​ហៅ​ខ្ញុំ​មក ដើម្បី​បំភ្លឺ​ក្នុង​សំណុំរឿង​ជេរប្រមាថ ដូនជី តាជី គណៈកម្មការ​វត្ត និង​លោកសង្ឃ ក្នុង​វត្ត​ស្វាយជ្រំ ចំណែក​សំណុំរឿង​លោកសង្ឃ ចាប់រំលោភ​កូនស្រី​ខ្ញុំ មិន​មាន​ការ​ជំ​នុះ​ជម្រះ​នោះទេ ដោយសារ​សំណុំរឿង​ផ្សេងគ្នា និង​ចៅក្រម​កាន់​សំណុំរឿង​ផ្សេងគ្នា​។​

​ឪពុក​ក្មេងស្រី​រូបនោះ បាន​បន្ថែមថា “​ខ្ញុំ​មិន​ពេញ​ចំពោះ​តុលាការ​មិន​ផ្តល់​យុត្តិធម៌​សម្រាប់​រូបខ្ញុំ ។ កូនស្រី​របស់​ខ្ញុំ ត្រូវ​លោកសង្ឃ លន់ សុវណ្ណ​ដា ចាប់រំលោភ​រយៈពេល​៥​ឆ្នាំ​ហើយ អត់​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ប៉ុន្តែ​គ្រាន់តែ​រឿង​ខ្ញុំ​និយាយ​រឿង​តូចធំ​លើសលស់​បន្តិចបន្តួច​ក្នុង​វត្ត តុលាការ បាន​ចេញ​ដីកា​ជំនុំជម្រះ​លើ​រូបខ្ញុំ ដែល​ជា​រឿង​អយុត្តិធម៌​សម្រាប់​ខ្ញុំ​។ បើ​រឿង​យុត្តិធម៌ តុលាការ​ត្រូវ​ដោះស្រាយ​រឿង​កូន​ស្រី​ខ្ញុំ​ឲ្យ​ហើយ ចាំ​ដោះស្រាយ​រឿង​ខ្ញុំ​តាម​ក្រោយ ។ ខ្ញុំ​ជា​ឪពុក​របស់​ជនរងគ្រោះ រឿង​ធំ​ប៉ុនណាណី ក្លាយទៅជា​រឿង​ជនជាប់ចោទ​ទៅ​វិញ បើ​តុលាការ​ស្រុក​ខ្មែរ​ធ្វើ​តែ​អីចឹង ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ទុកចិត្ត​ម៉េច​បាន ។ ខ្ញុំ​សំណូមពរ​តែ​ប៉ុណ្ណឹង​ទេ ហើយ​ធ្វើ​ម៉េច​ឲ្យមាន​យុត្តិធម៌​សម្រាប់​រូប​ខ្ញុំ​”​។​

​លោក ក៏​បាន​ស្នើ​ដល់​តុលាការខេត្ត​កណ្តាល ជួយ​រក​យុត្តិធម៌​ដល់​កូន​ខ្ញុំ​ផង ព្រោះ​តុលាការ​បាន​កោះហៅ​លោក​សង្ឃ​រូបនោះ ចំនួន​២​ដង​ហើយ ដើម្បី​មក​បំភ្លឺ ប៉ុន្តែ​ព្រះអង្គ​នោះ មិន​បង្ហាញ​ខ្លួន​ចូល​បំភ្លឺ​នៅ​តុលាការ​នោះ​ទេ ដូច្នេះ​ស្នើសុំ​តុលាការ ជួយ​យុត្តិធម៌​ជូន​កូន​របស់​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​មិន​មាន​លុយ សម្រាប់​ជួល​មេធាវី មក​តតាំង​រឿងក្តី​នេះ​ទេ សុំ​ត្រឹមតែ​យុត្តិធម៌​តែ​ប៉ុណ្ណោះ និង​ជា​ពិសេស​ស្នើសុំ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន មេត្តា​ជួយ​ដល់​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ជា​កងទ័ព ធ្វើការ​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ​ទេ​។

​មុន​ពេល​តុលាការ​កោះហៅ​នេះ ឪពុក​ក្មេងស្រី​រងគ្រោះ កាលពី​ថ្ងៃ​ទី ៥ ខែមិថុនា ឆ្នាំ ២០១៨ បាន​ដាក់ពាក្យ​ប្ដឹង​ព្រះសង្ឃ លន់ សុវណ្ណ​ដា ដោយ​ចោទ​ពីបទ រំលោភ និង​រួមភេទ​ជាមួយ​អនីតិជន​វ័យ​ក្រោម ១៥ ឆ្នាំ​ព្រោះ​ការប្រព្រឹត្ត​តាំងពី​នាង​នៅ​អាយុ ១៣ ឆ្នាំ ដោយ​ទាម​ទារ​សំណង ២០ ម៉ឺន​ដុល្លារ​។ ក្រោយ​ពី​ដាក់​ពាក្យបណ្ដឹង​តុលាការ​បាន​កោះហៅ​ព្រះសង្ឃ លន់ សុវណ្ណ​ដា ចំនួន ២ លើក​ហើយ ប៉ុន្តែ​សង្ឃ​អង្គ​នេះ​មិន​ចូល​ខ្លួន​បំភ្លឺ​ដោយ​កំពុង​រត់​ភៀសខ្លួន​។​

​រឿង​ស្រី​ប្រកាន់​ប្រុស​ប្រកែក កើតជា​រឿង​ប្ដឹងទៅ ប្ដឹង​មក ខណៈ​អង្គហេតុ​តែមួយ គឺ​ផ្ដើមចេញ​ពី​ការ​រួមភេទ រវាង​ព្រះសង្ឃ​និង​នារី​ជា​អ​និតិ​ជន ប៉ុន្តែ​ឥឡូវ​សំណុំរឿង​២ កំពុង​បន្ត​នីតិវិធី​។​ ​រឿង​ទី​១ សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៣៣៤ ចុះ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល​។​ ​ដែល​មាន​ជនជាប់ចោទ ឈ្មោះ ស៊ុន សូត​សុផល ហៅ ស៊ុន​ប៊ុច ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​មាន​ទីលំនៅ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់ណ្ដាល ខេត្ត​កណ្ដាល ជា​ឪពុក​បង្កើត​របស់​នារី​រងគ្រោះ ជាប់ចោទ​ពី​បទ​៖ ប្រមាថ​ចំពោះ​ព្រះសង្ឃ ដូនជី​និង​តាជី ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨​។​ ​ជាមួយគ្នា​នោះ ក្រុម​គ្រួសារ​នារី​រងគ្រោះ បាន​ប្រាប់ថា ឈ្មោះ ស៊ុន សូត​សុផល ជា​ឪពុក​នារី​រងគ្រោះ គឺ​គ្រាន់តែ​ស្រែក​តវ៉ា ក្ដែងៗ​ដើម្បី​ទាមទារ រក​យុត្តិធម៌​ឲ្យ​កូនស្រី តែប៉ុណ្ណោះ មិនគួរណា​រូបគាត់​ក្លាយ ទៅ​ជា​ជនជាប់ចោទ បែបនេះ​សោះ​។​ ​ហើយ​តុលាការ បាន​បង្គាប់​ឲ្យ​លោក ចូលក្នុង​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក ស៊ុន សូត​សុផល បាន​ថ្លែងថា ខ្ញុំ​ហួសចិត្ត​ខ្លាំងណាស់ ចំពោះ​នីតិវិធី​តុលាការ​ខេត្ត​កណ្ដាល ក្នុងនាម​ខ្ញុំ​ជា​ឪពុក​ម្នាក់ ហើយ​កូនស្រី ត្រូវបាន​ព្រះសង្ឃ លន់ សុវណ្ណ​ដា ចាប់រំលោភ​នាង នៅក្នុង​កុដិ តាំងពី​នៅ​ក្មេង រួច​លួងលោម បោក​បញ្ឆោត នាង​រួមភេទ ក្នុងនៃ​ស្នេហា ជា​ហូរហែ​រហូត បែកធ្លាយ​រឿង​ទាំង​ដែល លន់ សុវណ្ណ​ដា ជា​ព្រះសង្ឃ​។​

​សំណុំរឿង​ទី​២ ក្នុង​សំណុំរឿង​លេខ​៦២៩ ចុះ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ របស់​សាលាដំបូង​ខេត្ត​កណ្ដាល​។ ដែល​មាន​ដើមចោទ ជា​នារី​រងគ្រោះ​ឈ្មោះ ស ច ឆ​វ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​ ​និង​​មាន​​ចុងចោទ​ជា​ព្រះសង្ឃ លន់ សុវណ្ណ​ដា ដោយ​ទារ​សំណង​២០​ម៉ឺន​ដុល្លារ ពីបទ​៖ រំលោភ និង​រួមភេទ​ជាមួយ​អ​និតិ​ជន វ័យ​ក្រោម​១៥​ឆ្នាំ ព្រោះ​ការប្រព្រឹត្ត តាំងពី​នាង​នៅ​អាយុ​១៣​ឆ្នាំ​។ ក្នុង​សំណុំរឿង​នេះ ព្រះរាជអាជ្ញា​បាន​កោះ ហៅ ព្រះសង្ឃ លន់ សុវណ្ណ​ដា ចំនួន​២​លើក ហើយ ប៉ុន្តែ​សង្ឃ​អង្គ​នេះ មិន​ចូល​ខ្លួន​បំភ្លឺ​ទេ ទំនង​ភៀសខ្លួន​បាត់​ហើយ ធ្វើឲ្យ​បណ្ដឹង​មួយ​នេះ អនុវត្ត​នីតិវិធី​យឺតយ៉ាវ មិនទាន់​មាន​ដីកាចាប់ខ្លួន​។ ផ្ទុយទៅវិញ បែរ​ជា​តុលាការ អនុវត្ត​នីតិវិធី​ចោទប្រកាន់​មកលើ​ឪពុក​នារី​រងគ្រោះ លឿន​ដូច​រន្ទះ​។ ទាំង​ដែល​រូបគាត់ ស្រែក​តវ៉ា ដើម្បី​រក​យុត្តិធម៌ តាម​បណ្ដាញសារព័ត៌មាន ម្ដង​ជា​ពីរ​ដង​នៅ​មុខ​វត្ត​ស្វាយ​ជ្រំ ។​

​គួររំលឹកថា កាលពីដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៨ នារី​ម្នាក់ បាន​ប្ដឹង​លោក​គ្រូសូត្រស្ដាំ នៅ​វត្ត​ស្វាយជ្រំ មក​សមត្ថកិច្ច និង​តុលាការ ដើម្បី​ឲ្យ​រក​យុត្តិធម៌​ឲ្យ​ខ្លួន​។ ជាមួយគ្នា​នោះ នាង​បាន​អះអាងថា កាល​នាង​អាយុ​១៣​ឆ្នាំ មិន​ទាន់​ដឹងក្ដី នា​អំឡុង​ឆ្នាំ​២០១៤ ។​ ​ព្រះសង្ឃ​សូត្រ​ស្ដាំ​ព្រះនាម លន់ សុវណ្ណ​ដា គង់នៅ​វត្ត​ស្វាយជ្រំ បាន​ចាប់រំលោភ​នាង បាន​សម្រេច​ក្នុង​កុដិ​ម្ដង​។​

រួច​ក៏​ប្រើ​ពាក្យសម្ដី​ផ្អែមល្ហែម លួងលោម​នាង រហូត​មាន​ទំ​នាក់ទំនង​ស្នេហា​ជាមួយគ្នា អស់​រយៈពេល​៥​ឆ្នាំ និង​បាន រំលូតកូន​ម្ដង ចុង​ក្រោយ​ព្រះសង្ឃ មិន​ព្រម​សឹក ចូល​ដណ្ដឹង​នាង ហើយ​ប្រុង​ដោះដៃ ធ្វើឲ្យ​នាង​ធ្លាក់ខ្លួន​ឈឺចាប់ ទើប​ដាក់ពាក្យ​ប្ដឹង​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

     

spot_img
×