Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វា ​សម្រុកចូល​ផ្ទះ​ ឆក់​យក​ក្មេងប្រុស​អាយុ ១២​ថ្ងៃ ដែល​កំពុង​បំបៅ​ដោះ​រត់​ចេញ​ទៅ​បណ្តាល​ឲ្យ​…​ស្លាប់​

spot_img

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា កន្លងមក ខណៈ​នាង Neha កំពុងបំ​បៅដោះ​កូនប្រុស​នៅ​ក្នុង​ផ្ទះរប​ស់​ពួកគេ​នា​តំបន់​ជាយក្រុង Agra ប្រទេស​ឥណ្ឌា ស្រាប់តែ​ស្វា​មួយ​ក្បាល​បាន​សម្រុកចូល​ចាប់ទាញ​យក​ក្មេង ហើយ​រត់​ចេញ​ទៅ ។ លោក Yogesh ឪពុក​របស់​ក្មេងប្រុស​រងគ្រោះ​និយាយថា ៖ ទ្វា​ផ្ទះ​បើក ហើយ​ភរិយា​ខ្ញុំ​កំពុង​ឲ្យ​កូនបៅ ស្រាប់តែ​ស្វា​មួយ​ក្បាល​បាន​លោត​ចូល រួច​ស្រ​វ៉ា​ឱ​បក​ក្មេងប្រុស​ទាញ​យក​ទៅ ។ ទម្រាំ​តែ​ភរិយា​ខ្ញុំ​យល់​ពី​ហេតុការណ៍​កើតឡើង​នោះ ស្វា​នេះ​បាន​រត់​ចេញ​ទៅ​ក្រៅ​ផ្ទះ​បាត់​ទៅ​ហើយ។​

​ក្មេងប្រុស Arush អាយុ ១២​ថ្ងៃ នៅ​មុនពេល​កើតហេតុ ។​

​ប្តី​ប្រពន្ធ​ភ្លាមៗ​នោះ​បាន​រត់​ដេញ​តាម​ស្វា ហើយ​ចុងក្រោយ​ស្វា​នេះ​បន្សល់​ទុក​ទារក​ខាងលើ​នៅលើ​ដំបូល​ផ្ទះ​របស់​អ្នកជិតខាង ។ ពេល​នោះ​អ្វីៗ​បាន​ចប់សព្វគ្រប់​ហើយ ព្រោះ​រាងកាយ​ក្មេង​ហូរឈាម​ច្រើន ហើយ​បេះដូង​ក៏​លែង​ដើរ ។​

​តាម​ពលរដ្ឋ​នៅ​តំបន់​នោះ​ឲ្យដឹងថា ស្វា​មួយ​ក្បាល​នេះ​បាន​វាយប្រហារ​ក្មេងស្រី​អាយុ ១៤​ឆ្នាំ​ម្នាក់ នៅ​មុនពេល​ដែល​វា​ចូលទៅ​ឆក់​យក​ទារក​ដែល​ម្តាយ​កំពុងបំ​បៅដោះ​៕ ចន្ទ្រា​

spot_img
×