Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​នៅក្នុ្ង​ង​ក្រុង​ដូន​កែវ​ស្នើសុំ​អោយ​អាជ្ញារ​ធរ​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​ទៅលើ​ម្ចាស់​ស្ថានីយ៍ប្រេងឥនន្ទៈ​ណា ​ដែល​លក់​មិន​គ្រប់​លី​ត​ក្លែងបន្លំ​ភ្នែក​អតិថិជន​

spot_img

​តាកែវ​ ៖ ការស្នើសុំ​នេះ​គឺ​ត្រូវ​បាន​លើកឡើង​នៅក្នុង​វេធិការ​ផ្សព្វផ្សា​យ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ក្រុង​ដូន​កែវ នា​ព្រឹក​ថ្ងៃទី ១៤ ខែវិច្ឆិកា​២០១៨ នៅ​សាលប្រជុំ​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត បន្ទាប់ពី​មាន​ការបើក​អោយ​សួរ​ជា​សំនួរ​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ឯកឧត្តម អ៊ុយ ខេមរា និង​លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ ។ ប្រជាពលរដ្ឋ​ដែល​បាន​ស្នើសុំ​អោយមាន​វិធានការ​តឹងរឹង​ចំពោះ​ម្ចាស់​ស្ថានីយ៏​ប្រេងឥនន្ទៈ​ដែល​ក្លែងបន្លំ​ភ្នែក​អតិថិជន​នោះ បាន​លើកឡើង​ថា មាន​ប្រជាពលរដ្ឋ​ច្រើនណាស់​ម្នាក់ៗ មួយ​ណា​ក៏​មាន​យានជំនិះ​របស់​ខ្លួន​រៀងខ្លួនៗ ហើយ​ម្នាក់ៗ​សុទ្ធសឹងតែ​ប្រើប្រាស់​នៅ​ប្រេង​ឥនន្ទៈ​ទាំងអស់ បើសិនជា​នូវតែ​ទុក​អោយ​ម្ចាស់​ស្ថានីយ៍​​ប្រេងឥនន្ទៈ​ដែល​ខូចៗ​ទាំងនេះ​នៅ​តែ​បន្ត​ក្លែងបន្លំ​ភ្នែក​របស់​ប្រជាពលរដ្ឋ​បាន​ទៀត​នោះ មិនដឹង​ជា​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់​នោះ​ទេ ដែល​ទទួលរង​នៅ​ការខាតបង់​ដោយ​មិនដឹង​ខ្លួន​បែប​នេះ ។

ពលរដ្ឋ​ខាងលើ​បាន​បន្តថា កន្លងមក​គេ​មិន​ដែល​ចាប់​អា​រម្ម​ណ៏​ទៅលើ​ការចាក់​ប្រេង និង​សង្កេត​ការប្រើប្រាស់​ប្រេង​នូវលើ​យានយន្ត​នោះទេ ក៏​ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះ មាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​មាន​រថយន្ត​ពិសោធ​ន៏​ចល័ត បាន​ចុះមក​ធ្វើ​ការពិនិត្យ​ជាក់ស្តែង​នៅ​តាម​ស្ថានីយ៏​ប្រេងឥន្ទនៈដ​ល់​កន្លែង​តែ​ម្តង ដោយ​រកឃើញថា មាន​ស្ថានីយ៏ប្រេងឥន្ទនៈ​មួយចំនួនធំ​នៅក្នុង​ខេត្ត បាននិងកំពុង​លួច​ក្លែងបន្លំ​ភ្នែក​របស់​អតិថិជន ក្នុងការ​លក់​ប្រេង​ឥន្ទនៈ​អោយ​អតិថិជន​មិន​គ្រប់​លី​ត្រ និង​មាន​ខ្លះទៀត មាន​តែ​ប្រេង​សាំង​ធម្មតា​ទេ តែ​មាន​បិទ​លើ​ទូរ​ចាក់​សាំង​របស់​ខ្លួន ថា​មាន​លក់​ប្រេង​ស៊ុប​ពែ​ដែរ ដើម្បី​លក់​បាន​ថ្លៃ​ជាង​តម្លៃ​ប្រេង​ធម្មតា ។​

ជា​កិច្ច​ឆ្លើយតប​លើ​ការស្នើសុំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខាងលើ​នេះ ឯកឧត្តម អ៊ុយ ខេមរា សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​ឆ្លើយ​យ៉ាងខ្លី​ថា គឺមាន​តែ​មន្ទីរជំនាញ​ពាណិជ្ជកម្ម ដែល​ពាក់ព័ន្ធ​ទៅ​លើ​បញ្ហា​នេះ រីឯ​ក​សមាជិក​ក្រុមប្រឹក្សា​ខេត្ត មិន​មាន​សិទ្ធិក​ក្នុង​ការសម្រេច​ត្រូវមាន​វិធានការ​យ៉ាងណា ឬ​ដាក់ទោស​ទាន់​យ៉ាងម៉េច​ដែរ ។

ជុំវិញ​បញ្ហា​នេះ​ក្រុមការងារ​របស់​យើង​បាន​ធ្វើ​ការសំភាស​ន៍ទៅកាន់​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ នៅតាម​ទូរទ័ព្ទ​នា​ថ្ងៃទី​១៤ វិច្ឆិកា នេះ​ថា ចំពោះ​វិធាន​ផ្លូវ​ច្បាប់​ទៅ​លើ​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ទនៈ​ដែល មិន​មាន​អនុលោមភាព​ផ្នែក​បរិមាណ និង​ផ្នែក​គុណភាព​នោះ គឺ​មន្ត្រី​ជំនាញ​របស់​យើង​សុំ​យក​ប្រេង​ឥន្ទនៈ​ទាំងនោះ​យក​ទៅ​ពិនិត្យ​បន្ត​នៅ​អគ្គនាយកដ្ឋាន​កាំកុងត្រូល រួច​ធ្វើការ​ផ្ទៀងផ្ទាត់​គ្នា​ជាមួយ និង​លទ្ធផល​ពិសោធ​ន៍​បឋម​របស់​រថយន្ត​ពិសោធ​ន៍ចល័ត បើសិនជា​នៅតែ​ដូចគ្នា​នោះ ម្ចាស់​ស្ថានីយ៍ប្រេងឥន្ទនៈ​ទាំងនោះ និង​ទទួល​ការពិន័យ​ទៅតាម​ច្បាប់ ហើយ​បើសិនជា​នៅតែ​មិន​កែ មាន​ការរកឃើញ​បន្ត​ទៀត​នោះ ស្ថានីយ៏ប្រេងឥន្ទនៈ​នោះ​និង​ត្រូវ​ប្រឈរ​មុខ​បិទ ទ្វារ​ចោល​តែម្តង ។ លោក​ប៉ោ លាង​គង់ បានបញ្ជាក់​ថា នៅ​ព្រឹក​នេះដែរ​ក្រុមការងារ​របស់​លោក រួម​ជាមួយ​រថយន្ត​ពិសោធ​ន៍ប្រេង​ឥន្ទនៈ បាន​រកឃើញថា មាន​ស្ថាន​នី​យ៍ប្រេង​ឥន្ទនៈ​ចំនួន ០៦​ទៀតហើយ ដែល​មិន​មាន​អនុលោមភាព​ផ្នែក​បរិមាណ និង​ផ្នែក​គុណភាព ដែល​ក្នុងនោះ​រួមមាន ទី​០១ ស្ថានីយ៏​ប្រេង L.H.R ក្រុង​ដូន​កែវ សង្តាត់រ​កា​ក្រៅ ទី​០២ ដេប៉ូ Tela សុខ ឫទ្ធី ភូមិ​ព្រៃ​ហ្ម ផ្លូវជាតិ ២ សង្តាត់រ​កា​ក្នុង ក្រុង​ដូន​កែវ (​មិន​សហការ​) ទី​០៣ ដេប៉ូ Total សែ សុខ ម៉េង សំរោង​យ៉ោង ភូមិ​ស្មៅ​ខ្ចី ផ្លូវជាតិ​លេខ​២ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ទី​០៤ ដេប៉ូ Tela ភាព សំណាង ពូន​ភ្នំ ផ្លូវជាតិ​លេខ​២ ភូមិ​ពូន​ភ្នំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ទី​០៥ ដេប៉ូ សា​មិត្ត និស្ស័យ ភូមិ​ខ្សឹង និង​ទី​០៦ ដេប៉ូ រស្មី​បញ្ញា ៕ ដោយ ៖ តាកែវ​

 

spot_img
×