Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ចោរប្លន់​ម្នាក់ ជា​អតីតមន្ត្រី​យោធា ត្រូវ​ចាប់ខ្លួន ដកហូត​អាវុធខ្លី​២​ដើម​

spot_img

​ភ្នំពេញ ​៖ មេចោរប្លន់​ប្រដាប់អាវុធ​ម្នាក់ ជា​អតីតមន្ត្រី​យោធា និង​ប្រពន្ធ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ជាច្រើន​ករណី ត្រូវ​នគរបាល​ការិយា ល័យ​ព្រហ្មណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ក្រោម​ការសម្របសម្រួល​ពី​លោក អ៊ុំ សុភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ខ្លួន តាម​ដីកា​បង្គាប់​ឲ្យចូល​ខ្លួន​របស់​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​។​

​ប្រតិបត្តិ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ផ្លូវបេ​តុលេខ​៩៣z ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ ហា​ត់ ឆាយ ហៅ​ហាក់ ឆាយ ជា​អតីតមន្ត្រី​យោធា អាយុ​៤២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៦៩ ផ្លូវ​៩៣z ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ស្រុកកំណើត​នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​។ ការឃាត់ខ្លួន​ជនសង្ស័យ​ពីរ​ប្តី​ប្រពន្ធ​ខា​លើ ធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យចូល​ខ្លួន​លេខ​៤២២១ ចុះ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចេញ​ដោយ​លោក អ៊ូ ផាត តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ពាក់​ពន្ធ័​នឹង​ករណី​លួច​មាន​ស្ថាន​ទំងន់​ទោស នៅ​ខេត្ត​កំពង់ស្ពឺ​។ ជនសង្ស័យ​កំពុង​ជិះ​រថយន្ត CRV ២​នាក់​ប្តី​ប្រពន្ធ នៅ​ផ្លូវបេ​តុលេខ​៩៣z ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ បាន​ដកហូត​អាវុធខ្លី មួ​យ​ដើម ម៉ា​កឡុក ពណ៌​ខ្មៅ គ្រាប់​មួយចំនួន ទូរស័ព្ទ​២​គ្រឿង និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន ហើយ​នាំ​ខ្លួន​ទៅ​ឆែកឆេ​ផ្ទះ​បន្តទៀត សមត្ថកិច្ច​បាន​រក ឃើញ​ម៉ូតូ PCX មួយគ្រឿង អាវុធខ្លី​ម៉ាក​K54 មួ​យ​ដើម គ្រាប់​ជា​ច្រើន​គ្រាប់ កាតគ្រី​រថយន្ត និង​ម៉ូតូ​១៤ ស្លាក​លេខ​រថយន្ត មួយគ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ប្រពន្ធ​ទៅ​ផ្ទះ​វិញ ព្រោះ​គ្មាន​ការពាក់ព័ន្ធ​នៅក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់​នោះទេ ហើយ​ចំណែក​ជនសង្ស័យ ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​វិញ ដែល​ជា​ម្ចាស់​ករណី​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×